ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាចសាហា.វណាស់ រន្ទះបា.ញ់​ដល់ក្នុងផ្ទះ​

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ក្មេង​ស្រី​អាយុ​៤​ឆ្នាំ​ម្នាក់បានឆេះ​រោល​ខ្លោច​ខ្លួន​ស្លាប់​នៅ​លើ​ផ្ទះ ខណៈ​កំពុង​ដេក​មើល​ទូរ​ទស្សន៍​​ជាមួយ​​​ឪពុក​ម្តាយ ហើយត្រូវ​រន្ទះបាញ់​ កាលពី​យប់​ថ្ងៃ​ទី​២០ មីនា​ ។ ក្រៅពី​កូនស្រី​​ដែល​ស្លាប់​ភ្លាម​នៅ​ក្នុង​គ្រោះ​ធម្មជាតិ​រន្ទះបាញ់ ខណៈ​មាន​ភ្លៀង​កក់ខែ​ដើមឆ្នាំនេះ…

ខេត្តក្រចេះ ៖ ក្មេង​ស្រី​អាយុ​៤​ឆ្នាំ​ម្នាក់បានឆេះ​រោល​ខ្លោច​ខ្លួន​ស្លាប់​នៅ​លើ​ផ្ទះ ខណៈ​កំពុង​ដេក​មើល​ទូរ​ទស្សន៍​​ជាមួយ​​​ឪពុក​ម្តាយ ហើយត្រូវ​រន្ទះបាញ់​ កាលពី​យប់​ថ្ងៃ​ទី​២០ មីនា​ ។ ក្រៅពី​កូនស្រី​​ដែល​ស្លាប់​ភ្លាម​នៅ​ក្នុង​គ្រោះ​ធម្មជាតិ​រន្ទះបាញ់ ខណៈ​មាន​ភ្លៀង​កក់ខែ​ដើមឆ្នាំនេះ ស្ត្រី​ជា​ម្តាយ​​ក៏​រង​គ្រោះ​ចំ​ជើង​ដែរ ​តែ​មិន​ធ្ងន់​ពេក​ទេ ។

មន្ត្រី​នគរបាល​ស្រុក​ចិត្រ​បុរី​និយាយ​ថា គ្រួសារ​ដែល​រង​គ្រោះ​ដោយ​រន្ទះបាញ់​នេះ ជា​កសិកររស់នៅ​ក្នុង
ភូមិ​ស្រែ​មាស ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ដែល​ជា​តំបន់​ដាច់​ស្រយាល​មួយ​។ ស្ត្រី​រង​​គ្រោះជា​ម្តាយ​ឈ្មោះ ជឿន សៃ
អាយុ​២៩​ឆ្នាំឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​នោះ ខណៈ​មេឃ​កំពុង​ភ្លៀង​ខ្លាំង​ និង​មាន​ផ្គរ​ន្ទះ​ផង គាត់​កំពុង​ដេក​មើល​ទូរទស្សន៍​ជុំ​គ្នា​នៅ​លើ​ផ្ទះ​ ។ ខណៈនោះស្រាប់តែ​មាន​រន្ទះបាញ់​មក​ចំ​ផ្ទះ​របស់​គាត់​លាន់​កក្រើក​ដី បណ្តាល​ឲ្យ​កូនស្រី​ពៅ​របស់​គាត់​ស្លាប់ ក្នុង​ចំណោម​កូនប្រុស​ស្រី​៣​នាក់ ។

មន្ត្រី​អាជ្ញាធរ​ខេត្ត​បាន​ចាត់​ទុក​ថា ករណី​រន្ទះបាញ់​ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នេះ គឺជា​គ្រោះធម្ម​ជាតិ​មួយ​នៅ​ដើមឆ្នាំ​២០១៨​នេះ ។

អត្ថបទសរសេរ ដោយ