ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនក្រមុំ​ដួល​ដោយរំភើបនឹង​ការ​ជូនពរ​របស់​អតីត​គូស្នេហ៍

6 ឆ្នាំ មុន

«Viral.jurnalx.com» ផ្សាយ​ថា​នាង​ជា​កូនក្រមុំ​បាន​ដួល​សន្លប់​នៅ​ពេល​គូស្នេហ៍​ចាស់​របស់​ខ្លួន​មក​ជូនពរ​នៅ​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍ ដោយ​ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​ខេត្ត​«South Sulawesi» ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ អាពាហ៍ពិពាហ៍​នោះ បាន​កើត​ឡើង​ក្រោយ​ពេល​កូនក្រមុំ​ត្រូវ​ឪពុក​ម្ដាយ​បង្ខំ​ឲ្យ​ឈប់​ទាក់ទង​គូស្នេហ៍​ចាស ហើយ​តម្រូវ​ឲ្យ​រៀប​ការ​ជាមួយ​បងប្អូន​ជីដូនមួយ ។…

«Viral.jurnalx.com» ផ្សាយ​ថា​នាង​ជា​កូនក្រមុំ​បាន​ដួល​សន្លប់​នៅ​ពេល​គូស្នេហ៍​ចាស់​របស់​ខ្លួន​មក​ជូនពរ​នៅ​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍ ដោយ​ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​ខេត្ត​«South Sulawesi» ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ អាពាហ៍ពិពាហ៍​នោះ បាន​កើត​ឡើង​ក្រោយ​ពេល​កូនក្រមុំ​ត្រូវ​ឪពុក​ម្ដាយ​បង្ខំ​ឲ្យ​ឈប់​ទាក់ទង​គូស្នេហ៍​ចាស ហើយ​តម្រូវ​ឲ្យ​រៀប​ការ​ជាមួយ​បងប្អូន​ជីដូនមួយ ។

ក្នុង​ពិធី​រៀប​ការ​គូស្នេហ៍​ចាស់​របស់​កូនក្រមុំ​បាន​ឡើង​ជូនពរ​កូនក្រមុំ ធ្វើ​ឲ្យ​រឿង​រន្ធត់​ចិត្ត​កើតឡើង ដោយ​កូនក្រមុំ​បង្ហូរទឹកភ្នែក ។ សង្សារ​ចាស់​បាន​អោប​កូនក្រមុំ និង​កូនកំលោះ រួច​ដើរ​ចេញ​ធ្វើ​ឲ្យ​កូនក្រមុំ​ដួល​សន្លប់​នៅ​លើ​ឆាក ។ ភ្លាម​នោះ​ចលាចល​ដល់​ភ្ញៀវ​ដែល​ចូលរួម ។

រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ព័ត៌មាន​ថា​តើ​អាពាហ៍ពិពាហ៍​ខាងលើ​ដំណើរការ​ដល់​ចប់ ឬ​យ៉ាងណា​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ