ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​កណ្តូប​ព្រលះ​រ៉ឺ​ម៉ក​បណ្តាល​ឲ្យ​ស្លា.ប់​បាត់បង់​ជីវិត

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ យុវជន​ដែល​មាន​អាយុ​២០​ឆ្នាំ បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ចំ​ពីមុខ​ពេញទំហឹង​ខ្ទាត​ត​ហោះ​ចេញពី​ម៉ូតូ​បោក​ទៅ​លើ​ថ្នល់ បណ្តាល​ឲ្យ​ស្លាប់​តែ​ម្តង ។…

ខេត្តស្វាយរៀង ៖ យុវជន​ដែល​មាន​អាយុ​២០​ឆ្នាំ បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ចំ​ពីមុខ​ពេញទំហឹង​ខ្ទាត​ត​ហោះ​ចេញពី​ម៉ូតូ​បោក​ទៅ​លើ​ថ្នល់ បណ្តាល​ឲ្យ​ស្លាប់​តែ​ម្តង ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​០៤ ខែ​មិ​នា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​សង្គម ឃុំ​គគី​សោម ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​ពី​ទិស​ខាងត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត សេ​១២៥ ពណ៌​ខ្មៅ ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា បើកបរ​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ចំ​ពីមុខ ពេញទំហឹង បណ្តាល​ឲ្យ​ខ្ទាត​មនុស្ស​ចេញពី​ម៉ូតូ​ធ្លាក់​ម្ខាង​ផ្លូវ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នកបើកបរ​រ៉ឺ​ម៉ក​ឈ្មោះ ស៊ា​ន ប៊ុ​ន​ធូ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ កំ​ពោត​ទូក ឃុំ​គគី​សោម ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង គ្មាន​រង​របួស​ស្នាម​នោះ​ទេ ។ ចំណែក​អ្នកបើកបរ​ម៉ូតូ​សេ​១២៥ ឈ្មោះ អ៊ី ពៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សង្គម ឃុំ​គគី​សោម ស្រុក​ស្វាយ​ទាប បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។

ក្រោយ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ឃើញ​មាន​សមត្ថកិច្ច​ចុះ​មក​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ទាំង​២​គ្រឿង យក​មក​រក្សារ​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល រីឯ​សព​ប្រគល់​ឲ្យ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ