ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​សង្ស័យជា​ជនជាតិ​ហ្វាំ​ង​ទ្ប​ង់​ចង.ក​សម្លា.ប់​ខ្លួន​មិនដឹង​មូលហេតុ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេសង្ស័យ​ថា ជា​ជនជាតិ​ហ្វាំ​ង​ឡង់ ត្រូវ​បាន​គេប្រទះ​ឃើញ​ចង​.​ក​ស្លា.ប់​នៅ​មុខ​ផ្ទះ​លេខ១៤​Eo ផ្លូវ​លេខ​២៣ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ២០១០ ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។ ស្ដ្រី​ម្នាក់​បាន​និយាយ​ថា នៅ​វេលា​ម៉ោងប្រហែល​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ កក្កដា នោះ គាត់​បាន​ដើរ​តាម​បណ្ដោយ​ផ្លូវ លេខ​២៣ ឆ្ពោះទៅ​ទិស

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេសង្ស័យ​ថា ជា​ជនជាតិ​ហ្វាំ​ង​ឡង់ ត្រូវ​បាន​គេប្រទះ​ឃើញ​ចង​.​ក​ស្លាប់​នៅ​មុខ​ផ្ទះ​លេខ១៤​Eo ផ្លូវ​លេខ​២៣ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ២០១០ ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។ ស្ដ្រី​ម្នាក់​បាន​និយាយ​ថា នៅ​វេលា​ម៉ោងប្រហែល​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ កក្កដា នោះ គាត់​បាន​ដើរ​តាម​បណ្ដោយ​ផ្លូវ លេខ​២៣ ឆ្ពោះទៅ​ទិស​ខាងជើង លុះ​មក​ដល់ មុខ​ផ្ទះ​លេខ​១៤​Eo ស្រាប់តែ​ប្រទះ​ឃើញ បុរស​ម្នាក់​ជា​ជនជាតិ​បរទេស​ចង​.​ក ដោយខ្សែ​នីឡុង​រនាំង​បាំង​ថ្ងៃ ហើយ​ស្លាប់​អង្កុញជើង ដែល​មើលទៅ​គួរ​ឱ្យ​ភ័យ​ខ្លាច ។ ភ្លាម​ៗនោះ គាត់​បានរ​ត់ទៅ​ប្រាប់​ប្រជាពលរដ្ឋ​ក្បែរ ចំណុច​ខាងលើ និង​រាយការណ៍​ដល់​អាជ្ញាធរ មូលដ្ឋាន​ចុះ​មក​ពិនិត្យ ព្រោះ​សង្ស័យ​ជា​រឿងឃាតកម្ម ដោយសារ​បុរស​រូប​នេះ​ស្លាប់​ក្នុងស្ថានភាព​អង្កុញជើង ។

អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បានឱ្យ​ដឹង​ថា បុរសជនជាតិ​បរទេស​ដែល​ចង​.​ក​ស្លាប់​នេះ គាត់តែងតែ​ប្រទះ​ឃើញ​ដើរ​ចូល​ប្លុក​បឹង​កក់ ក្នុងសង្កាត់​ស្រះ​ចក ហើយ​មាន​ពេល​ខ្លះ​ឃើញ​ដើរតាម​មាត់ទន្លេ តែ​មាន​ទឹកមុខ​ក្រៀមក្រំ រូបរាង​ស្គម​ស្គំ​ង ហាក់ដូចជា​មាន​ជំងឺ​អ្វី​ម្យ៉ាង ប្រចាំ​កាយ ។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា បុរសដែល​ស្លាប់​ទំនងជា​ជនជាតិ​ហ្វាំ​ង​ឡង់ ព្រោះមាន​ស្ដ្រី​ខ្មែរ​ធ្លាប់​ស្គាល់ តែ​ទោះជា​យ៉ាងណា នៅ​ជាប់​ខ្លួន​បុរស​នេះ​ពុំ​មាន​លិខិត​ស្នាម​ណា មួយ​បញ្ជាក់​ពី​អាសយដ្ឋាន និង​ឈ្មោះ​ទេ មានអាយុ​ជាង​២០​ឆ្នាំ ពាក់​អាវយឺត​ពណ៌​ខ្មៅ​ដៃខ្លី ស្លៀកខោ​ពណ៌​ត្រេ​អ៊ី​ជើង​ខ្លី មាន​ហោប៉ៅសងខាង សក់​ក្បាល​លាប​ពណ៌​ទង់ដែង ។ បុរស​នេះ​ស្លាប់​ដោយ​ចង​.​ក ពុំ​មែន​ស្លាប់ ដោយ​អំពើ​ឃាតកម្ម​នោះ​ទេ ព្រោះ​នៅ​លើខ្លួន​សព​មិនឃើញ​មាន​ស្លាកស្នាម​ណាមួយបញ្ជាក់​ឡើយ ។ សព​បុរស​មិន​ស្គាល់​អត្ដសញ្ញាណ​រូប​នេះ​ត្រូវ​បាន​យក​ទៅ​តំកល់​ទុក នៅ​សាល​តំកល់សព​នៃ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ៕