ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លា.ប់​ស្ត្រី​មេម៉ាយ​ញាត់​ចូល​ក្នុង​ពាង​ទឹក សង្ស័យ​រឿង​គំនុំ

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ ស្រ្តីមេម៉ាយ​វ័យ​ជាង​៤០​ឆ្នាំម្នាក់ត្រូវ​ឃាតក​រ​សម្លា.ប់​​​រួច​សែង​ទៅ​ញាត់​ចូល​​ក្នុង​ពាងទឹកក្រោយផ្ទះ​ ​ដែល​ហេតុ​ការណ៍​នេះ​​បង្ក​ឱ្យ​មាន​​ការ​ឆោឡោ កាលពីវេលា​ម៉ោង​​៥​និង​២០​នាទី​ព្រឹក​ថ្ងៃទី​២៨ ធ្នូ​ ​នៅ​ក្នុង​ភូមិ​អូរ​តា​គាំ​៣​ សង្កាត់ទូលតាឯក​ ក្រុងបាត់ដំបង ។​ សមត្ថ​កិច្ច​​សង្ស័យថា​ ជាអំពើ​ឃាត​កម្ម ជា​រឿង​​គំនុំ​ដែល​​ជន​ប្រព្រឹត្ត​មាន​គ្នា​យ៉ាង​តិច​២​នាក់ ។ ជា​មួយគ្នាជន​សង្ស័យ​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​បណ្ដោះ​អាសន្នដើម្បី​សួរនាំ​

ខេត្ត​បាត់​ដំបង ៖ ស្រ្តីមេម៉ាយ​វ័យ​ជាង​៤០​ឆ្នាំម្នាក់ត្រូវ​ឃាតក​រ​សម្លាប់​​​រួច​សែង​ទៅ​ញាត់​ចូល​​ក្នុង​ពាងទឹកក្រោយផ្ទះ​ ​ដែល​ហេតុ​ការណ៍​នេះ​​បង្ក​ឱ្យ​មាន​​ការ​ឆោឡោ កាលពីវេលា​ម៉ោង​​៥​និង​២០​នាទី​ព្រឹក​ថ្ងៃទី​២៨ ធ្នូ​ ​នៅ​ក្នុង​ភូមិ​អូរ​តា​គាំ​៣​ សង្កាត់ទូលតាឯក​ ក្រុងបាត់ដំបង ។​ សមត្ថ​កិច្ច​​សង្ស័យថា​ ជាអំពើ​ឃាត​កម្ម ជា​រឿង​​គំនុំ​ដែល​​ជន​ប្រព្រឹត្ត​មាន​គ្នា​យ៉ាង​តិច​២​នាក់ ។ ជា​មួយគ្នាជន​សង្ស័យ​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​បណ្ដោះ​អាសន្នដើម្បី​សួរនាំ​ផង​ដែរ ទាក់​​ទិន​នឹង​ការ​សម្លាប់​ដ៏ឃោរ​ឃៅនេះ ។

មន្ត្រី​សមត្ថកិច្ច​និយាយ​ថា​ ​ស្រ្តី​រង​គ្រោះ​​ឈ្មោះ​ទូច​ សូភី​ ហៅ​ម៉ៅ​ ​អាយុ​៤៣​ឆ្នាំ​ជា​ស្រ្តី​​មេម៉ាយកូន២​នាក់ ។ ​​ស្រ្តី​រង​គ្រោះ​ត្រូវ​ក្រុម​ជន​ដៃ​ដល់​វាយ​សម្លាប់​​នឹង​​ដំបង​​ដង​​ស្នូក​ឃ័រ​រួច​សែង​យក​ទៅ​ទម្លាក់​ចូល​ក្នុង​ពាង​ទឹក​​បណ្ដាល​ឲ្យ​ស្លាប់ ​ខណៈដែលគាត់​ក្រោក​ពី​ព្រលឹម​បើក​ទ្វារ​ឲ្យ​ម្ដាយ​ចេញ​ទៅវត្ត ។​ មន្រ្តីជំនាញ​បញ្ជាក់ថា​ ​ឃាតករ​អាច​​រៀប​​ចំ​គម្រោង​ការ​ពិឃាត​​ទុកជាមុន​ ។ ​លុះ​មាន​ឱកាស​ក៏​ឆ្មក់​ចូល​ទៅ​សម្លាប់​​ក្នុង​បរិវេណ​ផ្ទះ​ទាំង​ព្រលឹម​អុរ​តែម្ដង ។
កូន​ស្រី​របស់​ជន​រង​គ្រោះ​ឈ្មោះព្រំ​ កញ្ញា ​អាយុ​១៤ឆ្នាំ​ បាន​ប្រាប់​សមត្ថកិច្ចថា​ ​ពេល​កើត​ហេតុ​នាង​មិន​បាន​ដឹង​ទេ​ ខណៈ​នោះ ​នាង​និង​បង​ប្រុស​ឈ្មោះព្រំ​ រតនា​ អាយុ​១៧​ឆ្នាំ​ ​កំពុង​ដេក​ក្នុង​បន្ទប់​នៅឡើយ ។  នាង​ប្រាប់ថា​ ​នៅ​ម៉ោង​ជាង​៦​ព្រឹក​នោះ​ ​ពេល​នាង​ងើប​ពី​ដំណេក​បើក​ទ្វារ​​ចេញក្រៅ​ ស្រាប់​តែឃើញ​មាន​ស្នាម​ឈាម  ​ដែល​មាន​មួក​និង​ស្បែក​ជើង​របស់​ម្ដាយ​​រប៉ាត់​រប៉ាយ​នៅ​ក្នុង​បរិវេណ​ខាង​មុខ​ផ្ទះ ។​ ​គ្រា​នោះ​​នាង​ខំស្រែកហៅរក​ម្តាយ​​ និង​​ដើរ​រក​ក៏មិន​ឃើញ ​នាង​ក៏​ចូល​ទៅ​ហៅ​បង​ប្រុស​ឲ្យ​មក​ជួយ​រក​ម្ដាយ ​នៅ​តែរកមិន​​ឃើញ​ទៀត ទើប​នាង​ទូរ​ស័ព្ទ​ប្រាប់​ឪពុក​ធំ​​ឲ្យ​មក​ជួយ​រក​ម្ដាយ​នាង​ ​ក៏​បាន​​ប្រទះ​ឃើញ​ម្ដាយ​ត្រូវ​គេ​សម្លាប់​ញាត់​ចូល​ពាង​ទឹក​ខាង​ក្រោយ​ផ្ទះ​ ទើបមាន​ការ​ភ្ញាក់​ផ្អើល​ឡើង​​តែម្ដង ។

ជា​មួយ​គ្នានោះ​បង​ប្រុស​របស់​ស្រ្តី​រង​គ្រោះ​បាន​បំភ្លឺដែរ​ថា​ ​ក្រោយ​ពី​គាត់​ទទូល​បាន​ដំណឹង​ដ៏​អកុសល​នេះ​ភ្លាម គាត់​ក៏​បាន​មក​មើល​​ហើយ​ឃើញ​ស្នាម​ឈាម​​ពាស​ពេញ​ខាង​មុខ​ផ្ទះ ។ គាត់​និយាយ​ថា​ ទាំងរូបគាត់​ ​និង​ក្មួយៗ​បាន​ដើរ​រក​គ្រប់​កន្លែង​នៅជុំវិញផ្ទះ​ តែរក​មិន​ឃើញ​​លុះ​បន្តិច​ក្រោយ​មក​មាន​អ្នក​ជិត​ខាង​មក​ជួយ​ដើរ​រក ​ទើប​ប្រទះ​ឃើញ​ប្អូន​ស្រី​ត្រូវ​គេ​សម្លាប់​ញាត់​ចូល​ក្នុង​ពាង​ទឹក​ខាង​ក្រោយ​ផ្ទះ ក្នុង​ស្ថាន​​​​ភាព​ទម្លាក់​ក្បាល​ចុះ​ក្រោម​ ហើយ​ក្នុង​ពាង​មាន​ទឹក​ត្រឹម​តែ​លិច​ក្បាល​ជន​រង​គ្រោះ ។​ បុរស​នេះ​បញ្ជាក់ថា ​គាត់​បាន​ស្រង់​ប្អូន​ស្រីដ​ឹក​យក​ទៅ​មន្ទីរ​ពេទ្យដែរ ​តែហួស​ពេល​ទៅហើយ​ ​ព្រោះ​ប្អូន​ស្រី​គាត់​ដាច់​ខ្យល់​ស្លាប់​តាំង​ពី​ឃាតករ​វាយ​ញាត់​ចូល​ពាង​ទឹក​ដំបូង​ម៉្លេះ​ ។​ បង​ប្រុស​ស្រ្តីរង​គ្រោះ​បញ្ជាក់​ដែរ​ថា ​ជារៀង​រាល់​ព្រឹក​ប្អូន​ស្រី​គាត់​តែង​ងើប​ពី​ព្រលឹម​ហាត់​ប្រាណ​​នៅក្នុង​បរិវេណ​ផ្ទះ​​មិន​ដែល​ចេញ​​ក្រៅ​របងទេ​ តែនៅ​ព្រឹក​កើត​ហេតុ​ពេល​ងើប​ពី​ព្រលឹម​បើក​ទ្វារ​ឲ្យ​ម្ដាយ​ចេញ​ទៅ​វត្ត​ក៏​ជួប​គ្រោះ​ថ្នាក់​បែប​នេះតែម្ដង ។

មន្រ្តី​នគរ​បាល​ផ្នែក​កោសល្យ​វិច័យ​បាន​និយាយ​ដែរ​ថា​ ​ជន​ដៃ​ដល់​បាន​ប្រើដំបង​ឈើ ​ដង​ស្នូក​ឃ័រ​ប្រវែង​ជាង​កន្លះ​ម៉ែត្រ​វាយ​ជន​រង​គ្រោះ​ឲ្យ​សន្លប់​នៅ​ខាង​មុខ​ផ្ទះ ​រួច​នាំ​គ្នាសែង​ទៅ​ទម្លាក់​ចូលក្នុង​​ពាងទឹក​ ។​ ​សព​មាន​ស្នាម​ជាំ​​ត្របក​​ភ្នែក ​ស្នាម​របួស​ត្រង់​ក​ខាង​ឆ្វេង ​កញ្ចឹង​ក​ពី​ក្រោយ ​និង​ជាំស្មាស្ដាំ​ ។​ ​មន្រ្តីជំនាញ​ដដែល​បាន​​សន្និដ្ឋាន​ថា​ បើផ្អែក​លើ​ស្នាម​របួស​ទាំង​នេះ​ ជន​រង​គ្រោះ​មិន​អាច​ស្លាប់ទេ​ តែ​អាច​សន្លប់​ ​ប៉ុន្តែ​គាត់​បាន​ស្លាប់​ពេល​ត្រូវ​ឃាតករ​សែង​យក​ទៅ​ទម្លាក់​ចូល​ក្នុង​ពាង​ទឹក ​។​ នៅ​កន្លែង​កើត​ហេតុ​សមត្ថ​​កិច្ច​បាន​រក​ឃើញ​​ដង​ស្នូក​ឃ័រ​បាក់​ជា​២​កំណាត់​ ដែល​មួយ​កំណាត់​នៅ​ខាង​មុខ​ផ្ទះ ​ឯមួយ​កំណាត់​ទៀត​រក​ឃើញ​នៅ​ក្រៅ​របង​ខាង​ក្រោយ​ផ្ទះ ។ មាន​ន័យ​ថា ​ជន​ដៃ​ដល់​បាន​គេច​តាម​​ច្រក​ខាង​ក្រោយ​ផ្ទះ ។​

លោក ​ជេត​ វណ្ណនី ​ស្នង​ការ​រង​ខេត្ត​បាន​ឲ្យ​ដឹង​ដែរ​ថា​ ​ខណៈ​ពេល​កំពុង​ពិនិត្យ​ទី​តាំង​កើត​ហេតុ​​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​បណ្ដោះ​អាសន្នជន​សង្ស័យ​​២​នាក់​ដែល​មាន​ផ្ទះ​នៅ​ក្បែរគ្នា​យក​​ទៅ​សាក​សួរ បន្ទាប់​ពី​មាន​ការ​សង្ស័យ ។ លោក​បញ្ជាក់​ថា​ ​ជន​សង្ស័យ​​ទាំង​២​នាក់​នោះ ​ម្នាក់​ឈ្មោះវ៉ាន់​ សុភារិទ្ធ​ ហៅប៉ុច​ ភេទ​​ប្រុស​​អាយុ​២៩​ឆ្នាំ ត្រូវកម្លាំង​លោក​នាំ​យក​ទៅ​សាកសួរ ។ ​ឯ​ម្នាក់​ទៀត​ឈ្មោះ​វ៉ាន់​ សុភុំ​ ភេទ​ប្រុស ​អាយុ​​២២​ឆ្នាំ​ ​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ នាំ​យក​​ទៅ​សាកសួរដែរ​ ​ទាំង​២​នាក់​នេះ​ជា​បង​ប្អូន​បង្កើត​ ដែល​មាន​ផ្ទះ​នៅ​ក្បែរ​ផ្ទះ​ជន​រង​គ្រោះ ។ ​លោក​ស្នង​ការ​រង​បន្តថា​ ការ​សួរ​នាំ​ជន​សង្ស័យ​​ទាំង​​២​នាក់​ខាង​លើនេះ​ នៅមិន​ទាន់​ដឹង​ថា​ ​តើ​​មាន​ការ​ពាក់ព័ន្ធឬបែប​ណា​នោះ​ទេ​ ​ព្រោះ​មន្រ្តី​​ជំនាញ​កំពុងសួរ​នាំ​នៅឡើយ ​ហើយ​នេះ​គ្រាន់​តែ​ជា​ការ​នាំ​ខ្លួន​មក​សាក​សួរ​បណ្ដោះ​អាសន្ន​តែ​ប៉ុណ្ណោះ ។

បើតាម​ការ​ពិនិត្យ​លើស​កម្ម​ភាព​សម្លាប់​ស្រ្តី​រង​គ្រោះ​ខាង​លើនេះ​ លោក ជេត​ វណ្ណនី​ បាន​​សន្និដ្ឋាន​ជំហាន​ដំបូងថា​ ​វា​ជា​អំពើ​ឃាត​កម្ម​​ដោយ​​គំនុំ​ដែល​ក្រុម​ជន​ដៃដល់​អាច​មាន​គ្នា​២​នាក់ ​បាន​រៀប​ចំគម្រោងគិត​​ទុក​​ជា​មុន ​។ លោក​បញ្ជាក់ថា​ ជន​រង​គ្រោះ​គ្មាន​បាត់​បង់​ទ្រព្យ​សម្បត្តិ​​ទេ សូម្បីតែចិញ្ជៀន​ដែល​ពាក់​នៅ​ជាប់​ម្រាម​ដៃក៏​មិន​បាត់​បង់ដែរ​ ប៉ុន្តែយើង​ក៏​មិន​ទាន់​ដឹង​ថា ​គ្រួសារ​ជន​រង​គ្រោះ​ធ្លាប់​មាន​រឿង​រ៉ាវ​ជា​មួយ​ក្រុម​​ជន​ដៃដល់​ ឬបែប​ណា​ដែរ ។​ ទោះ​ជា​យ៉ាង​ណា កម្លាំង​ជំនាញ​កំពុង​ស្រាវ​ជ្រាវ​លើ​ករណី​នេះ​ហើយ ៕