ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មាន់​កាំភ្លើង​AK​មិន​ស្គាល់​មុខ​ចាប់​ម្ចាស់​វាយ​ខ្នោះ​ជាប់​ដើម​ឈើ​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ទៅ​បាត់

13 ឆ្នាំ មុន

ខេត្ត​បាត់ដំបង​ ៖ ប្រភព​​ពី​សមត្ថកិច្ច​​​​បាន​ឱ្យ​ដឹង​ថា ​ជន​មិន​ស្គាល់​មុខ​​២នាក់​​ក្នុង​​ឯក​សណ្ឋាន​កង​សន្តិ​សុខ​​ប្រដាប់​ដោយ​​កាំ​ភ្លើង​​​AK ​​ស្វាយ​​បត់​​​ថ្មី​សន្លាង​​មួយ​ដើម​​​​ បាន​ស្ទាក់​​ភ្ជង់​យុវជន​​ម្នាក់​នៅ​តាម​​ដង​ផ្លូវ​ ហើយ​ចាប់​វាយ​ខ្នោះ​​ដៃ​ម្ខាង​​ជាប់​ដើម​ឈើ​​​ រួច​ប្លន់​​​យក​ម៉ូតូ​ស៊េរី​​ទំនើប​មួយ​គ្រឿង​​ជិះគេច​​ខ្លួន​បាត់​ដោយ​សុវត្ថិ​ភាព​​ កាល​ពី​វេលា​ម៉ោង​​ជិត​១២​ថ្ងៃ​ត្រង់​ ថ្ងៃទី​​៨ មករា ​នៅលើ​កំណាត់​​ផ្លូវ​​ស្ងាត់​​មួយ​កន្លែង​​ក្នុង​ភូមិ​គ្រួស​ ឃុំ​អន្លង់​​រុន ស្រុក​ថ្មគោល​ ។

​លោក​ហៀង ប៊ុន​ថា នាយ​ផ្នែក​ព្រហ្ម​​ទណ្ឌ​​ស្រុក​ថ្មគោល​​​​បាន​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​​​ដែល​ត្រូវ​គេ​​ប្លន់​យក​ម៉ូតូ​​នេះ​ឈ្មោះ​​ជឿន ស្រស់ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ នៅភូមិ​​អន្លង់​​រុន ឃុំ​ជ្រៃ​ ស្រុក​ថ្ម​គោល​ និង​ម៉ូតូដែល​​ត្រូវ​គេ​ប្លន់​​នោះ​ម៉ាក​ហុង​ដា​​ឌ្រីម​​​​សេ​១២៥ ស៊េរី​​​២០១២ ​​គ្មាន​ស្លាក​លេខ​​ទេ ។ លោក​ប៊ុន​ថា បញ្ជាក់ថា​​ជន​រង​គ្រោះ​​​​ត្រូវ​ក្រុម​ខ្មាន់​កាំ​ភ្លើង​​​មាន​គ្នា​២នាក់​​​​ប្រើ​ប្រាស់​កាំ​ភ្លើង​​AK ​ស្វាយ​បត់​​​ភ្ជង់​ រួច​ចាប់​​វាយ​ខ្នោះ​ដៃ​ម្ខាង​ជាប់​នឹង​​​ដើម​អាកាស្យា​​នៅ​ក្បែរ​ផ្លូវ​ ហើយ​ប្លន់​​យក​ម៉ូតូ​នោះ​ជិះ​គេ​ច​ខ្លួន​បាត់​ស្រមោល​​ ។ ប៉ុន្តែ​​ប្រហែល​​ជាង​កន្លះ​​ម៉ោង​​​​​ក្រោយម​ក​​​​ទើប​មាន​អ្នក​ដំណើរ​​​​ប្រទះ​ឃើញ​​ជួយ​អន្តរាគមន៍​​​ និង​រាយ​ការណ៍​​មក​សមត្ថកិច្ច​ ។

​ជន​រង​គ្រោះ​​​ឈ្មោះ​ជឿន​ ស្រស់​ ​បាន​ប្រាប់​​​សមត្ថកិច្ច​ថា​​ ក្រុមចោរ​​​២នាក់​នោះ​ប្រដាប់​​ដោយ​កាំ​ភ្លើង​​​AK ស្វាយ​បត់​​ថ្មី​សន្លាង​ក្នុង​ឯក​សណ្ឋាន​​​​​​ពណ៌​ខៀវ​ ដូ​ច​កង​​សន្តិ​សុខ​​​បាន​ជិះ​​ម៉ូតូ​​មក​កៀរ​​ឱ្យ​ខ្លួន​ឈប់​ រួច​ភ្ជង់​​​តែម្តង ។ យុវជន​​រូប​នេះ​​បន្ត​ថា​ គ្រា​នោះ​គ្នា​វា​ម្នាក់​បាន​ទាញ​ខ្នោះ​ពី​ចង្កេះ​​វាយ​ដៃ​ខ្លួន​​​​​ម្ខាង​ជាប់​នឹង​ដើម​​អាកា​ស្យា​​នៅ​ក្បែរ​ផ្លូវ​​​​ដែល​ស្ថិត​​នៅ​កន្លែង​ស្ងាត់​ រួច​ពួក​វាយ​ក​ម៉ូតូ​​​ខ្លួន​ជិះ​​យ៉ាង​លឿន​​​គេច​បាត់​ទៅ​ ។ រី​ឯ​ខ្លួន​​​ដែល​ដៃ​ម្ខាង​ជាប់​ខ្នោះ​​ និង​ដើម​ឈើ​​​គ្មាន​វិធី​​ដោះ​ស្រាយ​​ឡើយ​ ។ ជឿន ស្រស់​ បញ្ជាក់​ថា ​ប្រហែល​ជា​​កន្លះ​ម៉ោង​ក្រោយ​​ទើប​មាន​អ្នក​ដំណើរ​​​​​ឆ្លង​កាត់​ហើយ​ក៏​ស្រែក​ហៅ​​ឱ្យ​គេ​ជួយ​​អន្តរាគមន៍​​​ ជួយ​កាប់​ដើម​ឈើ​ទើប​អាច​ដោះ​ចេញ​​បាន​ និង​ទូរស័ព្ទ​​​ប្រាប់​សមត្ថកិច្ច​​​តែម្តង​ទៅ​ ។

​លោក​ហៀង​ ប៊ុន​ថា ​នាយ​ផ្នែក​​ព្រហ្ម​ទណ្ឌ​​​ស្រុក​ថ្ម​គោល​​​​ដដែល​បញ្ជាក់​ថា ​សមត្ថកិច្ច​​​បាន​ចុះ​ទៅ​​ដល់​ចំណុច​​​នោះ​ក្រោយ​កើត​ហេតុ​​​​ជាង​កន្លះ​ម៉ោង​​​​ ព្រោះ​គ្មាន​​អ្នក​ផ្តល់​​ដំណឹង​នេះ​​ភ្លាមៗ​​​​ទេ​ដោយ​សារ​​ជន​រង​គ្រោះ​​​ត្រូវ​ជន​​ល្មើស​​​ចាប់​វាយ​ខ្នោះ​​ជាប់​ដើម​ឈើ​​​មិនឱ្យ​រត់​​រក​ជំនួយ​​បាន និង​ជា​កន្លែង​ស្ងាត់​​​ទៀត​ ។​ លោក​​បញ្ជាក់​ថា ​ជន​រង​គ្រោះ​​​បាន​បាត់​បង់​ម៉ូតូ​មួយ​គ្រឿង​​ប្រាក់​២ម៉ឺន​រៀល​ និង​ទូរស័ព្ទ​​​ដៃ​មួយ​គ្រឿង​ តែ​​ខ្មាន់​កាំ​ភ្លើង​មិន​បាន​វាយ​ដំ​ ឬ​បាញ់​គំរាម​​​​ទេ ។ ​សមត្ថកិច្ច​​​កំពុង​ស្រាវ​ជ្រាវ​​កំណត់​មុខ​​សញ្ញា​ខ្មាន​់​កាំ​ភ្លើង​​​​អាការ​​ឯក​សណ្ឋាន​​​សន្តិសុខ​​​ទាំង​២​នាក់​ខាង​លើ​​​នេះ​ហើយ​ បើ​ទោះ​ជា​មិន​​ទាន់​មាន​តម្រុយ​​ណាមួយ​​ក្តី ៕