ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​បែកផ្សែង ហើយ​ទាញ​ដាវ​ប្រុង​កា.ប់​តដៃ​សមត្ថកិច្ច

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មួម៉ៅ​ក្ដៅក្រហាយ​ក្នុង​ចិត្ត​ព្រោះតែ​បញ្ហា​ផ្សេង​ៗ​នៅ​ក្នុង​គ្រួសារ ក៏​បាន ទៅ​ផឹកស្រា​ស្រវឹង​ស្រឿង​ៗ​ទើប​ត្រលប់​ចូល​ផ្ទះ ហើយ​បាន​មាន​ទំនាស់​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​យ៉ាង​ខ្លាំង និង​ស្ទើរតែ​ក្លាយទៅជា​ហិង្សា​វាយតប់​ប្រពន្ធ​ទៅ​ហើយ​។ ដែល​ជា​ហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក ជិតខាង ហើយ​ខណៈនោះ​ដោយសារ​តែ​ខ្លាច​មាន​ហិង្សា​កើតឡើង​ទើប​អ្នក​ជិតខាង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មួម៉ៅ​ក្ដៅក្រហាយ​ក្នុង​ចិត្ត​ព្រោះតែ​បញ្ហា​ផ្សេង​ៗ​នៅ​ក្នុង​គ្រួសារ ក៏​បាន ទៅ​ផឹកស្រា​ស្រវឹង​ស្រឿង​ៗ​ទើប​ត្រលប់​ចូល​ផ្ទះ ហើយ​បាន​មាន​ទំនាស់​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​យ៉ាង​ខ្លាំង និង​ស្ទើរតែ​ក្លាយទៅជា​ហិង្សា​វាយតប់​ប្រពន្ធ​ទៅ​ហើយ​។ ដែល​ជា​ហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក ជិតខាង ហើយ​ខណៈនោះ​ដោយសារ​តែ​ខ្លាច​មាន​ហិង្សា​កើតឡើង​ទើប​អ្នក​ជិតខាង បាន​រាយការណ៍​ជូន នគរបាល​ចុះ​ទៅ​អន្តរាគមន៍​ឃាត់​ឲ្យ​មានការ​ស្ងប់ស្ងាត់​។ ប៉ុន្តែ​ពេល​ចុះ​ទៅ​ដល់​បែរជា​ធ្វើ​ឲ្យ​កម្លាំង នគរបាល​ព្រលឹង​ចុង​សក់​ព្រោះ​បុរស​នោះ​បញ្ចេញ​ច​រឹត​ខ្លាំង​ដូច​តោ​ដោយ​បាន​ទាញ​ដាវ​ប្រុង​កាប់​តដៃ​។ ប៉ុន្តែ​ជា​សំណាង​របស់​នគរបាល បុរស​នោះ​រអិល​ជើង​ដួល​របូត​ដាវ​ពី​ដៃ ក៏​ត្រូវ​នគរបាល​ស្ទុះ​ទៅ​ជាន់​ដាវ ជាប់ រួច​ចាប់ខ្លួន​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​តែ​ម្ដង​។

ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ឡើង​កាលពី​វេលា​ម៉ោង​៥ និង​៥៥​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជួល​មួយ កន្លែង​ស្ថិត​នៅ​ខាងក្រោយ​រោងចក្រ​កាត់ដេរ ឃ្យូ អឹ​ម អាយ នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ នគរបាល​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ត្រូវ​ចាប់ខ្លួន​ម្នាក់​នេះ​ឈ្មោះ សូ ឡេ​ង​ហុង អាយុ​៤០​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ម៉េ​ង ចាន់​តេ​ង អាយុ​៣២​ឆ្នាំ ហើយ​អ្នក​ទាំង​ពីរ​នាក់​នោះ​មាន ទីលំនៅ​អចិន្ត្រៃយ៍​នៅ​ក្នុងស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម និង​បាន​មក​ស្នាក់​នៅផ្ទះ​ជួល​ក្នុង​ចំណុច​កើតហេតុ ខាងលើ​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បុរស​នេះ​មាន​អារម្មណ៍​មួម៉ៅ​ក្ដៅក្រហាយ​ក្នុង​ចិត្ត​ព្រោះតែ​មាន បញ្ហា​ខ្លះ​ៗ​នៅ​ក្នុង​គ្រួសារ ប៉ុន្តែ​មិន​បាន​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​នោះ​ឡើយ​។

ដោយឡែក​នៅ​មុន​ពេល​កើតហេតុ​បុរស​ខាងលើ​បាន​ទៅ​ផឹកស្រា​នៅ​ខាងក្រៅ​លុះ​ពេល​ស្រវឹង​ស្រឿង​ៗ​បាន​ត្រលប់​ចូល​ផ្ទះ ហើយ​បាន​មាន​ទំនាស់​ជាមួយ​ប្រពន្ធ​។ ខណៈនោះ​បុរស​ខាងលើ​បាន​កាន់​ដាវ​នៅ​ក្នុង​ដៃ គំរាម​ប្រពន្ធ​ថែម​ទៀត ហើយដោយ​សារ​តែ​ខ្លាច​មាន​អំពើ​ហិង្សា កើតឡើង​ប្រជាពលរដ្ឋ​បាន​រាយការណ៍ ជូន​នគរបាល​ចុះ​ទៅ​ជួយ​អន្តរាគមន៍ ហើយ​ពេល​ទៅ​ដល់​ស្រាប់តែ​បុរស​នេះ​បាន​ទាញ​ដាវ​គំរាម​កាប់ លើ​កម្លាំង​នគរបាល​។ ប៉ុន្តែ​ចៃដន្យ​បាន​រអិល​ជើង​ដួល​ជ្រុះ​ដាវ​ពី​ដៃ ហើយ​នគរបាល​បាន​ស្ទុះ​ទៅ​ជាន់​ដាវ​ជាប់ និង​ចាប់ខ្លួន​បាន​នាំ​ទៅ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​នៅ​ប៉ុស្តិ៍​តែ​ម្ដង ប៉ុន្តែ​ក្រោយ​ពេលធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​រួច​នគរបាល​បាន​ដោះ​លែង​ឲ្យ​ត្រលប់​ទៅ​វិញ​ហើយ​៕


https://youtu.be/Pa4gOhIlaq8

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ