ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​ចម្លែក​ស្រមោច​ចេញពី​ភ្នែក​រាល់ថ្ងៃ ធ្វើ​ឲ្យ​ពេទ្យ​ទាល់​តម្រិះ

6 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា គ្រូពេទ្យ​រក​មិនឃើញ​ថា ជា​ជំងឺ​អ្វី ដោយសារ​តែ​ក្មេង​ស្រី​ម្នាក់​ចម្លែក​ជ្រុល​។ នាង​តែងតែមាន​ស្រមោច​វារ​ចេញពី​ក្នុង​ភ្នែក​ជា​រាល់ថ្ងៃ…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា គ្រូពេទ្យ​រក​មិនឃើញ​ថា ជា​ជំងឺ​អ្វី ដោយសារ​តែ​ក្មេង​ស្រី​ម្នាក់​ចម្លែក​ជ្រុល​។ នាង​តែងតែមាន​ស្រមោច​វារ​ចេញពី​ក្នុង​ភ្នែក​ជា​រាល់ថ្ងៃ សរុប​៦០​ក្បាល ក្នុង​កំឡុង​ពេល​១០​ថ្ងៃមុន​មក​ដល់​ពេទ្យ​ភ្នែក​ជំនាញ​។

Ashwini អាយុ​១១​ឆ្នាំ នៅ Belthangady ប្រទេស​ឥណ្ឌា ប្រាប់​ម្តាយ​ឪពុក​របស់​នាង​ថា មាន​អារម្មណ៍​ឈឺភ្នែក​ជា​ប្រចាំ​។ ដល់​ពេល​បើកភ្នែក​ពិនិត្យ​ឲ្យ​ច្បាស់ ពួក​គេ​ឃើញ​មាន​ស្រមោច​នៅ​ក្នុង​ភ្នែក​របស់​កូនស្រី​។ ដំបូង​ឡើយ ពួក​គេ​គិត​ថា នេះ​អាច​មក​ពី​ស្រមោច​វារ​ចូល​ក្នុង​ភ្នែក​ពេល​កំពុង​ដេក​លក់​។ ដោយសារ​តែ​ស្រមោច​ចេះ​តែ​បន្ត​ចេញ ម្តាយ​ឪពុក​នាង​បាន​នាំ​នាង​ទៅ​មន្ទីរពេទ្យ​។

ទៅ​ដល់​មន្ទីរពេទ្យ គ្រូពេទ្យ​គិត​ថា វា​អាច​មក​ពី​ស្រមោច​វា​ចូល​តាម​ត្រចៀក ហើយ​ចេញ​តាម​ភ្នែក​។ ពួក​គេ​បាន​ចេញ​ថ្នាំ​បន្តក់​ឲ្យ តែ​ពេល​ទៅ​ផ្ទះ​វិញ​នៅ​តែ​មិនជា​សោះ​។ អស់​រយៈ​ពេល​១០​ថ្ងៃ គេ​ឃើញ​ស្រមោច​វារ​ចេញពី​ភ្នែក​៦០​ក្បាល​។ គ្រូពេទ្យ​ពេល​នេះ មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា​ឈឺ​អ្វី​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ