ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​ជាប់ដៃ​វាយ​គ្នា​ភាគី​ម្ខាង​ទៀត​ដុត​ម៉ូតូ​ឆេះ​សល់​តែ​គ្រោងឆ្អឹង

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ក្មេង​ទំនើង​ពីរ​ក្រុម​ស្ទាក់​វាយ​គ្នា​ដុត​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ឆ្នាំ​២០០៩ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ ស្ថិត​នៅ​ចំណុច​ភួ​មិ​តា​អងកា​តេ ឃុំ​តា​អង​ស្រុក​កូន​មុំ ខេត្តរតនគិរី ។…

ខេត្តរតនគិរី ៖ ក្មេង​ទំនើង​ពីរ​ក្រុម​ស្ទាក់​វាយ​គ្នា​ដុត​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ឆ្នាំ​២០០៩ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ ស្ថិត​នៅ​ចំណុច​ភួ​មិ​តា​អងកា​តេ ឃុំ​តា​អង​ស្រុក​កូន​មុំ ខេត្តរតនគិរី ។ ហេតុការណ៍​ក្មេង​ទំនើង​ឈ្លោះ​គ្នា​ដុត​ម៉ូតូ​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០១៨ នៅ​ភូមិ​សឹក ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី ។ ម៉ូតូ​ដែល​ត្រូវ​រង​ការ​ដុត​បំផ្លាញ​ចោល​នោះ​ជា​របស់​ឈ្មោះ ពេល ភ័​ក្ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​គ្រឹ​ង រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

បើ​តាម​ការ​បំ​ភ្លឹ​របស់​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ខណៈនោះ​ជិះ​ម៉ូតូ​រួម​ដំណើរ​ពីរ​នាក់​ហើយ​ជន​ដៃដល់​មាន​គ្នា​បួន​នាក់​ពេល​កំពុង​តែ​ជាប់ដៃ​វាយ​គ្នា​គូកន​ភាគី​ម្ខាង​ទៀត​នោះ​ក៏​បាន​ដុត​ម៉ូតូ​ហើយ​ក៏​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​ដែរ ។ បន្ទាប់​ពី​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​ក៏​បាន​ហៅ​ម្ចាស់​ម៉ូតូ និង​អ្ន​ករូម​ដំណើរ​ទៅ​សាកសួរ​បំភ្លឺ​តែ​ម្ចាស់​ម៉ូតូ​ថា មិន​ស្គាល់ឈ្មោះ និង​មុខ​ជន​ដៃដល់​នោះ​ទេ ។

បើ​តាម​កា​រស​ន្និ​ដ្ថា​ន​របស់​ប៉ុស្តិ៍​គឺ​មក​ពីរ​ធ្លាប់​មាន​គំនុំ​នឹង​គ្នា​ហើយ​ទើប​ពួក​គេ​នាំ​គ្នា​ស្ទាក់ផ្លូវ​បង្កជម្លោះ​ឈាន​ដល់​ដុត​កម្ទេច​ម៉ូតូ​ចោល​គូរ​ទំនាស​បែប​នេះ ។ កម្លាំង​ប៉ុ​សិ៍្ត​កំពុង​តែ​ធ្វើការ​តាមដាន និង​ស្រាវជ្រាវ​បន្ត​ទៀត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ