ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបម្រើ​២​នាក់​ប្តី​ប្រពន្ធ​របស់​លោកឡាយ វណ្ណៈ ប្រាប់​ការ​​ពិតទៅប៉ូលិស

5 ឆ្នាំ មុន
  • តាកែវ

​នៅ​ពេល​ឃាត់ខ្លួន​ ស្ត្រី​ឈ្មោះ ចាន់ រី និង​ប្តី​ឈ្មោះ ជឹ​ម វុ​ធ បាន​សារភាព​ ចំពោះ​មុខ​សមត្ថកិច្ច​ថា កាលពី​អំឡុង​ឆ្នាំ​២០១៧…

​នៅ​ពេល​ឃាត់ខ្លួន​ ស្ត្រី​ឈ្មោះ ចាន់ រី និង​ប្តី​ឈ្មោះ ជឹ​ម វុ​ធ បាន​សារភាព​ ចំពោះ​មុខ​សមត្ថកិច្ច​ថា កាលពី​អំឡុង​ឆ្នាំ​២០១៧ លោក ឡាយ វណ្ណៈ បាន​ឱ្យ​ខ្លួន​២​នាក់​ប្តី​-ប្រពន្ធ​ទៅ​បម្រើ​ផ្ទះ​របស់​ប្រពន្ធចុង​គាត់​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា ។

នៅ​ថ្ងៃ​ទី​២៥ មក​រា ២០១៨ វេលា​ថ្ងៃត្រង់ ​ខ្លួន​បានឃើញ​លោក ឡាយ វណ្ណៈ ​ជិះ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័​រ ពណ៌​​ខ្មៅ ជាមួយ​អ្នកបើកបរ​ឈ្មោះម៉ៃ ហើយ​ឈ្មោះ ឡាយ វណ្ណៈ បាន​ទៅ​អង្គុយ​ជជែក​គ្នា​ជាមួយ​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា មួយសន្ទុះ​ក្រោយមក ​អ្នក​ទាំង​ពីរ​បាន​ឈ្លោះប្រកែក​គ្នា​ពី​រឿង​ (​ឡាយ វណ្ណៈ​) ​មាន​ស្រី​ខាង​ក្រៅ​ផ្សេង​ទៀត​ ។ លុះ​ព្រឹក​ថ្ងៃ​ទី​២៦ មក​រា ២០១៨ អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា បាន​ឱ្យខ្លួន​និង​ប្តី​រៀបចំ​អីវ៉ាន់​ទៅ​ភ្នំពេញ​ ។ ពេល​ទៅ​ដល់​ភ្នំពេញ​វេលា​ថ្ងៃត្រង់ ស្រាប់តែ​លោក ឡាយ វណ្ណៈ បាន​ទូរស័ព្ទ​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ​ខេត្តតាកែវ​វិញ ដែល​ធ្វើ​ដំណើរ​ដោយ​រថយន្ត​របស់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា (​ជន​រង​គ្រោះ​) ដែល​អ្នកស្រី​បើករថយន្ត​ដោយ​ខ្លួនឯង ។

អ្នកបម្រើ​ស្រី​សារភាព​ទៀត​ថា ពេល​ទៅ​ដល់​ផ្ទះ ជន​រង​គ្រោះ​បាន​ឱ្យ​ខ្លួន (​ចាន់ រី​) ​រៀបចំ​ហូប​បាយ​ទឹក​ដូច​ធម្មតា ។ លុះដល់​ម៉ោង​ប្រ​ហែ​៦​ល្ងាច ខ្លួន​បានឃើញ​លោក ឡាយ វណ្ណៈ និង​លោក ឡាយ ណា​រិ​ទ្ធ មាន​អ្នក​បើកបរ​រថយន្ត​ឈ្មោះ ម៉ៃ បាន​ទៅ​ដល់​ផ្ទះ ​(​ជន​រង​គ្រោះ​) ហើយ​បាន​ឡើង​ទៅ​ដល់​ជាន់​ទី​១ ជា​បន្ទប់ដេក​របស់​អ្នកស្រី ចេ​ង សុ​វ​ឌ្ឍ​នា ។ ចំណែក​អ្នកបើកបរ​រថយន្ត​នៅ​អង្គុយ​លេង​ជាមួយ​ប្តី​របស់​គាត់ ​ក្នុង​បរិវេណ​ផ្ទះ​នោះ​ដែរ ។ បាន​ប្រហែល​៣០​នាទី ក៏​ឃើញ​លោក ឡាយ វណ្ណៈ និង​លោក ឡាយ ណា​រិ​ទ្ធ ចុះ​ពីលើ​មក​វិញ​ហើយ​ប្រាប់​ថា អាវ​ឌ្ឍ​នា ងាប់​ហើយ​ពួក​ឯង​ចាត់ចែង​យក​វា​ទៅ​ចង​.​ក​ នៅ​ក្បែរ​បង្អួច​ទៅ បើ​ប៉ូលិស​សួរ​ប្រាប់​ថា ​វា​ចង​.​ក​សម្លាប់​ខ្លួនឯង ។ បន្ទាប់​មក ​ពីរ​នាក់​បងប្អូន​ក៏​ឡើង​រថយន្ត​ចេញដំណើរ​ទៅ​បាត់ ។ ពេល​បងប្អូន​ពីរ​នាក់​នោះ​ចេញ​ផុត​ខ្លួន និង​ប្តី​ព្រមទាំង​ឈ្មោះ ម៉ៃ ជា​អ្នកបើកបរ​ឱ្យ​លោក ឡាយ វណ្ណៈ បាន​ឡើង​ទៅ​លើ ស្រាប់តែ​ឃើញ​បន្ទប់​ចំហ ហើយ​ឃើញ​ជន​រង​គ្រោះ​ដេក​ផ្ងារ​ស្លាប់​នៅ​លើ​គ្រែ​ពូក ។

ភ្លាម​នោះ​ ឈ្មោះ ម៉ៃ និង​ប្តី​ខ្លួន​ បាន​លើក​សាកសព​យក​ទៅ​ផ្អឹប​នឹង​ជញ្ជាំង​​បន្ទប់ ក្បែរ​បង្អួច​ដែល​មាន​ខ្សែ​រី​ដូ​បង្អួច​ធ្លាក់​ចុះ ហើយ​ប្តី​ខ្លួន​បាន​យក​ខ្សែ​រី​ដូ​នោះ​ចង​រឹត​.​ក​អ្នកស្រី​សុ​វ​ឌ្ឍ​នា ​ហើយ​ឈ្មោះ ម៉ៃ បាន​លើកដៃ​ទាំង​ពីរ​របស់​នាង សុ​វ​ឌ្ឍ​នា ដាក់​ជាប់​និង​ក​ដូច​ក្នុង​រូបភាព​ដែល​ចង​.​ក​នោះ ។ ពេល​ធ្វើ​សកម្មភាព​ហើយ​ពួក​គេ​បាន​ចុះ​ក្រោម​វិញ ហើយ​ឈ្មោះ ម៉ៃ បាន​ចាក់សោ​ទ្វារ​បន្ទប់ រួច​ក៏​ចេញពីផ្ទះ​នោះ​ទៅ​បាត់ ហើយ​ខ្លួន (​ចាន់ រី​)​បាន​ទូរស័ព្ទ​ប្រាប់​ទៅ​សាច់ញាតិ​ជន​រង​គ្រោះ​ឲ្យ​ដឹង​ថា អ្នកស្រី សុ​វ​ឌ្ឍ​នា បាន​ចង.ក​ស្លាប់​ហើយ ព្រមទាំង​បាន​តេ​ប្រាប់​ឈ្មោះម៉ៃ ឲ្យ​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ឲ្យ​ដឹង​ហេតុការណ៍​នេះ ដែល​មាន​មនុស្ស​ចង.ក​​សម្លាប់​ខ្លួន​នៅ​ក្នុងផ្ទះ ។

អត្ថបទសរសេរ ដោយ