ខេត្តស្វាយរៀង ៖ មេកន្ទុយលេខដុះស្លែ៣នាក់បានប្រមូលប្រាក់ពីមេរង៣ស្រុក ក្នុងខេត្តតាកែវ ខេត្តកំពត និងខេត្តព្រះសីហនុ បានប្រាក់ជាង៥០០លានរៀលវេចរត់គេចខ្លួនមកដល់ខេត្តស្វាយរៀង ចូលលេងល្បែងជល់មាន់នៅកាស៊ីណូ៩៩៩ព្រៃវល្លិ៍ ពេលសមត្ថកិច្ចតាមចាប់ខ្លួនរត់ចូលប្រទេសវៀតណាម បន្សល់ទុករថយន្ត១គ្រឿងម៉ាកឡិចស៊ីស៤៧០ កាមេរ៉ាថតរូប១គ្រឿង និងប្រាក់ចំនួន៦៨លានដុង ។
ទាក់ទិននឹងករណីខាងលើលោកវរសេនីយ៍ត្រី កុយ សុភាព នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបានប្រាប់ឱ្យដឹងថា មេកន្ទុយលេខរូបនោះ១-ឈ្មោះកៅ សេង ហៅឈឹម សុភា ភេទប្រុស អាយុ៤២ឆ្នាំ ជាមេកន្ទុយលេខ មានទីលំនៅភូមិ៤ សង្កាត់៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ២-ឈ្មោះឈឹម ភឿង ភេទស្រី អាយុ៣៧ឆ្នាំ ជាមេកន្ទុយលេខត្រូវជាប្អូនស្រីរបស់ឈឹម សុភា មានទីលំនៅភូមិ៤ សង្កាត់៤ និង៣-ឈ្មោះចិន ភេទប្រុស អាយុប្រមាណជាង៥០ឆ្នាំ ជាគូកន នៅខេត្តព្រះសីហនុ អ្នកទាំង៣នាក់ បានប្រមូលប្រាក់ពីមេរងរួចនាំគ្នាវេចប្រាក់រត់គេចខ្លួន ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ