ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​វិធី​ងាយ​ៗ​ទាំងនេះ​ប្រើប្រាស់​អ៊ី​ន​ធើ​ណេ​ត​គ្មាន​អ្នក​ណា​តាមដាន​បាន​ទេ

6 ឆ្នាំ មុន

នៅ​ពេល​អ្នក​ប្រើប្រាស់​អុី​ន​ធើ​រ​ណេ​ត​តាម​រយៈ​កម្មវិធី Chrome ឬ Browser ផ្សេង​ៗ កុំព្យូទ័រ​នឹង​រក្សា​ទិន្នន័យ​មួយ​ចំនួន​លើ​គេហទំព័រ​ដែល​អ្នក​បាន​ចូល​មើល ។ ប៉ុន្តែ​កម្មវិធី Chrome នឹង​មិន​ប្រមូល​ទិន្នន័យ​ទាំងនេះ​ទេ…

នៅ​ពេល​អ្នក​ប្រើប្រាស់​អុី​ន​ធើ​រ​ណេ​ត​តាម​រយៈ​កម្មវិធី Chrome ឬ Browser ផ្សេង​ៗ កុំព្យូទ័រ​នឹង​រក្សា​ទិន្នន័យ​មួយ​ចំនួន​លើ​គេហទំព័រ​ដែល​អ្នក​បាន​ចូល​មើល ។ ប៉ុន្តែ​កម្មវិធី Chrome នឹង​មិន​ប្រមូល​ទិន្នន័យ​ទាំងនេះ​ទេ ប្រសិនបើ​អ្នក​មិន​ចង់​ឲ្យ​វា​ប្រមូល ។ ខាងក្រោម​នេះ ជា​វិធី​ប្រើប្រាស់​អុី​ន​ធើ​រ​ណេ​ត ហើយ​អ្នក​ដទៃ​មិន​អាច​តាមដាន​អ្នក​បាន ។

ជាដំបូង អ្នក​ត្រូវ​តែ​ប្រើប្រាស់ VPN​ ។ VPN អនុញ្ញាត​ឲ្យ​អ្នក​អា​ចត​ភ្ជាប់​អុី​ន​ធើ​រ​ណេ​ត ដោយ​មាន​សុវត្ថិភាព​ជាង​មុន និង​ជួយ​ទប់ស្កាត់​មិន​ឲ្យ​អ្នក​ដទៃ​ដឹង​ថា អ្នក​កំពុង​ធ្វើ​អ្វី ។

វិធី​ទី​២ គឺ​ការ​ប្រើប្រាស់ Incognito Mode នៅ​លើ Chrome ។ វា​ទប់ស្កាត់ Browser មិន​ឲ្យ​រក្សា​ទិន្នន័យ​ពី​គេហទំព័រ​ដែល​អ្នក​បាន​ចូល​ទៅ​មើល រួម​មាន ទាំង Cookies, ប្រវត្តិ ឬ​ទិន្នន័យ​ដែល​អ្នក​បាន​វាយ​ចូល ដូច​ជា លេខ​កាត​ឥណទាន​, អុី​ម៉ែ​ល និង​ឈ្មោះ ជាដើម ។ ប៉ុន្តែ​ការ​ប្រើប្រាស់ Incognito Mode នេះ​មិន​អាច​ទប់ស្កាត់​មិន​ឲ្យ​មាន​គេ​តាមដាន​អ្នក​ទាំងស្រុង​ទេ ។ ហេតុនេះ ទើប​អ្នក​ត្រូវការ​ប្រើប្រាស់ VPN ។

ដើម្បី​ប្រើប្រាស់ Incognito Mode ជាដំបូង សូម​ចុច​លើ​ចំណុច​៣​នៅ​ខាងស្តាំ​នៃ Chrome រួច​ជ្រើស​យក New Incognito Window ហើយ​បន្ត​ប្រើប្រាស់​ជា​ការ​ស្រេច ។ ដើម្បី​ចាក​ចេញពី Incognito Mode នេះ គឺ​គ្រាន់តែ​ចុច​បិទ​កម្មវិធី ។

លើស​ពី​នេះ អ្នក​អាច​ប្រើប្រាស់ Guest Mode ផង​ដែរ ។ Guest Mode គឺជា​វិធីសាស្ត្រ​មិន​រក្សា​ទិន្នន័យ ក្នុង​ករណី​អ្នក​ប្រើ​អុី​ន​ធើ​រ​ណេ​ត​នៅ​លើ​កុំព្យូទ័រ​របស់​មនុស្ស​ម្នាក់​ទៀត ឬ​កុំព្យូទ័រ​សាធារណៈ​ណាមួយ ។

កម្មវិធី​នេះ​អនុញ្ញាត​ឲ្យ​អ្នក​អាច​ប្រើប្រាស់​អុី​ន​ធើ​រ​ណេ​ត ដោយ​មិន​រក្សា​ទិន្នន័យ Cookies ឬ​ប្រវត្តិ​ឡើយ ។ ដើម្បី​ប្រើ​វា សូម​ចុច​លើ​រូប​មនុស្ស​តូច​នៅ​ខាងស្តាំ​នៃ Chrome រួច​ជ្រើសរើស​ពាក្យ​ថា Guest ។ បើ​ចង់​ចាក​ចេញពី​កម្មវិធី​នេះ ចូរ​បិទ​កម្មវិធី​នៅ​ពេល​អ្នក​ឈប់​ប្រើ គឺជា​ការ​ស្រេច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ