ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នាម​​ដិត​​នៅ​លើ​ថ្ម​មាន​សណ្ឋាន​ដូច​ស្នាម​បាត​ជើង​ អ្នក​ស្រុក​តំណាល​ថា​ជា​ដាន​ជើង​មនុស្ស​​សម័យ​បុរាណ​​

11 ឆ្នាំ មុន

ខេត្ត​តាកែវ ៖ ដោយ​សារ​តែ​រណ្តៅ​ដែល​ស្ថិត​នៅ​លើ​ថ្ម​មាន​អាយុ​កា​ល​យូរ​លង់​ណាស់​មក​ហើយ មាន​សណ្ឋាន​​ដូច​ជា​បាត​ជើង​មនុស្ស​ និង​ទំហំ​ធំ​ខុស​ពី​ធម្ម​តា​ ទើប​មាន​ពាក្យ​ចចាម​អារា៉ម​ថា វា​គឺ​ជា​ស្នាម​បាត​ជើង​មនុស្ស​មាឌ​ធំ​ដូច​យក្ស​សម័យ​បុរាណ​ ។ ចាស់ៗ​មួយ​ចំនួន​និយាយ​ថា កាល​ពី​សម័យ​កាល​យូរ​លង់​ណាស់​មក​ហើយ មនុស​្ស​យើង​មាន​មាឌ​ធំ​​​ និង​មាន​កម្លាំង​ខ្លាំង​អាច​ជាន់

ខេត្ត​តាកែវ ៖ ដោយ​សារ​តែ​រណ្តៅ​ដែល​ស្ថិត​នៅ​លើ​ថ្ម​មាន​អាយុ​កា​ល​យូរ​លង់​ណាស់​មក​ហើយ មាន​សណ្ឋាន​​ដូច​ជា​បាត​ជើង​មនុស្ស​ និង​ទំហំ​ធំ​ខុស​ពី​ធម្ម​តា​ ទើប​មាន​ពាក្យ​ចចាម​អារា៉ម​ថា វា​គឺ​ជា​ស្នាម​បាត​ជើង​មនុស្ស​មាឌ​ធំ​ដូច​យក្ស​សម័យ​បុរាណ​ ។ ចាស់ៗ​មួយ​ចំនួន​និយាយ​ថា កាល​ពី​សម័យ​កាល​យូរ​លង់​ណាស់​មក​ហើយ មនុស​្ស​យើង​មាន​មាឌ​ធំ​​​ និង​មាន​កម្លាំង​ខ្លាំង​អាច​ជាន់​ថ្ម​ផុង និង​មួយ​ជំហាន​នៃ​មនុស្ស​ជំនាន់នោះ​មាន​ប្រវែង​រាប់​​សិប​គីឡូម៉ែត្រ​​ ។

យោង​តាម​ការ​រៀប​រាប់​របស់​លោក​យាយ ឃុត ថុន វ័យ​៧៦​ឆ្នាំ ជា​អ្នក​រស់​នៅ​​វត្ត​ភ្នំ​ដា​កាល​ពី​ពេល​ថ្មីៗ​នេះ​​ថា ស្នាម​ជើង​ដែល​ស្ថិត​នៅ​លើ​ភ្នំ​​​នៅ​ខាង​លិច​ភ្នំ​ដា​ ក្នុង​ភូមិ​ព្រែក​តា​ផ ឃុំ​គោក​ធ្លក មាន​ទំហំ​ធំ​ និង​វែង​នោះ​ មិន​ដឹង​ជា​ស្នាម​ជើង​មនុស្ស​ជំនាន់​ដើម​ ឬ​យ៉ាង​ណា​ទេ ។ គាត់​​ធ្លាប់​ឮ​​គេ​និយាយ​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា ស្នាម​នៅ​លើ​ថ្ម​នោះ​ជា​ស្នាម​​ជើង​មនុស្ស​ជំនាន់​បុរាណ​​។

ប្រភព​ដដែល​បន្តថា កាល​ពី​រូប​គាត់​នៅ​​ក្មេង​​​ ឪពុក​ម្តាយ​​ ជីដូន​​ជីតា​​របស់​គាត់​និយាយ​ថា កាល​ពី​គាត់​មក​រស់​នៅ​ទឹក​ដី​ភ្នំ​ដា​​ដំបូង​ឮ​ការ​​តំណាល​ថា មាន​មនុស្ស​​មាឌ​ធំ​ដូច​យក្ស​ដែល​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ក្នុង​ជំហាន​ប្រវែង​រាប់​សិប​គីឡូ​មែ៉ត្រ បាន​ធ្វើ​ដំណើរ​ពី​ភ្នំ​បុរី​ទៅ​ភ្នំ​ដា​ និង​បន្ត​ពី​ភ្នំ​ដា​ឆ្ពោះ​ទៅ​ភ្នំ​ជីសូរ​ ហើយ​រហូត​ទៅ​ដល់​ភ្នំ​ក្រវាញ ។ រាល់​ភ្នំ​ទាំង​នោះ​សុទ្ធ​តែ​បន្សល់​ទុក​ស្នាម​ជើង​​មនុស្ស​មាឌ​ធំ​នោះ​ម្ខាង​ដូចៗ​គ្នា។​យោង​តាម​ប្រភព​មួយ​ចំនួន​ទៀត​ឱ្យ​ដឹង​ថា ស្នាម​​ជើង​នោះ​ស្ថិត​នៅ​លើ​​ភ្នំ​​មួយ​ខាង​លិច​ភ្នំ​ដា​ មាន​ជម្រៅ​ជ្រៅ​ប្រមាណ​មួយ​មែ៉ត្រ​​ថែម​ទាំង​មាន​​ទឹក​ដក់​​​ និង​​ពេល​ខ្លះ​​មាន​ត្រី​រស់​នៅ​ក្នុង​នោះ​​​។

យោង​តាម​ប្រសាសន៍​របស់​លោក​សុខ ទ្រី មន្ត្រី​ទេស​ចរ​ណ៍​ភ្នំ​ដា​ឱ្យ​ដឹង​​ថា ស្នាម​​នោះ​ពិត​ជា​មាន​មែន​ រួម​ទាំង​មាន​សណ្ឋាន​ដូច​បាត​ជើង​​ ប៉ុន្តែ​វា​ជា​ស្នាម​ជើង​មនុស្ស​​មែន​ ឬ​យ៉ាង​​ណា​ លោក​មិន​ប្រាកដ​ទេ ។ ស្នាម​ជើង​នោះ​ ភ្ញៀវ​ទេស​ចរ​ចាប់​ អារម្មណ៍​ណាស់ ៕