សិស្ស-និស្សិតជាង៣.០០០នាក់ ចូលរួមបោះជំរំអន្តរជាតិនៅកម្ពុជាលើកទី៨
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) បានសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំបោះជំរំអន្តរជាតិ (World Camp) នៅកម្ពុជា ដោយមានសិស្ស-និស្សិត ចូលរួមចំនួនជាង ៣.០០០នាក់ ក្នុងនោះសិស្ស-និស្សិត ប៊ែលធី ចំនួនជាង ១.៣០០នាក់ចូលរួមផងដែរ។ ការបោះជំរំនេះ ក្រោមអធិបតីភាព លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ និងជាតំណាងឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ក្រោមប្រធានបទ “ការអប់រំចិត្តយុវជនឲ្យមានភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងគុណធម៌” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៤ ខែមីនា ឆ្នាំ២០១៨ នៅសាលមហោស្រពកោះពេជ្រ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង អប់រំចិត្តយុវជនឲ្យប្រព្រឹត្តតែអំពើល្អ និងក្លាយខ្លួនជាអ្នកដឹកនាំ នាពេលអនាគត ប្រកបដោយសីលធម៌ និងគុណធម៌។ ការបោះជំរំនេះ ក៏មានការអញ្ជើញចូលរួមពីវាគ្មិន ល្បីៗ រួមមាន លោកបណ្ឌិត បាក់ អុកស៊ូ ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក លី ឆេង សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងវាគ្មិនល្បីៗជាច្រើននាក់ទៀត។



ហើយខ្ញុំគិតថាវាគ្មិនដល់សំខាន់ៗ ជាតិ-អន្ដរជាតិ នឹងមកបង្ហាញអំពីរបៀបនៃប្រធានបទ ហើយពិតជាបានផ្ដល់ឱកាសដល់ពិតប្រាកដ សម្រាប់ប្អួនៗ និងក្មួយៗ ក្លាយទៅជាជន ដែលមានចំណេះដឹងតាមរយៈការសិក្សានេះ ពីវាគ្មិនជាតិ-អន្ដរជាតិ របស់យើង។ លោក ស៊ាន បូរ៉ាត បានបន្តថា ប្រសិនបើយុវជនខ្វះសីលធម៌ ដើរខុសទិស ហើយទៅរកគោលដៅដែលគេអត់ចង់បាន សង្គមមិនទទួលស្គាល់ នេះហើយជាបរិបទរបស់សង្គម ដែលយើងកំពុងធ្វើកិច្ចការងារនេះ ដើម្បីអប់រំយុវជន។ យុវជនគឺជាក្រដាសដ៏សស្អាត ប្រសិនបើយើងអូសទាញគេទៅរកផ្លូវល្អ ពួកគេនឹងក្លាយទៅជាជន ដែលមានភាពប្រសព្វ មានភាពទៅឆ្លាត ហើយអាចបណ្ដុះចិត្តគិនិត តាមរយៈការផ្ដល់នូវចំណេះដឹងដល់ពួកគេគ្រប់ៗគ្នា។ លោកបានបន្តថា ដើម្បីឲ្យប្អូនៗក្មួយៗ ក្លាយទៅជាជន ដែលមានសក្ដានុពល ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីបន្ដវេនក្នុងការដឹកនាំប្រទេសជាតិទៅថ្ងៃអនាគត គោលការណ៍ដល់សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស ចាប់ពីមត្តេយ្យសិក្សា រហូតដល់ឧត្តមសិក្សា៕

ចែករំលែកព័តមាននេះ