ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គី​ភ័យ​ឆេះ​បន្ទប់​ដាក់​ឯកសារ​របស់​គ្រូពេទ្យ​បរទេស​ផ្អើល​ទាំង​ព្រឹក

14 ឆ្នាំ មុន

ខេត្ដបាត់ដំបង ៖ អគ្គី​ភ័យ​បាន​ឆាបឆេះ បន្ទប់​ទុកដាក់​ឯកសារ​របស់​គ្រូពេទ្យ​បរទេសម្នាក់​កាលពី​ព្រឹក​មិ​ញ (​ថ្ងៃ​ទី​១១ មីនា ២០១០) ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លា​ង​ដល់​ក្រុមពន្លត់អគ្គីភ័យ និង​ប្រជាពលរដ្ឋ​រត់​មក​ចោម រោម​មើល និង​ជួយ​ពន្លត់ភ្លើង ។ក្រុម​នគរបាល​ពន្លត់អគ្គីភ័យ​និយាយ​ថា បន្ទប់​បង្ក​ឱ្យ​មាន​អគ្គី​ភ័យ​ឆាបឆេះ​នេះ​ស្ថិត ក្នុង​លំនៅ​ឋាន​មួយ​កន្លែង​នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ម្ចាស់ផ្ទះ​ឈ្មោះ សៀ បេន ប៉ុន្ដែ​លោក​សៀ បេន បាន​ជួល​ផ្ទះ

ខេត្ដបាត់ដំបង ៖ អគ្គី​ភ័យ​បាន​ឆាបឆេះ បន្ទប់​ទុកដាក់​ឯកសារ​របស់​គ្រូពេទ្យ​បរទេសម្នាក់​កាលពី​ព្រឹក​មិ​ញ (​ថ្ងៃ​ទី​១១ មីនា ២០១០) ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លា​ង​ដល់​ក្រុមពន្លត់អគ្គីភ័យ និង​ប្រជាពលរដ្ឋ​រត់​មក​ចោម រោម​មើល និង​ជួយ​ពន្លត់ភ្លើង ។ក្រុម​នគរបាល​ពន្លត់អគ្គីភ័យ​និយាយ​ថា បន្ទប់​បង្ក​ឱ្យ​មាន​អគ្គី​ភ័យ​ឆាបឆេះ​នេះ​ស្ថិត ក្នុង​លំនៅ​ឋាន​មួយ​កន្លែង​នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ម្ចាស់ផ្ទះ​ឈ្មោះ សៀ បេន ប៉ុន្ដែ​លោក​សៀ បេន បាន​ជួល​ផ្ទះ នេះ​ឱ្យទៅ​គ្រូពេទ្យ​បរទេស​ម្នាក់​ឈ្មោះ MAURO CIPOLAT GOTET ធ្វើការ​នៅមន្ទីរពេទ្យ​អង្គការ EMERGENCY ខេត្ដបាត់ដំបង ។ លោកគ្រូ​ពេទ្យ​រូប​នេះ (MAU-POCIPOLAT GOTET​) និយាយ​ថា អគ្គី ភ័យ​នេះ​បាន​ឆេះ​ខណៈ​ពេល​គាត់​ចេញ​ទៅ​ធ្វើ ការ​ដោយ​គ្មាន​អ្នក​នៅទេ ។ គាត់​ប្រាប់​សមត្ថកិច្ច​ថា វា​អាច​បណ្ដាល​មក​ពី​ចរន្ដអគ្គិសនី ដែល​ត​ភ្ជាប់​ទៅ​កង្ហារ​ក្នុង​បន្ទប់​នោះហើយ កង្ហារ​នោះ​ផ្ទុះបណ្ដាល​ឱ្យ​ឆេះ​ឯកសារ​ទាំង អស់​ក្នុង​បន្ទប់​នោះ ។
លោក​ម៉ក់ ហ៊ួ​ន ប្រធាន​ការិយាល័យ​ពន្លត់ អគ្គី​ភ័យ​បាន​និយាយ​ថា លោក​បាន​បញ្ចេញ រថយន្ដ​៣​គ្រឿង ដើម្បី​ជួយ​ធ្វើ​អន្ដរាគមន៍ ។ លំនៅ​ឋាន​នេះ​ធ្វើ​អំពី​ថ្ម បើសិនជា​ផ្ទះ​ឈើ​វិញច្បាស់​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជាង​នេះ​ជា​មិនខាន ។