ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចូល​និវត្តន៍​ទាក់ទង​នឹង​ការ​ថយ​ចុះ​ការ​ចង​ចាំ

6 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph បាន​ឲ្យ​ដឹង​ថា ការ​ចូល​និវត្តន៍​ធ្វើ​ឲ្យ​មុខងារ​របស់​ខួរក្បាល​មានការ​ថយ​ចុះ​យ៉ាង​លឿន ។ តាម​ពិត​ទៅ​ការ​សិក្សា​បាន​រាយការណ៍​ទៅ​លើ​ការ​វិភាគ​មួយ​ទៅ​លើ​ការ​គិត និង​ការ​ចង​ចាំ ទៅ​លើ​បុគ្គល​ចូល​និវត្តន៍…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph បាន​ឲ្យ​ដឹង​ថា ការ​ចូល​និវត្តន៍​ធ្វើ​ឲ្យ​មុខងារ​របស់​ខួរក្បាល​មានការ​ថយ​ចុះ​យ៉ាង​លឿន ។ តាម​ពិត​ទៅ​ការ​សិក្សា​បាន​រាយការណ៍​ទៅ​លើ​ការ​វិភាគ​មួយ​ទៅ​លើ​ការ​គិត និង​ការ​ចង​ចាំ ទៅ​លើ​បុគ្គល​ចូល​និវត្តន៍ ថា​មានការ​ថយ​ចុះ​តែ​នៅ​ក្នុង​តំបន់​មួយ​។ វា​គឺជា​មុខងារ​ចង​ចាំ​ការ​និយាយ​ស្តី ដែល​វា​អាច​មាន​សមត្ថភាព​ចង​ចាំ​នូវ​ពាក្យ ឈ្មោះ និង​ព័ត៌មាន​ដែល​បាន​និយាយ​រួច ។

នៅ​ពេល​គេ​បញ្ចូល​ការ​ថយ​ចុះ​របស់​ភាព​ចង​ចាំ​នៅ​ពេល​ចាស់​ទៅ​តាម​អាយុ​ទៅ​ក្នុង​ទិន្នន័យ​សិក្សា​ហើយ មុខងារ​នៃ​ការ​ចង​ចាំ​ពាក្យ​សម្តី​មានការ​ថយ​ចុះ​លឿន​៣៨​ភាគរយ​ក្រោយ​ពី​ចូល​និវត្តន៍​រួច ។ អ្វី​ដែល​ជា​ដំណឹង​ល្អ​នោះ​គឺថា មុខងារ​ឆ្លាត​វៃ​ល្អ ផ្សេង​ៗ​ទៀត​ដូច​ជា សមត្ថភាព​ក្នុង​ការ​គិត​លឿន និង​ការ​សម្គាល់​អ្វីមួយ​នោះ គឺ​មិន​មានការ​ប៉ះពាល់​ឡើយ ។

វា​គឺជា​រឿង​មិន​ទាន់​ច្បាស់ ថា​តើ​ការ​ថយ​ចុះ​លឿន​នៃ​មុខងារ​ចង​ចាំ​ពាក្យ​សម្តី​មាន​អត្ថន័យ​ច្បាស់​ប៉ុនណា ឬ​អត់​ទេ ។ គេ​មិន​បាន​អះអាង​បន្ថែម​ច្បាស់​ទៀត​ថា ពួក​គេ​ទំនងជា​មាន​ជំងឺ​ភ្លេចភ្លាំង​ឡើយ ។ ការ​ថយ​ចុះ​របស់​ការ​ចង​ចាំ​គឺជា​បញ្ហា​ដ៏​គួរ​ឲ្យ​ស្មុគ​ស្មាញ​មួយ​ដែល​រង​ការ​ប៉ះពាល់​ដោយ​កត ្តា ផ្សេង​ៗ​ជា​ច្រើន មិនមែន​គ្រាន់តែ​ជា​ការ​ចូល​និវត្តន៍​នៅទេ ។

ការ​រស់នៅ​បែប​សកម្ម​ក្នុង​ពេល​ចូល​និវត្តន៍​ក៏​ប្រហែលជា​ជួយ​ពង្រឹង​ដល់​គុណភាព​រស់​នៅ​ពេញលេញ រក្សា​ការ​ទាក់ទង​ក្នុង​សង្គម និង​ជួយ​បង្ការ​ភាព​ឯកា ។ ថ្វីបើ​វា​គឺជា​ការ​បម្រាម​របស់​សារព័ត៌មាន​នេះ​អ៊ីចឹង​មែន​ក៏​ដោយ តែ​យក​ល្អ​គួរតែ​ចង​ចាំ​ថា ចូរ​រីករាយ​ឲ្យ​បាន​យូរ និង​ភាព​ទំនេរ​នៃ​ការ​ចូល​និវត្តន៍​ឲ្យ​បាន​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ