ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់​ជាន់​គ្នា​នៅ​កូដឌីវ័រ​​ស្លា.ប់​​61​នាក់​

12 ឆ្នាំ មុន

ប្រធានាធិបតី​​​កូដឌីវ័រ​ ​លោក​អាឡា​សាន អូ​អាតាវ៉ា​ ប្រកាស​​កាល​ពី​ថ្ងៃទី​១ មករា នៅ​ទី​ក្រុង​​​អាប៊ី​ដ​ហ្សាន់​ថា​​ លោក​នឹង​​ប្រកាស​​ការ​​កាន​់​ទុក​្ខ​​​ជាតិ​មួយ​​ក្រោយ​ការ​​រត់​ជាន់​គ្នា​​ដែល​បណ្តាល​ឱ្យ​​មនុស្ស​​ស្លា.ប់​៦១​នាក់​​ និង​​ជាង​២០០​នាក់​​​ត្រូវ​របួស​​មក​ ។​ប្រមុខ​រដ្ឋ​កូដឌីវ័រ​​ដែល​ទៅ​មើល​អ្នក​របួស​​នៅ​តាម​មន្ទីរពេទ្យ​​នានា​មាន​ប្រសាសន៍​ថា នេះ​ជា​សោកនា​ដ​កម្ម​ជាតិ​មួួយ​ ។ អ្វី​ដែល​កើត​មាន​​​​ជា​សោក​​

ប្រធានាធិបតី​​​កូដឌីវ័រ​ ​លោក​អាឡា​សាន អូ​អាតាវ៉ា​ ប្រកាស​​កាល​ពី​ថ្ងៃទី​១ មករា នៅ​ទី​ក្រុង​​​អាប៊ី​ដ​ហ្សាន់​ថា​​ លោក​នឹង​​ប្រកាស​​ការ​​កាន​់​ទុក​្ខ​​​ជាតិ​មួយ​​ក្រោយ​ការ​​រត់​ជាន់​គ្នា​​ដែល​បណ្តាល​ឱ្យ​​មនុស្ស​​ស្លាប់​៦១​នាក់​​ និង​​ជាង​២០០​នាក់​​​ត្រូវ​របួស​​មក​ ។​ប្រមុខ​រដ្ឋ​កូដឌីវ័រ​​ដែល​ទៅ​មើល​អ្នក​របួស​​នៅ​តាម​មន្ទីរពេទ្យ​​នានា​មាន​ប្រសាសន៍​ថា នេះ​ជា​សោកនា​ដ​កម្ម​ជាតិ​មួួយ​ ។ អ្វី​ដែល​កើត​មាន​​​​ជា​សោក​​នាដ​កម្ម​​ដែល​យើង​ជួប​ប្រទះ ។ លោក​​​​បាន​ទទូច​​​លើ​ភាព​ចាំ​បាច​់​ដែល​ភ្នាក់​ងារ​​​​មាន​សមត្ថកិច្ច​​​​ត្រូវ​ធ្វើការ​​ស៊ើប​អង្កេត​​​​មួយ​ដើម្បី​​​បំភ្លឺ​​ពី​សោក​នា​ដ​កម្ម​​​នោះ ។

ពលរដ្ឋ​​កូដឌីវ័រ​​​ជា​ច្រើន​​ពាន់នាក់​​បាន​លើក​គ្នា​​​ទៅ​កាន់​កណ្តាល​ក្រុង​​អាប៊ីដ​ហ្សាន់​​កាល​ពី​យប់​​ថ្ងៃ​ទី​៣១ ធ្នូ​ មក​ថ្ងៃទី​១ មករា​ ដើម្បី​ទស្សនា​​​ការ​បាញ់​កាំ​ជ្រួច​​​អបអរ​សាទរ​​​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​ ។ ក្រោយ​​ពេល​បញ្ចប់​​ការ​សម្តែង​​​សិល្បះ​​​ក៏​កើត​មាន​ការ​ផ្អើល​​រត់​ជាន់​គ្នា​​​យ៉ាង​ធំ​ជិត​ស្តាត​មួយ​បណ្តាល​ឱ្យ​មនុស្ស​​​ស្លាប់​ដល់​៦១​នាក់​ ៕