ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​យប់​តែ​មួយ​ក្នុងភូមិ​ឃុំ​តែ​មួយ​ស្លា.ប់​ពីរ​នាក់

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​កម្រ​មួយ​បាន​កើតឡើង​ក្នុងភូមិ​តែ​មួយ យប់​តែ​មួយ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​២​នាក់​យ៉ាង​អាណោចអាធ័ម​។ ហេតុការណ៍​នោះ ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ករណី​ទី​១- នៅ​វេលា​ម៉ោ​១១ និង​២៤​នាទី​យប់…

ខេត្តកំពត ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​កម្រ​មួយ​បាន​កើតឡើង​ក្នុងភូមិ​តែ​មួយ យប់​តែ​មួយ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​២​នាក់​យ៉ាង​អាណោចអាធ័ម​។ ហេតុការណ៍​នោះ ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ករណី​ទី​១- នៅ​វេលា​ម៉ោ​១១ និង​២៤​នាទី​យប់ ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង នៅ​លើ​ផ្លូវលំ​ចូល​វត្ត​ពោធិ​វង្ស ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ បង្ក​ឡើង​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា បើក​ម៉ូតូ​ម៉ាក​វ៉េវ​បុក​នឹង​បង្កាន់ដៃស្ពាន​ប្រឡាយ​ចិន បណ្តាល​ឲ្យ​ធ្លាក់​ក្នុង​ទឹក​ប្រឡាយ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។

សមត្ថកិច្ច​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ឈ្មោះ ណាំង វ៉​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បុស​ញិញ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ​។ ករណី​ទី​២-​ស្ត្រី​ចំណាស់​ម្នាក់​មាន​ជំងឺសរសៃប្រសាទ បាន​ទៅ​ដេក​លើ​ផ្លូវ​រថភ្លើង ហើយ​ត្រូវ​រថភ្លើង​កិន​ដាច់ ជា​ពីរ​កំណាត់​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវ​រថភ្លើង​ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មានឈ្មោះ ឈិ​ត ផេង ភេទ​ស្រី អាយុ​៧៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភូមិ​ត្រពាំង​ព្រីង​ខាងត្បូង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​បាន​ចេញពីផ្ទះ​ពេល​ល្ងាច ហើយ​កូន​ៗ​បាន​បាត់​មិនឃើញ​មក​ផ្ទះ ក៏​នាំ​គ្នា​ដើរ​រក​ដែរ តែ​រក​មិនឃើញ លុះ​ព្រឹក​ឡើង​ទើប​មាន​អ្នកដំណើរ​ក្នុងភូមិ​ឃើញ​សាកសព​ស្ត្រី​ចំណាស់​រូប​នេះ ត្រូវ​រថភ្លើង​កិន​ដាច់​ជា​ពីរ​កំណាត់​ស្លាប់​យ៉ាង​អាណោចអាធ័ម​តាំង​ម៉ោង​១​រំលង​អា​ធ្រា​ត្រ ដែល​មាន​រថភ្លើង​មួយ​ខ្សែ ចេញពី​ភ្នំពេញ​ឆ្ពោះទៅ​កាន់​ខេត្ត​ព្រះ​ស៊ី​ហ​នុ​។ ក្រោយ​ពី​ពិនិត្យ​សាកសព​ទាំង​ពីរ​ករណី​ក្នុង​យប់​តែ​មួយ ក្នុង​ឃុំ​តែ​មួយ​រួច​មក សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ