ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បើក​មិន​ប្រកាន់​ស្ដាំ​ពន្លះ​ម៉ូតូ​ស្លា.ប់​ម្នាក់

7 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ហេតុការណ៍​គ្រោះថ្នាក់​មួយ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិត​នៅ​ភូមិ​ពោធិ៍​ខាវ ឃុំ​ត្បូង​ក្រពើ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ ហេតុការណ៍​គ្រោះថ្នាក់​មួយ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិត​នៅ​ភូមិ​ពោធិ៍​ខាវ ឃុំ​ត្បូង​ក្រពើ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។ ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើ​បាន​បង្ក​ឡើង​រវាង​រថយន្ត​ប៉ា​សឺ​រ៉ូ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២A-៧៤១៦ និង​ម៉ូតូ​ម៉ាក​វ៉េវ គ្មាន​ផ្លា​ក​លេខ ។

នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ប៉ា​សឺ​រ៉ូ ពណ៌​ស្លែ​ខាងលើ​បើកបរ​យ៉ាង​លឿន​នៅ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​ឈ្មោះ ទេព តូ​នី ភេទ​ប្រុស អាយុ​៧៤​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ រកា​កោង ស្រុក​មុខកំពូល ខេត្តកណ្ដាល លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ដោយ​ឈ្មោះ ជឿន ជាង ភេទ​ប្រុស អាយុ​៤៤ រស់នៅ​ភូមិ​ស្វាយព្រៃ ឃុំ​សណ្ដែក ស្រុក​បា​ធា​យ ខេត្តកំពង់ចាម បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង ។ ចំណែក​ម្ចាស់​រថយន្ត​ឈ្មោះ ទេព តូ​នី រង​របួសធ្ងន់ ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ធ្វើការ​វាស់វែង​របស់​សមត្ថកិច្ច​ជំនាញ​ឃើញ​ថា ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ប៉ា​សឺ​រ៉ូ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២A-៧៤១៦ បើកបរ​មិន​ប្រកាន់​ស្តាំ ហើយ​សាកសព​ជន​រង​គ្រោះ​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ឬ​ឯ​វត្ថុ​តាង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​ក ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ