ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហានិភ័.យ​ធ្លាយ​ក្រដាសត្រចៀក​! បើ​ហូរ​ខ្ទុះ​ជាប់​រហូត និង​ការ​ស្តាប់​ធ្លាក់​ចុះ ត្រូវ​ប្រញាប់​មក​ពិគ្រោះ

1 ម៉ោង មុន

តើ​រោគ​សញ្ញា​នៃ​ការ​ធ្លាយ​ក្រដាសត្រចៀក (​ដោយ​ជំងឺអំបៅអំបែក​ស្រួចស្រាល​) មាន​អ្វីខ្លះ? នេះ​បើ​យោង​តាម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ប្រកាស​នា​ពេល​កន្លង​មក ។ រោគ​សញ្ញា រួម​មាន​៖ – ឈឺ​ត្រចៀក…

តើ​រោគ​សញ្ញា​នៃ​ការ​ធ្លាយ​ក្រដាសត្រចៀក (​ដោយ​ជំងឺអំបៅអំបែក​ស្រួចស្រាល​) មាន​អ្វីខ្លះ? នេះ​បើ​យោង​តាម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ប្រកាស​នា​ពេល​កន្លង​មក ។

រោគ​សញ្ញា រួម​មាន​៖

– ឈឺ​ត្រចៀក ពេល​ខ្លះ​អាច​ធូរស្រាល​ក្រោយ​ការ​រហែក​ឬ ធ្លុះ ក្រដាសត្រចៀក

– ការ​ថយ​ចុះ ឬ បាត់បង់​ការ​ស្តាប់ ដែល​អាច​ជា​បណ្តោះអាសន្ន ឬ​ជា​អចិន្ត្រៃយ៍

– ការ​ហូរ​ទឹក​ចេញពី​ត្រចៀក (​ទឹកថ្លា ខ្ទុះ ឬ​មាន​ឈាម​)

– សំឡេង​រោទ៍ ហ៊ឹង ( ឮ ក្នុង​ត្រចៀក​)

– វិលមុខ ឬ បាត់​លំនឹង ជាដើម

រោគ​សញ្ញា​ទាំង​អស់នេះ​អាច​សង្កេត​ឃើញ បន្ទាប់​ពី​អ្នកជំងឺ​មាន​ក្តៅខ្លួន ហើយ​មាន​សញ្ញា​រលាក​ផ្លូវដង្ហើម ឬ​ផ្តាស់​សាយ​យូរថ្ងៃ ជា​ពិសេស​កូន​ក្មេង​។

ទោះជា​យ៉ាងណា​ក៏​ដោយ​ប្រសិនបើ​ការ​ធ្លាយ​មាន​ទំហំ​ធំ នោះ​មិន​អាច​ជា​សះស្បើយ​ដោយ​ខ្លួនឯង​និង​មានការ​ហូរ​ទឹក​ឬ​ខ្ទុះ​ជាប់​ជា​ប្រចាំ បូក​ផ្សំ​ការ​ស្តាប់​ធ្លាក់​ចុះ សូម​អញ្ជើញ​មក​ជួប​ពិភាក្សា​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ ដើម្បី​ទទួល​បានការ​ប្រឹក្សា​លំអិត​បន្ថែម និង​ទទួល​ការ​ព្យាបាល​ទៅ​តាម​ស្ថានភាព​ជំងឺ​ប្រកបដោយ​ប្រសិទ្ធភាព​! ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ