ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ផ្តើម​ជីក​ស្តារ​ប្រឡាយ និង​កាយ​ប្រមូល​សំរាម​ក្នុង​ប្រឡាយ​បឹង​សាឡា​ង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បញ្ឈប់​ការ​បោះចោល​សំរាម​ចូល​លូ ចូល​ប្រឡាយ ដែល​នាំ​បង្កើត​ជា​ឧបសគ្គ​ដល់​ផ្លូវ​បង្ហូរទឹក និង​ប៉ះពាល់​ដល់​បរិស្ថាន និង​សោភ័ណ​ភាព​ទីក្រុង​របស់​យើង​ទាំងអស់​គ្នា​។ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បញ្ឈប់​ការ​បោះចោល​សំរាម​ចូល​លូ ចូល​ប្រឡាយ ដែល​នាំ​បង្កើត​ជា​ឧបសគ្គ​ដល់​ផ្លូវ​បង្ហូរទឹក និង​ប៉ះពាល់​ដល់​បរិស្ថាន និង​សោភ័ណ​ភាព​ទីក្រុង​របស់​យើង​ទាំងអស់​គ្នា​។ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចាប់ផ្តើម​ជីក​ស្តារ​ប្រឡាយ និង​កាយ​ប្រមូល​សំរាម​ពី​ប្រឡាយ​បឹង​សាឡា​ង ចាប់ពី​ផ្លូវ​២៣០ ដល់​ផ្លូវ​២៧១ ខណ្ឌទួលគោក ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​បោះ​សំរាម​ចូល​យ៉ាងច្រើន​។

បន្ទាប់​ពី​ស្តារ​នេះ​ចប់ ក្រុមការងារ​នឹង​បន្ត​ស្តារ​ប្រឡាយ​ស្ទឹង​មាន​ជ័យ ចាប់ពី​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ រហូត​ដល់​ស្ថានីយ​បូមទឹក​បឹង​ទំពុន​។ មន្ត្រី​ដដែល​បាន​ធ្វើការ​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​បញ្ឈប់​ការ​បោះចោល​សំរាម​ចូល​លូ ចូល​ប្រឡាយ ដែល​នាំ​បង្កើត​ជា​ឧបសគ្គ​ដល់​ផ្លូវ​បង្ហូរទឹក និង​ប៉ះពាល់​ដល់​បរិស្ថាន និង​សោភ័ណ​ភាព​ទីក្រុង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ