ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រកស៊ី​​បញ្ចាំ​របស់​នៅកាស៊ីណូ​​ណាហ្គា​ម្នាក់ ត្រូវ​​​ចោរ​​តាម​ប្លន់​​ដល់​មុខ​ផ្ទះ​បា.ញ់​ប្រហារ​២គ្រាប់

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ អ្នក​ទទួល​​បញ្ចាំ​របស់​​​​នៅ​កាស៊ីណូណាហ្គាម្នាក់ បាន​ត្រូវ​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​២នាក់ មិន​ស្គាល់​អត្ត​សញ្ញាណ​​បា.ញ់ប្រហារ​ចំនួន២គ្រាប់ ​ប្លន់​យក​​កាបូប​ដែល​មាន​លុយ​ក្នុងនោះ​ជិត​៣ម៉ឺន​ដ​ុល្លារ​ទៅ​បាត់​ដោយ​សុវត្ថិភាព​ កាលពី​វេលាម៉ោង​៨ ​និង​១៥​នាទី​​យប់​​ថ្ងៃទី​២ ​មករា ​២០១៣ ​នៅ​ចំណុច​មុខ​ផ្ទះ​​លេខ​៧៨ ​ផ្លូវ​បេ​តុង ​ក្រុមទី១២ ​​ភូមិព្រែក​​តាគង់៣ ​សង្កាត់​ចាក់អង្រែ​​លើ

រាជធានីភ្នំពេញ​ ៖ អ្នក​ទទួល​​បញ្ចាំ​របស់​​​​នៅ​កាស៊ីណូណាហ្គាម្នាក់ បាន​ត្រូវ​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​២នាក់ មិន​ស្គាល់​អត្ត​សញ្ញាណ​​បាញ់ប្រហារ​ចំនួន២គ្រាប់ ​ប្លន់​យក​​កាបូប​ដែល​មាន​លុយ​ក្នុងនោះ​ជិត​៣ម៉ឺន​ដ​ុល្លារ​ទៅ​បាត់​ដោយ​សុវត្ថិភាព​ កាលពី​វេលាម៉ោង​៨ ​និង​១៥​នាទី​​យប់​​ថ្ងៃទី​២ ​មករា ​២០១៣ ​នៅ​ចំណុច​មុខ​ផ្ទះ​​លេខ​៧៨ ​ផ្លូវ​បេ​តុង ​ក្រុមទី១២ ​​ភូមិព្រែក​​តាគង់៣ ​សង្កាត់​ចាក់អង្រែ​​លើ ខណ្ឌ​មានជ័យ ។

​​ស្ត្រី​​ដែល​ត្រូវ​ចោរ​បាញ់​ប្រហារ​​ឈ្មោះ​សយ ​​គន្ធា អាយុ​៣១​ឆ្នាំ ​​មានទីលំនៅ​​ចំណុច​កើត​ហេតុ ​បាន​រងរបួស​​ចំ​ក្បាល​​ជង្គង់​​​មួយគ្រាប់ ​ត្រូវបាន​គេ​​បញ្ជូន​​​ទៅសង្គ្រោះ​​​​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ។ តាមប្រភពព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា មុនពេល​កើតហេតុ​​​ស្ត្រី​ឈ្មោះ​សយ គន្ធា បានជិះ​​រថយន្តឡិចស៊ីស​​ RX330 ពណ៌ស ​​​​ជាមួយ​ប្តី​​​ធ្វើដំណើរ​​ចេញពីកាស៊ីណូ​​​ណាហ្គា ​លុះមក​​ដល់​មុខ​​ផ្ទះ​​​បុរសជាប្តី​​​បានឈប់​​រថយន្ត​​បំណង​​​បើកចូល​​ផ្ទះ តែខណៈ​​នោះស្ត្រី​​​​ជា​ប្រពន្ធ​​ឈ្មោះ​សយ គន្ធា ​បានចុះពី​រថយន្ត​​បំណងជួយ​រ៉ី​យ៉ែ​ឡាន​ប្តីចូលផ្ទះ ​ដោយ​ស្ពាយ​កាបូប​​​ប្រាក់ជាប់ខ្លួន ​​ស្រាប់តែ​​​​លេច​មុខ​​ជនប្រដាប់​អាវុធ​មួយ​ក្រុម​​មានគ្នា​២នាក់ ​ជិះម៉ូតូម៉ាក​ឌ្រីមសេ​១២៥ ​ ពណ៌ខ្មៅ ស៊េរី​​២០០៨មួយគ្រឿង ​​​មកដល់ធ្វើសកម្មភាព​​​ភ្ជង់បាញ់​ប្រហារ​ចំនួន២គ្រាប់ ​​ដណ្តើម​​​យក​កាបូប​ប្រាក់ពី​ស្ត្រីរងគ្រោះ​រួចឡើង​ជិះម៉ូតូ​បក្ស​ពួក​គេ​ដែលបញ្ឆេះ​​ចាំ​ជាស្រេច​​គេចខ្លួន​បាត់ដោយសុវត្ថិភាព​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕