ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិត​​ផល ​Hiruscar រក​ឃើញ​​​អតិ​ថិ​ជន​​ឈ្នះ​ក្នុង​ការបោះ​ឆ្នោត​គាំទ្រតា​​រាម៉ូ​ដែល​​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ​ក្រោយ​​ពី​ឆ្លង​​ការ​ប្រកួត​​ប្រជែង​​តា​រា​ម៉ូ​ដែល​ Hiruscar ​អស់​រយៈ​​ពេល​​ជិត​​​៦​​ ​ទី​បំផុត​​កម្ម​វិធី​ Cambodia Fashion Week 2012 ​ដើម្បី​ស្វែង​រក​ Face of Hiruscar 2013 ​ត្រូវ​បាន​បញ្ចប់​​យើង​បាន​​​ស្វែង​រក​​បាន​តា​រា​ម៉ូដែល​​ឈ្នះក្នុង​​ការ​​​ប្រកួត​​ប្រជែង​ និង​អតិ​ថិ​ជន​​ដែល​ឈ្នះ​​ក្នុង​ការ​បោះ​​​ឆ្នោត​​​គាំ​ទ្រ​​ ។​ ​​កាលពី​​​ថ្ងៃ​សុក្រ​ ទី​​២១ ​​ខែ​ធ្នូ ​ឆ្នាំ​​២០១២ ​ក្រុម​ហ៊ុន​ DKSH ​កម្ពុជា​​បាន​​​រៀប​

រាជ​ធានី​ភ្នំ​ពេញ ៖ ​ក្រោយ​​ពី​ឆ្លង​​ការ​ប្រកួត​​ប្រជែង​​តា​រា​ម៉ូ​ដែល​ Hiruscar ​អស់​រយៈ​​ពេល​​ជិត​​​៦​​ ​ទី​បំផុត​​កម្ម​វិធី​ Cambodia Fashion Week 2012 ​ដើម្បី​ស្វែង​រក​ Face of Hiruscar 2013 ​ត្រូវ​បាន​បញ្ចប់​​យើង​បាន​​​ស្វែង​រក​​បាន​តា​រា​ម៉ូដែល​​ឈ្នះក្នុង​​ការ​​​ប្រកួត​​ប្រជែង​ និង​អតិ​ថិ​ជន​​ដែល​ឈ្នះ​​ក្នុង​ការ​បោះ​​​ឆ្នោត​​​គាំ​ទ្រ​​ ។​ ​​កាលពី​​​ថ្ងៃ​សុក្រ​ ទី​​២១ ​​ខែ​ធ្នូ ​ឆ្នាំ​​២០១២ ​ក្រុម​ហ៊ុន​ DKSH ​កម្ពុជា​​បាន​​​រៀប​ចំ​​ការ​ប្រគល់​​រង្វាន់​​ដល់​តា​រា​ម៉ូដែល​​​ឈ្នះ​ក្នុង​ការ​​ប្រកួត​​ប្រជែង​ និង​អតិ​ថិជន​​ដែល​ឈ្នះ​​ក្នុង​ការ​បោះ​​ឆ្នោត​គាំ​ទ្រ​​ទី​ស្នាក់​ការ​​កណ្តាល​នៃ​​ក្រុម​ហ៊ុន​ ​DKSH បន្ទាប់​ពី​​​កម្ម​វិធី​​​​វគ្គ​ប្រកួត​ប្រជែង​​ផ្តាច់​​​ព្រ័ត្រ​នៃ​ Hiruscar Face of Cambodia Fashion Week 2012 ​នៅ​ថ្ងៃ​ទី​​២៤ ​ខែវិច្ឆិកា ​កន្លង​ទៅ​​នេះ ។​

​​​កម្ម​វិធី​​នេះ​ជា​គម្រោង​​​​មួយ​សហ​ការ​ ​និង​ផ្តើម​​គំនិត​ដោយ​​​ក្រុម​ហ៊ុន​​របស់​​ផលិត​ផល​​បំបាត់​​ស្លាក​​ស្នាម​ Hiruscar ​និង​ Cambodai Fashion Week ​ដោយ​​​មាន​​គោល​បំណង​​​ដ៏​សំខាន់​​រួម​គ្នា​​តែ​មួ​យ​​គឺ​ ​ភាព​ល្អ​​បំផុត​​របស់​មនុស្ស​​ពឹង​ផ្អែក​​មិន​ត្រឹម​​តែ​សម្រស់​នោះ​ទេ ​ប៉ុន្តែ​​ក៏​អាស្រ័យ​​លើ​ភាព​​ឆើត​ឆើយ​​ខាង​ក្នុង ​អត្ត​​ចារិក​​​ផង​ដែរ ​​។ ដូច្នេះ​​​ហើ​យ​ ក្រុម​ហ៊ុន​ DKSH Cambodia ​និង​ Cambodia Fashion Week ​បាន​សហ​​កា​រ​គ្នា​បង្កើត​​នូវ​កម្ម​វិធី​​តែ​មួយ​​​គត់​មិន​​ធ្លាប់​មាន​​​ ជាមួយ​នឹង​​ការ​ស្វែង​​រក​នូវ​​ម៉ូដែល​ ​(Models)ដ៏​គួរ​ឱ្យ​​ស្ងប់​ស្ងែង​​ ដែល​​ចាប់​ផ្តើម​​ដំបូង​​ជាមួយ​​ភាព​​​គ្មាន​​ការ​ជឿ​ជាក់​ ​ដោយ​​សម្រស់​ខាង​​​ក្រៅ​​ រហូត​​​ក្លាយ​​ជា​តារា​ម៉ូដែល​​ដ៏​បិន​ប្រសប់​​ ។
សម្រាប់​​រយៈ​ពេល​ប៉ុន្មាន​​ខែ​នេះ​ ​បេក្ខ​ជន​ និង​បេក្ខ​​នារី​​​​​ជម្រុះ​​​វគ្គ​ផ្តាត់​​ព្រ័ត្រ​​២០​នាក់​នេះ​​បាន​កែ​​ប្រែ​ទាំង​ស្រុង​ ទាំង​សម្រស់​ ​និង​សមត្ថ​​ភាព​តារា​​ម៉ូដែល​ ​ទាំង​ផ្នែក​អាក្ប​កិរិ​យា​ ​និង​ការ​​តុប​តែង​​ខ្លួន​​ ដោយ​រួម​ទាំង​​ការ​ហាត់​​ដើរ​ម៉ូដែល​​ ការ​ថត​រូប​ ​និង​ការ​ហ្វឹក​ហាត់​​ជា​ច្រើ​ន​ទៀត ។​

នៅ​ក្នុង​​​​អំឡុង​​​ពេល​វគ្គ​ផ្តាច់​​ព្រ័ត្រ​​​នេះ​​ តារា​ម៉ូដែល​​ទាំង​​​១០+១០​​​នេះ​​នឹង​បង្ហាញ​​សមត្ថ​ភាព​​​ការ​ដើរ​​​ម៉ូដែល​​របស់​គេ​ ​។ ​ជាមួយ​គ្នា​នេះ​​ដែរ​​ កម្ម​​វិធី​នេះក៏​រួម​បញ្ចូល​​ការ​បង្ហាញ​ម៉ូដ​​ដើម្បី​​រាយ​​អង្គាស​ប្រាក់​​សម្រាប់​មូល​និធិ​ ​Happy Tree Foundation ដោយ​បេក្ខ​ជន​ ​និង​​​បេក្ខ​​នារី​​របស់​យើង​​ផង​ដែរ ។​កម្ម​​វិធី​​ប្រគល់​​រង្វាន់​នេះ​ ​ក៏​ទទួល​​បាន​ការ​​ចូល​​រួម​​​ផ្ទាល់​​ពី​អ្នក​ស្រី ​Ernie Suzanan ប្រធាន​ផ្នែក​​ទី​ផ្សារ​​របស់​ក្រុម​​ហ៊ុន ​DKSH Cambodia កញ្ញា​​អឹុង ​គឹម​រី ​ដែល​ជា​តា​រា​ម៉ូដែល​​ឈ្នះ​​ក្នុង​​កម្ម​វិធី​ ​និង​អ្នក​​ស្រី​​​ឡាង សុខា ​ដែល​ជា​​អតិថិ​​ជន​​​ឈ្នះ​​ក្នុ​ង​ការ​បោះ​​ឆ្នោត​ ​​ក្នុង​ចំណោម​​ជាង​​៨០០​ឆ្នោត​ ។​

​​ចាប់​តាំង​​ពី​ការ​​ជម្រុះ​នៅ​វគ្គ​​ពាក់​កណ្តាល​​ផ្តាច់​​​ព្រ័ត្រ​​ និង​ក្រោយ​​​ពី​ការ​​​បោះ​ឆ្នោត​​ពី​អ​តិ​ថិ​ជន​​​​អស់​រយៈ​​​ពេល​​២​ខែ​​កន្លង​មក​ ​កញ្ញា​អឹុង ​គឹម​រី ​ដែល​ឈ្នះ​​ទទួល​បាន​​ទឹក​ប្រាក់​​១០០​ដុល្លារ ​បាន​ចុះ​កិច្ច​​សន្យា​​នៅ​ក្នុង​​ពិធី​​ប្រគល់​​រង្វាន់​នេះ​ ជា​តំណាង​​ផលិត​ផល​ ​(Brand ambassador of Hiruscar ) ពេញ​មួយ​ឆ្នាំ​​ចាប់​ពី​ថ្ងៃ​​ទី​​១ ខែ​​មករា ដល់​​​​ថ្ងៃ​ទី​​៣១ ខែ​ធ្នូ ឆ្នាំ​​២០១៣​ ​សម្រាប់​​ផលិត​ផល​​បំបាត់​​ស្លាក​ស្នាម​ Hiruscar ដែល​ជា​​ផលិត​ផល​​​ពី​ប្រទេស​ស្វី​​ស​ ។​

Hiruscar and CFW ​​សូម​​​ថ្លែង​​អំណរ​គុណ​​ដល់​​​បេក្ខ​ជន​ និ​ង​បេក្ខ​​នារី​​ទាំង​​វគ្គ​ផ្តាច់​ព្រ័ត្រ​​ និង​​វគ្គ​​​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ​​ទាំង​អស់​​ដែល​បាន​​ចូល​រួម​​​ក្នុង​កម្ម​វិធី​​នេះ ហើយ​​នឹង​ដៃ​​គូ​​ឧបត្ថម្ភ​ និង​​សហ​ការ​​​​ទាំង​អស់​​ដែល​បាន​គាំ​ទ្រ​​​ដល់​កម្ម​វិធី​នេះ​ ។ លើ​ស​ពី​នេះ​​ទៅ​ទៀត​ ​យើង​សូម​ថ្លែង​​អំណរ​គុណ​​ដល់​អតិ​ថិជន​​​​ផលិត​ផល​ Hiruscar ​ទាំង​អស់​​ដែល​តែង​តែ​​គាំ​ទ្រ​​ផលិត​ផល​​របស់​យើង​ខ្ញុំ​​រហូត​​ដល់​​បច្ចុ​ប្បន្ន​ ។​ជា​ចុង​បញ្ចប់​​​ ដំណើរ​​នៅ​​តែ​បន្ត​​ជាមួយ​កញ្ញា​ ​អឹុង​ គឹម​រី ​ដែល​ជា​​អ្នក​តំណាង​ ​Hiruscar (brand ambassador of DKSH) ៕​