ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​បុក​ស្លា.ប់

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ជិះ​ម៉ូតូ​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​បុក​ស្លាប់ ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​បណ្តោយ ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ភូមិ​សាន​គរ​(​ខ​) ឃុំ​សាន​គរ…

ខេត្តកំពង់ធំ ៖ ជិះ​ម៉ូតូ​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​បុក​ស្លាប់ ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​បណ្តោយ ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ភូមិ​សាន​គរ​(​ខ​) ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ត្រី យន់ ឆៃ​យាន អធិការរង​នគរបាល​ស្រុក​កំពង់ស្វាយ​ទទួល​ខាង​សណ្តាប់ធ្នាប់ និង​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា បើ​យោង​តាម​ការ​បញ្ជាក់​ពី​សាក្សី​ដែល​បានឃើញ​នៅ​កន្លែង​កើតហេតុ​ប្រាប់​ថា ករណី​ចរាចរណ៍​ខាងលើ​នេះ​ដំបូង​គេ​ឃើញ​ម៉ូតូ​ហុងដា​ម៉ាក​គុប ព​ណ៍​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ដ​.១៤២៩​ភ​.​ព​១ បើកបរ​ដោយ​ឈ្មោះ កៅ គី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ (​គ្មាន​មួក​សុ​វិ​ត្ថភាព​) ដោយ​ត្រូវ​បាន​រថយន្ត highlander ពណ៌​ទឹកប្រាក់ ផ្លា​ក​លេខ ២AQ-១៥៣៦ បើកបរ​ទិស​ដៅ​ពី​លិចទៅ​កើត​ដោយ​ឈ្មោះ សាង សុខ​ណា​ក់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​៣ ឃុំ​ល្វា ស្រុក​ចំការលើ ខេត្តកំពង់ចាម បុក​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង ខណៈ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ឆ្ង​ថ្នល់​មិន​បាន​ប្រុង​ប្រយ័ត្ន បន្ទាប់​ពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​បង្ក​ឡើង​ដោយសារ​ម៉ូតូ​បើកបរ​ឆ្លងកាត់​ផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​រួម​ផ្សំ​ជាមួយនឹង​រថយន្ត​បើក​លឿន​ក្រោយ​ពេល​កើតហេតុ​វត្ថុ​តាង​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ស្រុក​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ