ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុស​នៃ​ជំងឺ​ផ្តាសាយ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ជំងឺ​ផ្តាសាយ​ទូទៅ គឺជា​ជំងឺឆ្លង​ដែល​មាន​កំណត់​ដោយ​ខ្លួនឯង​ដែល​អាច​​បណ្តាល​មក​ពី​វីរុស​​ផ្សេង​ៗ​។ ជំងឺ​ផ្តាសាយ​ទូទៅ​ត្រូវ​បាន​គេ​សំដៅ​ដល់​ថា ​ជា​ការ​ឆ្លង​មេរោគ​រលាក​ផ្លូវដង្ហើម​ខាងលើ​។​ ​រោគ​សញ្ញា​នៃ​ជំងឺ​ផ្តាសាយ​ទូទៅ​អាច​មាន​ដូច​ជា​ក្អក ឈឺបំពង់ក គ្រុនក្ដៅ​តិចតួច ហៀរ​សំបោរ​និង​កណ្តាស់​។…

រាជធានី​ភ្នំពេញ​ ៖ ជំងឺ​ផ្តាសាយ​ទូទៅ គឺជា​ជំងឺឆ្លង​ដែល​មាន​កំណត់​ដោយ​ខ្លួនឯង​ដែល​អាច​​បណ្តាល​មក​ពី​វីរុស​​ផ្សេង​ៗ​។ ជំងឺ​ផ្តាសាយ​ទូទៅ​ត្រូវ​បាន​គេ​សំដៅ​ដល់​ថា ​ជា​ការ​ឆ្លង​មេរោគ​រលាក​ផ្លូវដង្ហើម​ខាងលើ​។​

​រោគ​សញ្ញា​នៃ​ជំងឺ​ផ្តាសាយ​ទូទៅ​អាច​មាន​ដូច​ជា​ក្អក ឈឺបំពង់ក គ្រុនក្ដៅ​តិចតួច ហៀរ​សំបោរ​និង​កណ្តាស់​។ វីរុស​​ខុស​ៗ គ្នា​ជាង ២០០ ប្រភេទ​ ត្រូវ​បាន​គេ​ស្គាល់​ថា ​បង្ក​ឱ្យ​មាន​ជំងឺ​ផ្តាសាយ​ទូទៅ​ដោយ​មាន​មេរោគ rhinovirus បង្ក​ឱ្យ​មាន​ជំងឺ​ផ្តាសាយ​មនុស្ស​ពេញ​វ័យ​ប្រហែល ៣០% ទៅ​៤០% ។​

​វីរុស​ដែល​ជាប់​ទាក់ទង​ជា​ទូទៅ​ផ្សេង​ទៀត​រួម​មាន​មេរោគ​កូ​រ៉ូ​ណា​ន វីរុស​អា​ដេ​ណូ វីរុស syncytial និង​វីរុស parainfluenza ។ ដោយសារ​វីរុស​ខុស​ៗ គ្នា​ជា​ច្រើន​អាច​បណ្តាល​ឱ្យ​មាន​ជំងឺ​ផ្តាសាយ​ធម្មតា​ ហើយដោយ​សារ​​វីរុស​ផ្តាសាយ​ថ្មី​លូតលាស់​ជា​និច្ច​រាង​កាយ​មិន​បង្កើត​ភាព​ធន់​ទ្រាំ​ប្រឆាំង​នឹង​ជំងឺ​ទាំង​អស់នោះ​ទេ​។ ចំពោះ​ហេតុផល​នេះ ជំងឺ​ផ្តាសាយ​គឺ​ជា​បញ្ហា​ញឹកញាប់​នឹង​កើតឡើង​។ តាម​ពិត កុមារ​នៅ​សា​លាម​ត្តេ​យ្យ​ និង​បឋម​សិក្សា​អាច​មាន​ជំងឺ​ផ្តាសាយ​ពី ៦ ទៅ ១២ ដង​ក្នុង​មួយ​ឆ្នាំ ខណៈ​ពេល​ដែល​មនុស្ស​វ័យ​ជំទង់ និង​​មនុស្ស​ពេញវ័យ​មាន​ជំងឺ​​ផ្តាសាយ​ពី ២ ទៅ ៤ ដង​ក្នុង​មួយ​ឆ្នាំ​។ ជំងឺ​ផ្តាសាយ​ទូទៅ​កើត​​មាន​ញឹកញាប់​បំផុត​ក្នុង​កំឡុង​រដូវ​ស្លឹកឈើ​ជ្រុះ​​រដូវរងា​និង​រដូវ​ផ្កា​រីក​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ​ឱសថ រី​ណិ​ច Rhinex ជា​ជម្រើស​ឱសថ​សម្រាប់​ក្មេង និង​មនុស្ស​ពេញ​វ័យ ដែល​មាន​ប្រសិទ្ធភាព​បំបាត់​អាកា​រៈ​គ្រុនផ្តាសាយ​ស័​ក្ត​សិ​ទិ្ធ​ភ្លាម​ៗ ។ សូម​ពិគ្រោះ​​ជាមួយ​ឱសថការី ឬ​វេជ្ជបណ្ឌិត​ក្នុង​ការ​ប្រើប្រាស់ ដើម្បី​សុវត្ថិភាព និង​ប្រសិទ្ធ​ភាព​ខ្ពស់ ។ លោក​អ្នក​អាច​រក​ទិញ​ឱសថ រី​ណិ​ច Rhinex បាន នៅ​តាម​​បណ្តា​​ឱសថ​ស្ថាន​ស្របច្បាប់​ទូ​ទាំង​ប្រទេស​កម្ពុជា​៕

​ប្រភព​៖ medicinenet.com
​ប្រែ​សម្រួល​ដោយ ៖ flashsanté.info
​ផលិតផល ៖ RHINEX

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ