ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មីចែស ! នារីរូបស្រស់ម្នាក់ជាប់គុក​ព្រោះ​យក​សុដន់​អុក​ដៃ​ប៉ូលិស

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា តុលាការក្រុង​ហុងកុងបាន​សម្រេច​​ឃុំខ្លួន​នាង ​អឹុ​ង ឡៃ​អីុ​ង អាយុ​៣០​ឆ្នាំ រយៈពេល​៣​ខែ និង​១៥​ថ្ងៃ ពី​បទ «​បំពាន​លើ​រាង​កាយ​ប៉ូលិស​» ។…

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា តុលាការក្រុង​ហុងកុងបាន​សម្រេច​​ឃុំខ្លួន​នាង ​អឹុ​ង ឡៃ​អីុ​ង អាយុ​៣០​ឆ្នាំ រយៈពេល​៣​ខែ និង​១៥​ថ្ងៃ ពី​បទ «​បំពាន​លើ​រាង​កាយ​ប៉ូលិស​» ។ ការ​បំពាន​នោះ គឺ​នាង​ អឹុ​ង ឡៃ​អីុ​ង គឺបានយក​សុដន់​អុក​ដៃ​ប៉ូលិស​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​អាជីវករ​ឆ្លង​ដែន​ពី​ចិនដីគោក​នៅ​តំបន់​យួន​លុង របស់​ហុងកុង ។

ក្រុម​អ្នក​តវ៉ា​បង្ក​ភាព​ចលាចល ហើយ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ដែល​ការពារ​ស្ថានការណ៍ ។ ចំពោះ​នាង​ អឹុ​ង ឡៃ​អីុ​ង រង​ការ​ចោទប្រកាន់​ថា ប្រើ​សុដន់​ទៅ​អុក​ដៃ​របស់​លោក​ ឆាន កា​ប៉ូ ជា​អធិការ​ប៉ូលិស​ក្នុង​ពេល​កើត​ចលាចល ប៉ុន្តែ​នាង​បាន​តវ៉ា​ថា ពេល​នោះ​នាង​បាន​ស្រែក​ដោយ​ភិតភ័យ​ព្រោះ​រង​ការ​បំពាន​ពី​លោក ​ឆាន ​ដែល​ស្រវា​ចាប់​សុដន់​របស់​នាង ។

លោក​ ម៉ៃ​ឃើ​ល ឆាន ជា​ចៅក្រម​និយាយ​ក្នុង​ពេល​កាត់ក្តី​ថា ប្រសិនបើ​មិន​សម្រេច​ដាក់ទោស​នារី​ចុងចោទ​ទេ មហាជន​ទូទៅ​អាច​យល់​ច្រឡំ​ថា ​ជា​រឿង​តិចតួច​ក្នុង​ការ​បំពាន​លើ​ប៉ូលិស​ក្នុង​ពេល​ធ្វើ​បាតុកម្ម ។ ចំណែក​នារី​ចុងចោទ​បាន​ព្យាយាម​ចោទប្រកាន់​ប៉ូលិស​វិញ​ថា បាន​រំលោភ​បំពាន​កិត្តិយសដោយ​យកដៃ​ចាប់​សុដន់​របស់​នាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ