ចិន ៖ តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា ក្មេងប្រុសម្នាក់ត្រូវបានកាមេរ៉ាសុវត្ថិភាពថតជាប់សកម្មភាពពេលកំពុងនោមដាក់លើប៊ូតុងក្នុងជណ្តើរប្រអប់ នៅខេត្ត Chongqing។ ជាកម្មផល ក្មេងប្រុសម្នាក់នោះបានជាប់គាំងនៅក្នុងនោះតែម្នាក់ឯង។
តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញសកម្មភាពរបស់ក្មេងប្រុសម្នាក់បាញ់នោមចុះឡើងៗលើប៊ូតុងជណ្តើរប្រអប់។ គេធ្វើបែបនេះ ប្រហែលជាចង់ឲ្យអ្នកមកក្រោយស្អុយឆ្អេះទឹកនោមរបស់ខ្លួនហើយ។ តែកម្មផលពិតជាមានមែន។
ពេលក្មេងប្រុសម្នាក់នោះ រៀបនឹងចេញពីជណ្តើរប្រអប់ទ្វារ ស្រាប់តែបិទវិញ ហើយចរន្តនៅក្នុងនោះក៏ឆ្លងពេញហ្នឹង ដែលធ្វើឲ្យគេជាប់គាំងចេញមិនរួច។
ខាងព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ក្មេងប្រុសខាងលើ ត្រូវបានក្រុមការងារជួយសង្គ្រោះទាន់ពេលវេលា។ ពួកគេក៏បានទាក់ទងទៅខាងម្តាយឪពុករបស់ក្មេងប្រុសនោះហើយ តែដំបូងឡើយគេប្រកែកមិនទទួលកំហុស។ តែក្រោយពេលឃើញវីដេអូហើយ ក៏ស្ងាត់មាត់ឈឹង។
នៅពេលនេះ ជណ្តើរប្រអប់ខាងលើ កំពុងតែទទួលការជួសជុលជាមួយនឹងការរំពឹងទុកថា នឹងយកលុយសំណងពីខាងម្តាយឪពុកក្មេងកំហូច៕
ចែករំលែកព័តមាននេះ