ក្រុមហ៊ុន Apple នឹង​ផលិត​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​អាច​បត់​បាន


អ្នក​តាមដាន​លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​បាន​និយាយ​ថា ក្រុមហ៊ុន Apple កំពុង​តែ​ផលិត​ទូរស័ព្ទ iPhone មួយ​ប្រភេទ​ទៀត និង​ជិត​ចេញ​លក់​ហើយ ។ តាំងពី​ការ​ដាក់​លក់ iPhone ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​២០០៧​មក ការ​ច្នៃ​ម៉ូ​ដ​របស់​ទូរស័ព្ទ​នេះ​មិន​ផ្លាស់​ប្តូរ​ច្រើន​ទេ ។ ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​បាន​បន្ត​រក្សា​ការ​ច្នៃ​ម៉ូ​ដ​បែប​ស្តើង និង​មាន​រាង​ចតុកោណ ។ អ្នកជំនាញ​ជឿជាក់​ថា ពួក​យើង​អាច​នឹង​មើលឃើញ​ការ​ច្នៃ​ម៉ូ​ដ​ថ្មី​ៗ ជា​ពិសេស​ជាមួយ​ទូរស័ព្ទ iPhone ថ្មី​របស់ Apple ។

លោក Wamsi Mohan អ្នកវិភាគ​មក​ពី Bank of America Merrill Lynch បាន​និយាយ​ថា ៖« ការ​តាមដាន​របស់​ពួក​យើង​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Apple កំពុង​តែ​សហការ​ជាមួយ​អ្នក​ផ្គត់ផ្គង់​ដើម្បី​ផលិត​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​អាច​បត់​បាន » ។

លោក Mohan បន្ត​ទៀត​ថា ទូរស័ព្ទ​នេះ​អាច​ប្រើប្រាស់​ជា​ថេ​ប​ប្លេ​ត​ក៏​បាន​ដែរ ហើយ​វា​អាច​នឹង​ដាក់​លក់​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​នេះ ។ ប៉ុន្តែ Apple មិន​ទាន់​ចេញ​មុខ​បញ្ជាក់​ពី​ព័ត៌មាន​នេះ​ទេ ។
អ្នកវិភាគ​ក្នុង​វិស័យ​នេះ​បាន​ចំណាយពេល​ជា​ច្រើន​និយាយ​ជាមួយ​ក្រុមហ៊ុន Hardware ធំ​ៗ ដែល​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន Apple ។ ដូច្នេះ អ្នកវិភាគ​នឹង​មាន​ព័ត៌មាន​ជា​ច្រើន​ទាក់ទង​នឹង​ទូរស័ព្ទ​ថ្មី​របស់ Apple ។

អ្នកវិភាគ​មក​ពី GBH Insights បាន​និយាយ​ថា មាន​បញ្ហា​បច្ចេកវិទ្យា​ជា​ច្រើន​ដែល ក្រុមហ៊ុន Apple ត្រូវ​ដោះស្រាយ​។ លោក​ថា ៖« ទូរស័ព្ទ​នេះ​នឹង​មិន​ជំនួស​ការ​ច្នៃ​ម៉ូ​ដ​ក្នុង​ពេល​បច្ចុប្បន្ន​របស់ iPhone ទេ ប៉ុន្តែ​វា​នឹង​ជា​ទូរស័ព្ទ​មួយ​បែប​ថ្មី​ទៅ​វិញ » ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ