ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាប់​​​រថយន្ត​​ដឹក​​កម្មករ​​សង្កត់​​​ស្លា.ប់​ម្នាក់​ និង​​របួស​ធ្ងន់​​​​-​ស្រាល​10​នាក់​

11 ឆ្នាំ មុន

ខេត្ត​ក្រចេះ​ ៖ កម្មករ​​​​ម្នាក់​​បាន​ស្លា.ប់​​​បាត់​បង់​ជីវិត​​នៅ​នឹង​កន្លែង​​​ដោយ​រថយន្ត​​ក្រឡាប់​សង្កត់​លើ​ ​និង​១០​នាក់​​ទៀត​​រង​របួស​កាល​ពី​​​វេលា​ម៉ោង​​​១រសៀល​​​​ថ្ងៃទី​​​២ មករា ​នៅ​ចំណុច​​​អូរ​កូន​អក ក្នុង​ភូមិ​ព្រែក​ចំឡាក់ ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខណៈ​កម្មករ​ទាំង​នេះ​បាន​ជិះ​រថយន្ត​​កូរ៉េ​ចេញ​​ពី​ចម្ការ​មួយ​កន្លែង​ ។

​ខេត្ត​ក្រចេះ​ ៖ កម្មករ​​​​ម្នាក់​​បាន​ស្លាប់​​​បាត់​បង់​ជីវិត​​នៅ​នឹង​កន្លែង​​​ដោយ​រថយន្ត​​ក្រឡាប់​សង្កត់​លើ​ ​និង​១០​នាក់​​ទៀត​​រង​របួស​កាល​ពី​​​វេលា​ម៉ោង​​​១រសៀល​​​​ថ្ងៃទី​​​២ មករា ​នៅ​ចំណុច​​​អូរ​កូន​អក ក្នុង​ភូមិ​ព្រែក​ចំឡាក់ ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខណៈ​កម្មករ​ទាំង​នេះ​បាន​ជិះ​រថយន្ត​​កូរ៉េ​ចេញ​​ពី​ចម្ការ​មួយ​កន្លែង​ ។

​មន្ត្រី​នគរ​បាល​​ចរាចរ​ស្រុក​​ឆ្លូង​បាន​ឱ្យ​ដឹង​ថា ​​រថយន្ត​​​ដែល​ក្រឡាប់​ដោយ​ខ្លួន​ឯង​នេះ​ជា​ប្រភេទ​​រថយន្ត​កូរ៉េ​ចំណុះ​​២​តោន​​កន្លះ​ មាន​ផ្ទុក​មនុស្ស​​ប្រុស​​ចំនួន​១១​នាក់​​​រួម​ទាំង​​អ្នក​បើក​បរ​​ផងបើក​ចេញ​ពី​ចម្ការ​​​​​​មួយ​កន្លែង​​​នៅ​ជិត​ចំណុច​​កើត​ហេតុ​ ។ នគរ​បាល​​ចរាចរ​បាន​ឱ្យ​ដឹង​​ទៀត​ថា ​អ្នក​បើក​បរ​ឈ្មោះខុន ​អីុ អាយុ​២៣​ឆ្នាំ មាន​ទី​លំនៅ​​​ស្រុក​ពញា​​ក្រែក​ ខេត្ត​កំពង់​ចាម​ ។ ​លោក​បន្ត​ថា នៅ​ចំណុច​​ខាងលើ​ ផ្លូវ​​ចំណោត​​ហើយ​រថយន្ត​មាន​ល្បឿន​លឿន​​​​​ពេក​ក៏​រេ​ចង្កូត​​​ធ្លាក់​ចេញ​ពី​ផ្លូវ​​​​លំ​ក្រឡាប់​តែម្តង ។ ក្នុង​ហេតុ​ការណ៍​​​នោះ​បង្ក​ឱ្យ​បុរស​ម្នាក់​ឈ្មោះ​សំរិទ្ធ​ បូរិន អាយុ​១៨​ឆ្នាំ ​​មាន​ទីលំនៅ​​ស្រុក​ពញា​ក្រែក​ ជា​កម្មករ​​ធ្វើ​ចម្ការ​​​បាន​ស្លាប់​​នៅនឹង​កន្លែង​​​ដោយ​សារ​រថយន្ត​សង្កត់​​លើ​ ឯ៩​នាក់​ទៀត​​​របួស​ស្រាល​​​ និង​ម្នាក់​​ទៀត​របួស​ធ្ងន់​ ។

លោក​វរសេនីយ៍​ត្រី​អ៊ុំ សុភាព នាយរង​ការិ​យា​ល័យ​​​​​ប៉ូលិស​ចរាចរ​ជើង​គោក​​បាន​ឱ្យ​ដឹង​ថា ​​ក្រោយ​ពី​កើត​ហេតុ​​​រថយន្ត​​ត្រូវ​បាន​​​បញ្ជូន​ទៅ​រក្សា​ទុក​​​នៅអធិការ​​​​ដ្ឋាន​ស្រុក​ឆ្លូង​ ឯ​អ្នក​រង​របួស​ធ្ងន់​ និង​ស្រាល​​ត្រូវ​នាំ​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរពេទ្យ​​ សព​​​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​​​រៀប​ចំ​​ធ្វើ​បុណ្យ​​តាម​ប្រពៃណី ៕