ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ក្មេង​ស្រី​ដែល​បាត់​ខ្លួន​នោះ​ហើយ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ពី​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ដែល​បាន​បាត់​ខ្លួន​កាលពី​ពេល​ថ្មី​ៗ​នេះ កម្លាំង​ជំនាញ​សន្តិសុខ​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​អធិការរង​ទទួល​ការងារ​សន្តិសុខ​ស្រុក​សាលា​ក្រៅ ចុះ​ស្រាវជ្រាវ​រហូត​ដល់​ម៉ោង​០៧​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៨ នេះ ជា​លទ្ធផល​បាន​រក​ឃើញ​ហើយ…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ពី​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ដែល​បាន​បាត់​ខ្លួន​កាលពី​ពេល​ថ្មី​ៗ​នេះ កម្លាំង​ជំនាញ​សន្តិសុខ​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​អធិការរង​ទទួល​ការងារ​សន្តិសុខ​ស្រុក​សាលា​ក្រៅ ចុះ​ស្រាវជ្រាវ​រហូត​ដល់​ម៉ោង​០៧​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៨ នេះ ជា​លទ្ធផល​បាន​រក​ឃើញ​ហើយ គឺ​នៅ​ចំណុច​ក្នុង​កន្លែង​រាំច្រៀង​កា​រ៉ា​អូ​ខេ (KTV) កាស៊ីណូ​ម្កុដ​ពេជ្រ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​បន្ត​ទៀត​ថា បន្ទាប់​ពី​ជំនាញ​បាន​ធ្វើការ​សាកសួរ​រក​មូលហេតុ ដែល​នារី​រូប​ស្រស់​ចេញពីផ្ទះ ដោយ​មិន​ប្រាប់​ឪពុក​ម្តាយ​រួច ក៏​នាំ​ត្រលប់​ទៅ​អធិការ​ស្រុក​សាលា​ក្រៅ ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ផ្ទះ​វិញ ។ ប្រភព​បន្ត​ទៀត​ថា ចំពោះ​អ្នក​ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ ជំនាញ​សន្តិសុខ និង​ប្រគល់​ជូន​ទៅ​អធិការ​ស្រុក​សាលា​ក្រៅ ដើម្បី​ចាត់ការ​បន្ត ។

សូម​បញ្ជាក់​ថា ឪពុក​ម្តាយ​នារី​ខាងលើ មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​កូនស្រី​ខ្លួន​យ៉ាង​ខ្លាំង ខណ​:​ធ្វើការ​រកស៊ី​អ៊ុតសក់​សុខ​ៗ​នៅ​ឯ​ផ្សារ​សាលា​ក្រៅ ស្រាប់តែ​ឡើង​ជិះ​ម៉ូតូ​ទៅ​តាម​គេ​បាត់​ស្រមោល​រហូត​ដល់​ក្រោយមក​ក៏​ប្តឹង​នគរបាល​ឱ្យ​តាម​ស៊ើបរក​មើល ។ ការ​បាត់​ខ្លួន​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​ផ្សារ​សាលា​ក្រៅ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។

ក្មេង​ស្រី​រូប​ស្រស់​ដែល​រក​ឃើញ​វិញ ឈ្មោះ ឆោម សុធា​វី អាយុ​១៥​ឆ្នាំ មុខរបរ​ជា​ជាង​អ៊ុតសក់ (​នៅ​ក្នុង​ផ្សារ​សាលា​ក្រៅ​) រស់នៅ​ក្នុងភូមិ​លាវ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ហើយ​សម្ភារ​ដែល​នៅ​ជាប់​ជាមួយនឹង​ក្មេង​ស្រី​ខាងលើ​មាន​ដូច​ជា ចិញ្ចៀន​១​វង់ ខ្សែដៃ​១​ខ្សែ និង​ខ្សែ​ក​១​ខ្សែ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ