ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ព្យាបាល​បន្ទាន់​ចំពោះ​ការ​ឈឺ​ពងស្វាស

6 ឆ្នាំ មុន

គ្រូពេទ្យ​ភាគច្រើន​តែងតែ​ឲ្យ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដល់​អ្នក​រាល់ពេល​ដែល​អ្នកមាន​អាការ​ឈឺចាប់ ។ ប៉ុន្តែ​ជា​ទូទៅ​,​ការ​ស្អំ​ទឹកកក​អាច​ជួយ​កាត់​បន្ថយ​នូវ​អាការ​ឈឺចាប់ និង​ហើម​ផង​ដែរ ។ ការ​ព្យាបាល ផ្សេង​ៗ​ទៀត​ដែល​អាស្រ័យ​ទៅ​លើ​មូលហេតុ​នៃ​ការ​ឈឺចាប់​មាន​ដូច​ជា​៖ -​ការ​រមួល​ឬ​ការ​ប្រទាក់​គ្នា​នៃ​ពងស្វាស​៖​ការ​រមួល​នៃ​ពងស្វាស គឺ​ត្រូវការ​វះកាត់ ភ្លាម​ៗ​ដោយ​គ្រូពេទ្យ​វះកាត់​ខាង​ផ្នែក​មូត្រ​សាស្ត្រ​(​គ្រូពេទ្យ​ឯកទេស​ខាង​ប្រដាប់បន្តពូជ…

គ្រូពេទ្យ​ភាគច្រើន​តែងតែ​ឲ្យ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដល់​អ្នក​រាល់ពេល​ដែល​អ្នកមាន​អាការ​ឈឺចាប់ ។ ប៉ុន្តែ​ជា​ទូទៅ​,​ការ​ស្អំ​ទឹកកក​អាច​ជួយ​កាត់​បន្ថយ​នូវ​អាការ​ឈឺចាប់ និង​ហើម​ផង​ដែរ ។

ការ​ព្យាបាល ផ្សេង​ៗ​ទៀត​ដែល​អាស្រ័យ​ទៅ​លើ​មូលហេតុ​នៃ​ការ​ឈឺចាប់​មាន​ដូច​ជា​៖

-​ការ​រមួល​ឬ​ការ​ប្រទាក់​គ្នា​នៃ​ពងស្វាស​៖​ការ​រមួល​នៃ​ពងស្វាស គឺ​ត្រូវការ​វះកាត់ ភ្លាម​ៗ​ដោយ​គ្រូពេទ្យ​វះកាត់​ខាង​ផ្នែក​មូត្រ​សាស្ត្រ​(​គ្រូពេទ្យ​ឯកទេស​ខាង​ប្រដាប់បន្តពូជ និង​មូត្រ​សាស្ត្រ​) ។ មុន​ការ​វះកាត់​គឺថា គ្រូពេទ្យ​អាច​ព្យាយាម​ពន្លា​ការ​មួល​ពងស្វាស​នោះ ក្នុង​គោលបំណង​ដើម្បី​ឲ្យ​មាន​ភាព​ធូរស្រាល​នៃ​បញ្ហា​នេះ​មួយ​រយៈ ។

ការ​រលាក​បំពង់​អេ​ពី​ឌី​ឌី​ម​៖ វា​បង្ក​ឡើង​ដោយ​ការ​ឆ្លង​មេរោគ ។ ដូច្នេះ​គ្រូពេទ្យ​នឹង​ឲ្យ​អ្នក​នូវ​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​ក្នុង​រយៈពេល​៧​ទៅ​១០​ថ្ងៃ ។ ការ​ប្រើប្រាស់​នូវ​ប្រភេទ​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​នេះ វា​អាស្រ័យ​ទៅ​លើ​អាយុ និង​ការ​ដែល​មាន​ប្រតិកម្ម​លើ​អ្នក​ដែល​ប្រើប្រាស់ ។

ការ​រមួល​សាខា ផ្សេង​ៗ​នៃ​ពងស្វាស​៖ គ្រូពេទ្យ​គ្មាន​ការ​ព្យាបាល ពិសេស​ដោយឡែក​ចំពោះ​បញ្ហា​នេះ​ទេ ក្រៅពី​ផ្តល់​ថ្នាំ​បំបាត់​ការ​ឈឺចាប់ និង​ស្អំ​ទឹកកក ។ ការ​ឈឺចាប់​នេះ​នឹង​បាត់​ទៅ​វិញ ក្នុងអំឡុងពេល​១​ស​ប្តា​ហ៍ ។

ជំងឺ​ក្លន​៖​ជា​ធម្មតា បើ​មាន​ក្លន​គឺ​ត្រូវ​តែ​វះកាត់ ។ គ្រូពេទ្យ​នឹង​វះកាត ់ភ្លាម​ៗ​ប្រសិនបើ​អ្នក​មានការ​ឈឺចាប់​ខ្លាំង ដែល​មិន​អាច​ឲ្យ​អ្នក​ធូរស្រាល​បាន ។

ដុំ​សាច់​៖ ប្រសិនបើ​អ្នកមាន​មហារីក​ពងស្វាស​,​អ្នក​គួរ​ទៅ​រក​អ្នកឯកទេស ខាង​មូត្រ​សាស្ត្រ​ដើម្បី​ព្យាបាល ។

-​ការ​ធ្លាយ ឬ​ការ​ដក់​ឈាម​ក្នុង​ស្រោមពង​ស្វាស អ្នកឯកទេស​នឹង​វាយតម្លៃ​នៃ​បញ្ហា​នេះ និង​អាច​ធ្វើការ​វះកាត់ ភ្លាម​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ