ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​ធ្វើ​ឱ្យ​អ្នកចេះ​តែ​មាន​អារម្មណ៍​ក្តៅ​ជាប់

6 ឆ្នាំ មុន

ការ​លើស​អ៊័​រ​ម៉ូ​ន​ក្រ​ពេញទី​រ៉ូ​អ៊ី​ត តើ​អ្នក​កំពុង​តែ​មាន​អារម្មណ៍ ក្តៅ​ៗ​មែន​ទេ?បញ្ហា​មួយ​ទៅ​លើ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ក៏​ធ្វើ​ឲ្យ​រឿង​នេះ​កើតឡើង​ដែរ ។ កាលណា​ការ​បញ្ចេញ​អ៊័​រ​ម៉ូ​ន​ពី​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ច្រើន​ពេក វា​នឹង​ធ្វើ​ឲ្យ​រាង​កាយ​បង្កើត​ថាមពល​ច្រើន និង​បង្ក​ជា​ការ​ក្តៅ​តែ​ម្តង ។ អ្នក​ប្រហែលជា​ស្រេកទឹក…

ការ​លើស​អ៊័​រ​ម៉ូ​ន​ក្រ​ពេញទី​រ៉ូ​អ៊ី​ត

តើ​អ្នក​កំពុង​តែ​មាន​អារម្មណ៍ ក្តៅ​ៗ​មែន​ទេ?បញ្ហា​មួយ​ទៅ​លើ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ក៏​ធ្វើ​ឲ្យ​រឿង​នេះ​កើតឡើង​ដែរ ។ កាលណា​ការ​បញ្ចេញ​អ៊័​រ​ម៉ូ​ន​ពី​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ច្រើន​ពេក វា​នឹង​ធ្វើ​ឲ្យ​រាង​កាយ​បង្កើត​ថាមពល​ច្រើន និង​បង្ក​ជា​ការ​ក្តៅ​តែ​ម្តង ។ អ្នក​ប្រហែលជា​ស្រេកទឹក ឃ្លាន និង​បែកញើស ហើយ​បេះដូង​លោត​ញាប់​ថែម​ទៀត​ផង ។ អាការ​រាករូស ឬ​កន្ទួល​រមាស់​លើ​ស្បែក​ក៏​អាច​កើតឡើង​ដែរ ។ ស្ត្រី​អាច​នឹង​មក​រដូវ​កាន់តែ​តិច ឬ​មិន​មក​រដូវ ឬ​ពិបាក​ក្នុង​ការ​មានកូន​ថែម​ទៀត ។

រាំងរដូវ
ការ​រាំងរដូវ​អាច​កើតឡើង​លើ​ស្ត្រី​អាយុ​ជុំវិញ ៥០​ឆ្នាំ ហើយ​ក៏​អាច​ចេញ​ជា​អាការ​ក្តៅ​ពេញ​​ខ្លួន​បាន​ដែរ ។ រឿង​នេះ​កើតឡើង ភ្លាម​ៗ ហើយ​ក៏​ធ្វើ​ឲ្យ​កម្តៅ​ក្នុង​ខ្លួន​កើនឡើង​ផង​ដែរ ។ ការ​រាំងរដូវ​អាច​ធ្វើ​ឲ្យ​បែកញើស​ខ្លាំង វិលមុខ និង​បេះដូង​ដើរ​ញាប់ ។ អាការ​ទាំងនេះ​ច្រើន​តែ​ចាប់ផ្តើម​មុន​ពេល​មក​រដូវ​ចុង​ក្រោយ និង​បន្ត​រយៈពេល​ច្រើន​ឆ្នាំ​ថែម​ទៀត ។

ក្រពេញ​អូវែ​ខ្សោយ
រឿង​នេះ​កើតឡើង​នៅ​ពេល​ក្រពេញ​អូវែ​របស់​ស្ត្រី មិន​បាន​បង្កើត​អ័​៊​រ​ម៉ូ​ន​អេ​ស្ត្រូ​ជែ​ន​ក្នុង​កម្រិត​ធម្មតា​បាន ឬ​បញ្ចេញ​មេជី​វិត​ញី​ទៀងពេល​វេលា ។ វា​ប្រហែលជា​ពិបាក​នឹង​ការ​មាន​ផ្ទៃពោះ​ដែរ ។ អ្នក​ក៏​អាច​មាន​អាការ​ក្តៅ​ពេញ​ខ្លួន និង​បែកញើស​ពេល​យប់ ដែល​មាន​លក្ខណៈ​ដូច​ស្ត្រី​រាំ​រដូវ​ដែរ ។

ក្តៅខ្លួន
រាង​កាយ​អ្នកធ្វើការ​ល្អ​បំផុត​នៅ​សីតុណ្ហភាព ៣៧​អង្សា ។ កាលណា​រាង​កាយ​មាន​សីតុណ្ហភាព​ខ្ពស់​ជាង​នេះ អ្នក​ទំនងជា​ក្តៅខ្លួន​ហើយ ។ រឿង​នេះ​កើតឡើង​នៅ​ពេល​ដែល​រាង​កាយ​ព្យាយាម​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ដូច​ជា បាក់តេរី ឬ​វីរុស ។ ការ​ញ៉ាំ​ទឹក សម្រាក និង​ប្រើ​ថ្នាំ​មិនបាច់​មាន​វេជ្ជបញ្ជា​អាច​ជួយ​បាន ។

ជាតិ​កាហ្វេ​អ៊ី​ន
កាហ្វេ​មាន​ជាតិ​កាហ្វេ​អ៊ី​ន អាច​ធ្វើ​ឲ្យ​យើង​ស្រស់ស្រាយ​ជាប់ និង​មិន​ងាយ​ងងុយគេង​នៅ​ពេល​ព្រឹក​ទេ ប៉ុន្តែ​វា​ក៏​បង្កើន​សីតុណ្ហភាព​ក្នុង​រាង​កាយ​ដែរ ។ កាលណា​ញ៉ាំ​វា​ច្រើន វា​នឹង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើន​ឡើយ ជាតិ​ស្ករ​ឡើង​ខ្ពស់ និង​ឡើង​អាស៊ីត​ក្នុង​ក្រពះ​ទៀត ព្រមទាំង​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ការ​គេង​បាន ។

អាហារ​ហឹរ
អ្នក​ប្រហែលជា​មាន​អារម្មណ៍​ថា ក្នុង​ខ្លួន​ដូច​ជា​ក្តៅ​នៅ​ពេល​បាន​ញ៉ាំ​មី​ហឹរ​រួច​មែន​ទេ? តាម​ពិត​ទៅ អាហារ​ហឹរ​ហាក់បីដូចជា​ជួយ​បង្កើន​សីតុណ្ហភាព​ក្នុង​ខ្លួន និង​ធ្វើ​ឲ្យ​បែក​ញើស ។ រឿង​នេះ​គ្មាន​អ្វី​ដែល​ត្រូវ​បារម្ភ​ឡើយ ។ ការ​សិក្សា​ខ្លះ​បាន​បង្ហាញ​ថា អាហារ​ហឹរ​អាច​មាន​ផល​ល្អ​ចំពោះ​សុខភាព គ្រាន់តែ​កុំ​សូវ​ញ៉ាំ​ច្រើន​ពេក ។

ហាត់ប្រាណ
កាលណា​ហាត់ប្រាណ​កាន់តែ​ច្រើន រាង​កាយ​នឹង​រំលាយ​ជាតិ​ខ្លាញ់​កាន់តែ​ច្រើន​ដែរ ។ រឿង​នេះ​នឹង​ធ្វើ​ឲ្យ​រាង​កាយ​ក្តៅ ។ រាង​កាយ​នឹង​ព្យាយាម​សម្រួល​ដល់​ការ​ក្តៅ​នេះ តាម​រយៈ​ជួយ​ឲ្យ​ស្បែក​ត្រជាក់ និង​បែកញើស​ត្រជាក់​ដែរ ។ ប៉ុន្តែ​ពេល​ខ្លះ វា​មិន​អាច​យកឈ្នះ​ភាព​ក្តៅ​នេះ​បាន​ដែរ ។

ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ និង​ទី​២
ទាក់ទង​នឹង​ជំងឺ​នេះ សម្ពាធ​ឈាម​គឺ​មិន​អាច​រីក​បាន​ទៅ​តាម​អ្វី​ដែល​វា​គួរ​ធ្វើ​ទេ ដូច្នេះ​វា​នឹង​ធ្វើ​ឲ្យ​កាន់តែ​ពី​បាក​ក្នុង​ការ​បញ្ជូន​ឈាម​ទៅ​កាន់​ស្បែក និង​យកឈ្នះ​ភាព​ក្តៅ ។ ក្រពេញ​ញើស​ដែល​ត្រូ​វា​បាន​ប្រើប្រាស់​ដើម្បី​ផ្តល់​ភាព​ត្រជាក់​ដល់​ស្បែក​ក៏​មិន​ធ្វើការ​ល្អ​ផង​ដែរ ។ ដូច្នេះ វា​កាន់តែ​ពិបាក​ក្នុង​ការ​ជួយ​ឲ្យ​រាង​កាយ​ចុះ​កម្តៅ ។

អាយុ
នៅ​ពេល​អ្នក​អាយុ​កាន់តែ​ច្រើន ប្រព័ន្ធ​ផ្តល់​ភាព​ត្រជាក់​អ្នក​ប្រហែលជា​មិន​ធ្វើការ​បាន​ល្អ​នោះ​ទេ ។ បើសិនជា​នៅ​ខាងក្រៅ​ក្តៅ បេះដូង​ត្រូវ​ច្របាច់​ឈាម​កាន់តែ​ច្រើន​ទៅ​ស្បែក ដើម្បី​ជួយ​ឲ្យ​រាង​កាយ​ត្រជាក់ ។ នៅ​ពេល​អាយុ​ច្រើន បេះដូង​អ្នក គឺ​មិន​ខ្លាំង​ដូច​កាល​នៅ​ក្មេង​ទេ ដូច្នេះ​វា​ក៏​ពិបាក​នឹង​ធ្វើការ​ដែរ ។

ញ៉ាំ​ទឹក​តិច​ពេក
បើសិនជា​អ្នក​មិន​ញ៉ាំ​ទឹក​ច្រើន​ទេ អ្នក​នឹង​មិន​អាច​បែកញើស​គ្រប់គ្រាន់ ហើយ​រាង​កាយ​មិន​អាច​ផ្តល់​ភាព​ត្រជាក់​ដល់​រាង​កាយ​បាន​ស្រួល​ឡើយ ។ បើសិនជា​អ្នក​គិត​ថា អ្នក​ប្រហែលជា​ញ៉ាំ​ទឹក​មិន​គ្រប់​ទេ ចូរ​ដាក់​ថង់​ទឹកកក​មួយ​តាម​ខ្លួន​នៅ​ពេល​ទៅ​ខាងក្រៅ​ដើម្បី​សម្រួល​ដល់​ការ​ក្តៅ ឬ​ពេល​ហាត់ប្រាណ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ