ម៉ូតូ​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ​រង​របួសធ្ងន់​ម្នាក់


ខេត្តឧត្តរមានជ័យ ៖ បុរស​រង​របួសធ្ងន់ ខណៈ​ជួប​គ្រោះថ្នាក់​ចរាចរ​ជិះ​ម៉ូតូ​ទៅ​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ​យ៉ាង​ពេញទំហឹង កាលពី​វេលា​ង​០៩​និង​៤០​នទី​យប់ ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៨ ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦៨B ស្ថិត​នៅ​ក្នុងភូមិ​គោក​ច្រេស សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ ជី​ម គុណ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជិៈ​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ មុខរបរ​កសិករ រស់នៅ​ភូមិ​សាលា​រ៉ាង ឃុំ​គោក​មន ស្រុក​បន្ទាយ​អ​ម្ពឹ​ល រង​របួសធ្ងន់​បាក់ដៃ​ស្តាំ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តបន្ទាយមានជ័យ ។ អ្នក​បើក​គោ​យន្ត​ឈ្មោះ ទី ហឿ​ម ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ត្នោត សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

នគរ​ផ្នែក​ចរាចរណ៍​ក្រុង​សំរោង បានឱ្យ​ដឹង​ថា ក្រោយ​ពី​កើតហេតុ កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​ភ្លាម​ៗ ហើយ​បាន​ធ្វើការ​វាស់វែង និង​ធ្វើការ​ពិនិត្យ​ឃើញ​ថា មូលហេតុ​ដែល​បង្ក នៃ​ការ​គ្រោះថ្នាក់​ចរាចរ​នេះ មូលហេតុ​ដោយសារ​តែ​គោ​យន្ត​កន្ត្រៃ​ខូច​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ ពុំ​មាន​ដាក់​ស្លាក​ជា​សញ្ញា​សម្គាល់ តែ​ទោះជា​បែប​ណារ​ជន​រង​គ្រោះ​បាន​បញ្ជូន​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបន្ទាយមានជ័យ ដោយឡែក​ម៉ូតូ និង​គោ​យន្ត សមត្ត​កិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ក្រុង​សំរោង រង់ចាំ​ធ្វើការ​ដោះស្រាយ ៕

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ