ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជាមិនគួរឲ្យជឿការ​វិនិយោគ​លើ​អចលនទ្រព្យ​​កើនឡើង​ជិត១០%

6 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ការ​វិនិយោគ​លើ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​ក្នុង​រយៈពេល​២​ខែ​កន្លង​មកនេះ បាន​កើនឡើង​ខ្ពស់​ជាងគេ​តាំងពី​ឆ្នាំ ២០១៥​មក  ដោយសារ​តែ​ក្រុមហ៊ុន​អចលនទ្រព្យ​ជា​ច្រើន​ប្រញាប់​ចេញ​គម្រោង​ថ្មី​ៗ ព្រោះតែ​វិធានការ​របស់​រដ្ឋាភិបាល​បាន​បង្ក​ការ​ព្រួយបារម្ភ​ពី​ការ​វិនិយោគ​នា​ពេល​អនាគត  ។ យ៉ាងណា​ក្តី ទិន្នន័យ​របស់​ការិយាល័យ​ស្ថិតិ​ជាតិ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា…

ទីក្រុង​ប៉េ​កាំ​ង ៖ ការ​វិនិយោគ​លើ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​ក្នុង​រយៈពេល​២​ខែ​កន្លង​មកនេះ បាន​កើនឡើង​ខ្ពស់​ជាងគេ​តាំងពី​ឆ្នាំ ២០១៥​មក  ដោយសារ​តែ​ក្រុមហ៊ុន​អចលនទ្រព្យ​ជា​ច្រើន​ប្រញាប់​ចេញ​គម្រោង​ថ្មី​ៗ ព្រោះតែ​វិធានការ​របស់​រដ្ឋាភិបាល​បាន​បង្ក​ការ​ព្រួយបារម្ភ​ពី​ការ​វិនិយោគ​នា​ពេល​អនាគត  ។

យ៉ាងណា​ក្តី ទិន្នន័យ​របស់​ការិយាល័យ​ស្ថិតិ​ជាតិ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ការ​លូតលាស់​នៃ​ការ​លក់​មានការ​អន់​ថយ បើ​ធៀប​នឹង​ឆ្នាំ​មុន បង្ហាញ​ឲ្យ​ឃើញ​ថា វិធានការ​ក្នុង​វិស័យ​នេះ​ពិតជា​មាន​ប្រសិទ្ធភាព​ពិតមែន  ។
អចលនទ្រព្យ​អាច​ប៉ះពាល់​ដល់​វិស័យ​អាជីវកម្ម​ចំនួន​៤០ ​ក្នុង​ប្រទេស​ចិន ហើយ​វា​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ហានិភ័យ​ធំ​ជាងគេ​សម្រាប់​ប្រទេស​ចិន​ក្នុងឆ្នាំនេះ  ។

ការ​ធ្លាក់​ចុះ​នៃ​តម្លៃ និង​ការ​វិនិយោគ នឹង​ប៉ះពាល់​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច និង​ជំនឿ​ចិត្ត​របស់​អតិថិជន ខណៈ​ដែល​ការ​កើនឡើង​នៃ​តម្លៃ​ផ្ទះ នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចេញ​វិធានការ​បន្ថែម​ដើម្បី​គ្រប់គ្រង​ទីផ្សារ និង​ប៉ះពាល់​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​ម្តងទៀត ។ ប៉ុន្តែ​ទិន្នន័យ​បាន​បង្ហាញ​កាលពី​ថ្ងៃ​ពុធ​កន្លង​មក​ថា  ការ​វិនិយោគ​លើ​អចលនទ្រព្យ​បាន​កើនឡើង​៩,៩% ​ពី​ខែមករា​ដល់​ខែកុម្ភៈ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន  ។ វា​ជា​ការ​លូតលាស់​បាន​ច្រើន​ជាងគេ​តាំងពី​ឆ្នាំ​២០១៥​មក ​។

លោក​Yan Yuejin អ្នកវិភាគ​នៃ​វិទ្យាស្ថាន E-house China R&D Institute បាន​និយាយ​ថា ទិន្នន័យ​នេះ​បង្ហាញ​ថា​  ក្រុមហ៊ុន​អចលនទ្រព្យ​កំពុង​តែ​ព​ន្លឿ​ន​ការ​អភិវឌ្ឍ ​ដើម្បី​ដាក់​លក់​គម្រោង​មុន​ពេល​សាងសង់​រួច​បន្ថែម​ទៀត  ។

ដើម្បី​គ្រប់គ្រង​ទីផ្សារ​បន្ថែម ក្រុមហ៊ុន​អចលនទ្រព្យ​ចិន​កំពុង​តែ​មាន​គម្រោង​បង្កើន​ថវិកា​ឲ្យ​ខ្ពស់​ជាង​ឆ្នាំ​មុន ដើម្បី​បង្កើន​ចំនួន​ដី និង​ចូល​ក្នុង​ទីផ្សារ​ទីក្រុង​តូច​ៗ​ផង​ដែរ ព្រោះ​ដី​ក្នុង​ទីក្រុង​ធំ​ៗ​កាន់តែ​ពិបាក​ក្នុង​ការ​ស្វែងរក​ទិញ ។
អ្នកវិភាគ​មួយ​ចំនួន​គិត​ថា ទិន្នន័យ​នេះ​ល្អ​ជាង​ការ​គិត​ទុក និង​អះអាង​ថា ការ​លក់​នឹង​បន្ត​មាន​ភាពរឹងមាំ​ក្នុង​មួយ​ឆ្នាំ​ពេញ  ។ ការ​អន់​ថយ​បន្តិច​នៃ​ទីផ្សារ​អចលនទ្រព្យ​ជា​ដំណឹង​ល្អ​សម្រាប់​តំណាងរាស្ត្រ​ក្នុង​ប្រទេស​ចិន​ដែល​កំពុង​ព្យាយាម​ជៀសវាង​ការ​ធ្លាក់​ចុះ​ខ្លាំង​  ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ  ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ