ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹ​ម​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​២៦​នាក់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​ក្មេង​ទំនើង​ចំនួន​២៦​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​កាស៊ីណូ​ផ្កាយ​៥ កាលពី​វេលា​អធ្រាត្រ​ម៉ោង​០១​និង​០០​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៨ ។…

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​ក្មេង​ទំនើង​ចំនួន​២៦​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​កាស៊ីណូ​ផ្កាយ​៥ កាលពី​វេលា​អធ្រាត្រ​ម៉ោង​០១​និង​០០​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៨ ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​ដែល​កម្លាំង​របស់​លោក​ឃាត់ខ្លួន​នោះ​ពួក​គេ​បាន​ប្រមូលផ្តុំ​គ្នា​មាន​ចំនួន​បួន​ក្រុម ប្រដាប់​ដោយ​ដំបង​ដែក​ទីប និង​ដាវ​សាំ​ម៉ូ​រ៉ៃ​ជាប់ដៃ មួយ​ចំនួន​ដាច់​ដោយឡែក​ពី​គ្នា ក្នុង​គោលបំណង​ប្រុង​ធ្វើ​សកម្មភាព​វាយ​កាប់​ចាក់​គ្នា ដែល​ជា​បញ្ហា​ធ្វើ​ឲ្យ​មាន​ភាព​អនាធិបតេយ្យ​ដល់​សង្គម​ផង​ដែរ ។ ក៏​ត្រូវ​បាន​កម្លាំង​ល្បាត​របស់​លោក​ប្រទះ​ឃើញ​មាន​សកម្មភាព​មិន​ប្រ​ក្តី​ក៏​ធ្វើការ​ឃាត់ខ្លួន​យក​មក​អប់រំ​ណែនាំ​តែ​ម្តង​ទៅ ។

លោក​មេបញ្ជាការ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រុម​ក្មេង​ទំនើង​ចំនួន​២៦​នាក់ ដែល​កម្លាំង​របស់​លោក​ឃាត់ខ្លួន​យក​មក​សួរនាំ​នៅ​ទីបញ្ជាការ​ក្រុង​រួច​ហើយ ។ បាន​ធ្វើការ​អប់រំ​ណែនាំ​ហៅ​ជាង​មក​ឲ្យ​កាត់សក់​ឲ្យ​ខ្លី​គ្រប់​ៗ​គ្នា រួច​ហៅ​អាណាព្យាបាល​មក​ធ្វើ​កិច្ចសន្យាធានា​យក​ពួក​គេ​ទៅ​វិញ​ផង​ដែរ ៕

កែសម្រួលដោយ