ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះពួយ​ល​លឿន​ពេក​ទេ​ដឹង

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ​ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែ​មិ​នា ឆ្នាំ​២០១៨ នៅ​ចន្លោះ​គីឡូម៉ែត្រ​១២៣ , ១២៤…

ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ​ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែ​មិ​នា ឆ្នាំ​២០១៨ នៅ​ចន្លោះ​គីឡូម៉ែត្រ​១២៣ , ១២៤ ស្ថិត​នៅ​ក្នុងភូមិ​ក្រាំង​អាត់ ឃុំ​កំពង់​សីលា ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ។

អ្នកបើកបរ​រថយន្ត​រត់គេច​បាត់ ដែល​រថយន្ត​មាន​ពណ៌​ស្ករ ស្លាក​លេខ​ព្រះ​សីហ​នុ ២A- ៧០០២ មាន​ទិស​ដៅ​ពី ព្រះ​សីហ​នុ​-​ភ្នំពេញ (​លិច​-​កើត​) លុះដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ យិ​ន រ​ន្នី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​- ឃុំ កើតហេតុ​ខាងលើ បណ្តាល​ឲ្យ​រង​របួស​បាក់ជើង ត្រូវ​បាន​បញ្ជូន​មក​មណ្ឌល​សុខភាព​ដើម្បី​ព្យាបាល ។

ចំណែក​រថយន្ត​នឹង​ម៉ូតូ​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សីលា ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ