ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ ម៉ែ​ន សំ​អន ៖ ព្រឹទ្ធសភា​នីតិកាល​ទី​៤​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ជោគជ័យ​តាម​ការ​រំពឹង​ទុក​៥៨​អាសនៈ

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​ជំទាវ ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច​មាន​ប្រសាសន៍​ថា លទ្ធផល​បោះ​ឆ្នោត​ជ្រើ​រើស​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ គឺ​គណបក្ស ប្រជាជន​កម្ពុជា​ទទួល​បាន​ជោគជ័យ​តាម​ការ​រំពឹង​ទុក​៥៨​អាសនៈ​លើ​៦៤​អាសនៈ…

ខេត្តស្វាយរៀង ៖ លោក​ជំទាវ ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច​មាន​ប្រសាសន៍​ថា លទ្ធផល​បោះ​ឆ្នោត​ជ្រើ​រើស​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ គឺ​គណបក្ស ប្រជាជន​កម្ពុជា​ទទួល​បាន​ជោគជ័យ​តាម​ការ​រំពឹង​ទុក​៥៨​អាសនៈ​លើ​៦៤​អាសនៈ ហើយ​ការ​បោះ​ឆ្នោត​នេះ​គឺ​មាន​លក្ខណៈ​សេរី និង​យុត្តិធម៌​ដោយ​មាន​គណៈបក្ស​ចំនួន​៣ មក​ប្រកួតប្រជែង ។

លោក​ជំទាវ​មាន​ប្រសាសន៍​បែប​នេះ នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​សកម្មភាព​ការងារ និង​រៀបចំ​វេទិការ​សាធារណៈ​ប្រចាំឆ្នាំ​២០១៧| និង​លើក​ទិស​ដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៨ របស់​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​សាល​ប្រជុំ​សណ្ឋាគារ​វ៉ៃ​គោ ក្រុង​ស្វាយ​រៀង នា​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​សមាជិក​ក្រុមការងារ​ចុះ​ជួយ​ខេត្តស្វាយរៀង និង​អាជ្ញាធរ​ក្រុង​ស្រុក​ខេត្ត​មន្ត្រីរាជការ​ជា​ច្រើន​កុះករ ។

លោក ម៉ែ​ន វិបុល អភិបាល នៃ​គណ​អភិបាលខេត្ត បាន​អាន​របាយការណ៍​បូក​សរុប​សកម្មភាព​ការងារ និង​ការ​រៀបចំ​វេទិការ​សាធារណៈ​ប្រចាំឆ្នាំ​២០១៧ របស់​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​ថា បាន​រៀបចំ​វេទិការ​សាធារណៈ​ចំនួន​៦០​លើក កើនឡើង​១៨​លើក បើ​ប្រៀបធៀប​ឆ្នាំ​២០១៦ មាន​ប្រជាពលរដ្ឋ​ចូលរួម​សរុប​២១,១០៥​នាក់ ស្រី​ស្រី​១០,០៩៣​នាក់ ។ តាម​រយៈ​ការ​រៀបចំ​វេទិកាសាធារណៈ​នេះ នៅ​ក្នុង​ឆ្នាំ​២០១៧ ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ទទួល​បាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ គឺ​បញ្ហា​ប្រឈម​មាន​ចំនួន​១២៨​ករណី ក្នុង​នោះ​កំពុង​ដោះស្រាយ​ចំនួន​២៤ មិន​ទាន់​ដោះស្រាយ​ចំនួន​២៨​ករណី និង​បាន​ដោះស្រាយ​រួច​ចំនួន​៧៦​ករណី​រួម​មាន ការ​ជួសជុល និង​ស្ថាបនា​ផ្លូវ ស្ថាបនា​លូ​ទឹក ស្តារ​ប្រឡាយ ធ្វើ​អណ្តូងទឹក ជីក​ស្រះ​ទឹក ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ បង្កើត​អនុ​វិទ្យាល័យ កសាង​អាគារ​សិក្សា​ពុទ្ធិកៈសិក្សា ឧប្បដ្ឋានសាលា ព្រះ​វិហារ និង​មណ្ឌល​សុខភាព ហើយ​បាន​ប្រគល់​ដី និង​ផ្ទះ​ចំនួន​២០០​ខ្នង នៅ​ភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ផ្ដល់​ជូន​គ្រួសារ​យោធិន និង​នគ​បាល​ចំនួន​២០០​គ្រួសារ ។

ហើយ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ជា​បញ្ហា​ធំ​ៗ​ក្រុមការងារ មិន​ទាន់​បាន​ឆ្លើយ​តប និង​ដោះស្រាយ​ឲ្យ​ទាន់​ពេលវេលា​នៅឡើយ ។ ជា​ពិសេស​ដូច​ជា​ផ្លូវថ្នល់ សាលារៀន មណ្ឌល​សុខភាព ស្ពាន ប្រឡាយ​ទឹក និង​ករណី​ប្រជាពលរដ្ឋ​ស្នើរ​សុំ​ចេញ​ប​ណ្ណ័​កម្មសិទ្ធិ​ដី​ចំណី​អាង​ទឹក​បឹង​ធម្មជាតិ​ជាដើម ។ បញ្ហា​ទំនាស់​ដីធ្លី​នៅ​ស្រុក​រមាស​ហែក ដីធ្លី​នៅ​ស្រុក​ស្វាយ​ជ្រំ បញ្ហា​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ​រំដួល ផល​ប៉ះពាល់​គម្រោង​ស្តារ​ប្រឡាយ​កី​ចក​ត្រូវ​សិក្សា​ឡើង​វិញ បញ្ហា​អនាម័យ​បរិស្ថាន​នៅ​ក្រុង​បា​វិត​ត្រូវ​តែ​ដោះស្រាយ លោក​បាន​ទទួល​គម្រោង បញ្ហា​ប្រឈម​ប្រជាពលរដ្ឋ​មិន​មានការ​ចូលរួម​ជា​ពិសេស​កម្មករ​កម្មការិនី ទិញ​ចំណីអាហារ​ទទួលទាន​ហើយ​បោះចោល​សម្រាម​រាយ​បាយ​តាម​ដងផ្លូវ ទោះបីជា​យ៉ាងណា​ក៏​ដោយ អាជ្ញាធរ​ក្រុង​បាន​ចុះ​អប់រំ ។

លោក សុទ្ធ គឹ​ម​ច័ន្ទ អ​ភ​បាល​ស្រុក​ស្វាយ​ជ្រំ បាន​មាន​ប្រសាសន៍​ថា ស្រុក​ស្វាយ​ជ្រំ​នៅ​មាន​បញ្ហា​សល់​ជា បញ្ហា​រសើប​នោះ គឺ​ទំនាស់​ដីធ្លី​នៅ​អាង​ទឹក​កំពង់​ជ្រៃ​ត្រូវ​តែ​ដោះស្រាយ សូម​ឲ្យ​មន្ទីរ​ជំនាញ​កុំ​ប្រកាន់​តាម​បច្ចេកទេស​ពេក សុំ​បន្ធូរបន្ថយ​បច្ចេកទេស ព្រោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​ដី​បន្តិចបន្តួច សម្រាប់​បង្កបង្កើន​ផល​ផ្គត់ផ្គង់​ជីវភាព ជា​ដីស្រែ​ធ្វើ​ប្រដេញទឹក​សូម​ឲ្យ​ក្រុមការងារ​មេត្តា​សិក្សា​និង​ពិចារណា ។

លោក​អនុប្រធាន មន្ទីរ​ធន់​ធាន​ទឹក និង​ឧតុនិយម​ខេត្ត​មាន​ប្រសាសន៍​ថា បញ្ហា​ទំនាស់​ដីធ្លី​នៅ​អាង​ទឹក​កំពង់​ជ្រៃ គឺ​មាន​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង និង​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង ដែល​ក្រសួង​កំពុង​សិក្សា​វាស់វែង​ពី​ផល​ប៉ះពាល់ ក៏​ប៉ុន្តែ​មិនដឹង​ថា ផ្តល់​សំណង​ផល់​ប៉ះពាល់​ក្នុង​មួយ​ម៉ែត្រការ៉េ​ប៉ុន្មាន​ទេ ។

លោក​ជំទាវ ម៉ែ​ន សំ​អន សុំ​ឲ្យ​រដ្ឋមន្ត្រី​ធនធានទឹក និង​ឧតុនិយម ព​ន្លឿ​ន​ក្នុង​ការ​បង្កើត​ក្រុមការងារ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​ដើម្បី​ឆ្លើយ​តប​ទៅ​ប្រជាពលរដ្ឋ​វិញ​។ បញ្ហា​សម្រាម​គឺ​មាន​បញ្ហា​ប្រឈម នៅ​ស្រុក​ស្វាយ​ជ្រំ​យើង​មាន​ផ្សារ​បី​កន្លែង​ក៏​ប៉ុន្តែ​គ្មាន​ទីលាន​ចាក់សម្រាម ឆ្នាំ​២០១៧​តែ​ឆ្នាំ​២០១៨​នេះ គឺ​យើង​មាន​ថវិកា​សម្រាប់​អនាម័យ​បរិស្ថាន​ដូច្នេះ និង​អាច​ដោះស្រាយ​បាន ។ នៅ​ស្រុក​រំដួល​មាន​បញ្ហា​ប្រឈម​ចំនួន​០៣​គឺ ៖​បញ្ហា​រសើប ការ​សាងសង់​មណ្ឌល់​សុខភាព​ឃុំ​ម៉ឺន​ជ័យ ៣​ឆ្នាំ​ហើយ​មិន​ទាន់​សង់ ជូន​ប្រជាពលរដ្ឋ ដោយ​ក្រសួង​តម្រូវ​ឲ្យ​មាន​ទីតាំង​ដី​សម្រាប់​សាងសង់​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ធ្វើបុណ្យ​រៃ​អង្គាសប្រាក់​បាន​ជាង​៣​ពាន់​ដុល្លារ​យក​ទៅ​ទិញ​ដី​បាន​ហើយ​បែរជា​មន្ទីរ​សុខាភិបាល​មិន​ផ្តល់​ថវិកា​សាងសង់​មណ្ឌល​សុខភាព​ទៅ​វិញ ។

លោក កែរ រ​ដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​បាន​មាន​ប្រសាសន៍​ថា មណ្ឌល​សុខភាព​ឃុំ​ម៉ឺន​ជ័យ មិន​បាន​សាងសង់​ដោយ​គោលការណ៍​របស់​ក្រសួងសុខាភិបាល​ជ្រើសរើស មាន​ប្រជាជន​ជាង​១​ម៉ឺន​នាក់ ឬ​យ៉ាងតិច​មាន​៨​ពាន់​នាក់​ទើប​ឲ្យ​បង្កើត​មណ្ឌល​សុខភាព ។ ហើយ​ក្រសួង​ឲ្យ​ត្រៀម​ដី​សម្រាប់​សាងសង់ ប្រជាពលរដ្ឋ​ក៏​បាន​ធ្វើបុណ្យ ប្រមូលប្រាក់ ទិញ​ដី​បាន​តាម​តម្រូវការ ។ ក៏​ប៉ុន្តែ​ក្រសួង បាន​ផ្តល់​ថវិកា​ឲ្យ​សង់​មណ្ឌល​សុខភាព​តែ​២ ប៉​ណ្ណោះ​ដូច្នេះ​មន្ទីរ​សុខា​ភិ​បាន​បាន​សម្រេច​ដាក់​នៅ​ឃុំ​ឈើទាល​ស្រុក​ស្វាយ​ជ្រំ និង​ឃុំ​សម្បត្តិ​មាន​ជ័យ ស្រុក​រមាស​ហែក ហើយដោយ​ឃុំ​ឈើទាល​សប្បុ​ស់ជន​កូរ៉េ សាងសង់​ឲ្យ​ទើ​ប្តូរ​ទៅ​ឃុំ​សំឡី ។ ម្យ៉ាង​ឃុំ​ម៉ឺន​ជ័យ​ម្ចាស់​ជំនួយ ADB មិន​ព្រម​ផ្តល់​ឲ្យ​ដោយសារ​គិត​ថា​ប៉ះពាល់​គោលនយោបាយ ADB ពាក់ព័ន្ធ​ដី​របស់​ប្រជាពលរដ្ឋ ។

លោក​រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មាន​ប្រសាសន៍ គោលនយោបាយ អង្គការ ADB តម្រូវ​ឲ្យ​សង​សំណង​ផល​ប៉ះពាល់ គោលការណ៍​កាត់​បន្ថយ​ភាព​ក្រីក្រ ហើយ​ការ​ដែល​ប្រជាពលរដ្ឋ​ទិញ​ដី​បែរជា ADB មិន​ទទួលយក​នោះ​មិន​ត្រូវ​ទេ គោលនយោបាយ ADB គឺ​សាងសង់​លើ​ដី​ឯកជន​របស់​ប្រជាពលរដ្ឋ​ហើយ​ធ្វើ​ឲ្យ​មាន​ទំនាស់​ក៏​ប៉ុន្តែ​ដី​នេះ​ប្រជាពលរដ្ឋ​គាត់​ធ្វើបុណ្យ​យក​ប្រាក់​ទិញ​ដី​ដាក់​ជា​សម្បត្តិ​សាធារណៈ​មិន​ប៉ះពាល់​គោលនយោបាយ ADB ទេ ។ ហើយ​ចំពោះ​ដី​អាង​កំពង់​ជ្រៃ​១ ជា​ដី​សារ​ធារ​ណៈ ២​ជា​ដី​ឯកជន​របស់​ប្រជាពលរដ្ឋ បញ្ហា​ទំនាស់​ដីធ្លី​នេះ​ដោយ ប្រជាពលរដ្ឋ​ធ្វើស្រែ​ប្រដេញទឹក​យូ​ឆ្នាំ​ត្រូវ​ដោះស្រាយ​តាម​គោលនយោបាយ​ពីព្រោះ​មានការ​គ្រប់គ្រង​ច្រ​ឡោះ​ប្រហោង​ដី​សាធារណៈ​របស់​រដ្ឋ គ្មាន​ការ​បោះបង្គោល​ទេ ត្រូវ​សិក្សា​ជំនួស​ឲ្យ​មាន​សមធម៌​បើ​តាម​ច្បាប់រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ម​ត្រា​៤៤ ដកហូត​ដី​របស់​ប្រជាពលរដ្ឋ​មក​បម្រើ ជា​សាធារណៈ ត្រូវ​ទូទាត់​សំណង​ត្រឹមត្រូវ​និង​យុត្តិធម៌​ជា​មុន​សិន ។ ដូច្នេះ​ត្រូវ​បង្កើត​ក្រុមការងារ​ចុះ​សិក្សា​ជំនួស​ម​បើ​មាន​ផល​ប៉ះពាល់​ត្រូវ​តែ​ពិចារណា និង​សង​សំណង​ជូន​ប្រជាពលរដ្ឋ​ដោយ​រាល់​ធ្វើការ​អភិវឌ្ឍន៍​ទាំងអស់​គឺ​បម្រើ​ជីវភាព​ប្រជាពលរដ្ឋ បើ​អភិវឌ្ឍន៍​ទៅ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះ​ត្រូវ​តែ​ពិចារណារ ។

លោក ម៉ឹង សំ​ផ​ន ប្រជាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ច​ន្ទ្រា មាន​ប្រសាសន៍​ថា ថ្នាក់​ក្រោម​ជាតិ​មិន​ទាន់​បាន​រឹង​មាំ ទេ​ទើប​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ នៃ​មុំ​ទាំង​៤​នៃ​អភិបាលកិច្ច​ល្អ គោលបំណង​ដឹកនាំ​អភិវឌ្ឍន៍​ជាតិ​ឲ្យ​រីក​ចំរើន​និង​មាន​និរន្តរភាព រក្សា​បាន​នូវ​សុខ​សន្តិភាព​និង​ការ​អភិវឌ្ឍន៍ ហើយ​បាន​ដាក់​ចេញ​នូវ​គោ​លន​យា​បាយ​វិមជ្ឈការ និង​សហ​វិមជ្ឈការ ផ្ទេ​អំណាច​ពី​ថ្នាក់​ជាតិ​មក​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ជោគជ័យ​ថ្នាក់​ជាតិ​ត្រូវ​ផ្តល់​ឧបករណ៍ ថវិកា មក​ថ្នាក់​ក្រោម​ជាតិ​ទើប​រឹង​មាំ​បើ​អំណាច​សេចក្តី​សម្រេចចិត្ត​នៅ​តែ​ថ្នាក់លើ ហើយ​មិន​ទម្លាក់​ថវិកា​ឲ្យ​ថ្នាក់​ក្រោម​ទេ​នោះ​ការ​អភិវឌ្ឍន៍​ក៏​ពុំ​មាន​និរន្តរភាព​ទេ ។ កិច្ច​ការងារ​នៅ​មូលដ្ឋាន ត្រូវ​ផ្តល់​អំណាច​ការ​សម្រេចចិត្ត​ដល់​ថ្នាក់​ក្រោម​ជាតិ​ផ្តល់​ជំនាញ​បច្ចេកទេស សម្រាប់​អនុវត្ត​នោះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ និង​មាន​ទំនុកចិត្ត ។ លោក​ជំទាវ ម៉ែ​ន សំ​អន បាន​ថ្លែង​អំណ​គុណ ដល់​អ្នកចូលរួម​ការ​ទទួលខុសត្រូវ​រួម​គ្នា នៅ​ថ្នាក់​ក្រោម​ជាតិ រហូត​សម្រេច​បាន​ជោគជ័យ ។ ប្រជាពលរដ្ឋ​គឺ​ត្រូវការ​មាន​ជីវភាព​ល្អ​ប្រសើរ មាន​អគ្គី​ស​នី ប្រើប្រាស់ មានការ​ងារ មាន​ជីវភាព​ល្អ ។ ហើយ​បញ្ហា​ផល​ប៉ះពាល់ ដីធ្លី​ត្រូវ​រួម​គ្នា​ដំណោះស្រាយ បង្កើត​ក្រុមការងារ​ចុះ​សិក្សា​ជំនួស​ដោយ មាន​មន្ទីរ​សុរិយោដី មន្ទីរ​ធនធានទឹក អ​ជ្ញា​ធរ​នាក់​ពាក់ព័ន្ធ​ធ្វើការ​ដោះស្រាយ និង​រាយការណ៍​ទៅ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ពិនិត្យ រួច​ដាក់​សំណើរ​ទៅ សម្ដា​ច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ពិនិត្យ​អនុម័ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ