ខេត្តកំពង់ឆ្នាំង ៖ កាណូតធុនតូចំនួន៨គ្រឿង និងកាណូតធំចំនួន១គ្រឿងត្រូវបានលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តរៀបចំប្រគល់ឱ្យស្រុកចំនួន៣ដែលមានប៉ុស្តិ៍ជាប់នឹងទន្លេ និងការិយាល័យនគរបាលចរាចរជើងទឹក កាលពីព្រឹកថ្ងៃទី៣ មករា ២០១៣ ។ ពិធីប្រគល់នេះបានប្រព្រឹត្តឡើងនៅក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោកស្នងការរង ប្រធានការិយាល័យ លោកអធិការគ្រប់ស្រុក និងមន្ត្រីប៉ូលិសជាច្រើនរូបទៀត ។
ក្នុងពិធីប្រគល់កាណូតនោះលោកឧត្តមសេនីយ៍ត្រី អាត់ ខែម បានមានប្រសាសន៍ថា កាណូតតូចៗចំនួន៨គ្រឿងនេះបានប្រគល់ជូននគរបាលប៉ុស្តិ៍ដែលមានភូមិសាស្ត្រជាប់ នឹងទន្លេក្នុង១ប៉ុស្តិ៍ចំនួន១គ្រឿងបន្ថែមលើម៉ូតូដែលមានស្រាប់គឺឱ្យទៅស្រុកជលគីរីចំនួន៤គ្រឿងសម្រាប់ប៉ុស្តិ៍ជលសារ ប៉ុស្តិ៍កោះថ្កូវ ប៉ុស្តិ៍កំពង់អុស និងប៉ុស្តិ៍ពាមឆ្កោក។ ស្រុកកំពង់លែងកាណូតចំនួន២គ្រឿង គឺសម្រាប់ប៉ុស្តិ៍ផ្លូវទូក និងប៉ុស្តិ៍ស្រឡាយមាស។ ស្រុកបរិបូរណ៍ គឺសម្រាប់ប៉ុស្តិ៍កំពង់ព្រះគគី និងប៉ុស្តិ៍ឆ្នុកទ្រូ។
ចំណែកកាណូតធំដែលមានម៉ាស៊ីនកម្លាំង១៧៥សេះ គឺប្រគល់ជូនការិយាល័យចរាចរណ៍ជើងទឹក។ លោកបានបញ្ជាក់ថា កាណូតតូចមានកម្លាំង៨,៥សេះ និងកាណូតធំមានកម្លាំ១៧៥សេះ ទាំង៩គ្រឿងនេះជារបស់លោកអគ្គស្នងការនគរបាលជាតិផ្តល់ជូនមកស្នងការដ្ឋាននគរបាលខេត្ត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ