ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាញ់ល្បែង​កាស៊ីណូ​ជាង​១​ម៉ឺន​$ប្ដឹង​ប៉ូលិស​ថា​ចោរប្លន់ ព្រោះ​ខ្លាច​ប្ដី​ខឹង​លែងលះ

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​មានមុខរ​បរជាជាង​អ៊ុតសក់​ម្នាក់បាន​លង់​នឹង​ល្បែងស៊ីសងនៅ​កាស៊ីណូ​ណា ​ហ្គាចាញ់​អស់​គ្រឿងអលង្ការនិង​អស់ប្រាក់​ចំនួន​១០.១០០​ដុល្លារ​អា​មេ​រិ​ក ហើយដោយ​សារ​ខ្លាច​ប្ដី​ខឹង​និង​លែងលះ​ក៏​បាន​ប្រឌិត​រឿង​ថា​ចោរប្លន់ រួច​ហើយ​បាន​ទៅ​ប្ដឹងប៉ូលិស​ប៉ុស្ដិ៍​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ដើម្បី​ឱ្យ​ជួយ​ស្រាវជ្រាវ​រក​ពួក​ចោរប៉ុន្ដែ​ការប្រឌិត​រឿង​បែប​នេះ​បែរជា​ វ័ណ្ឌ​.​ក​ខ្លួនឯង និង​ទទួល​បាន​នូវ​ភាព​អាម៉ាស់​ទៅ​វិញ ។ហេតុការណ៍​ដែល​មិន

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​មានមុខរ​បរជាជាង​អ៊ុតសក់​ម្នាក់បាន​លង់​នឹង​ល្បែងស៊ីសងនៅ​កាស៊ីណូ​ណា​ហ្គាចាញ់​អស់​គ្រឿងអលង្ការនិង​អស់ប្រាក់​ចំនួន​១០.១០០​ដុល្លារ​អា​មេ​រិ​ក ហើយដោយ​សារ​ខ្លាច​ប្ដី​ខឹង​និង​លែងលះ​ក៏​បាន​ប្រឌិត​រឿង​ថា​ចោរប្លន់ រួច​ហើយ​បាន​ទៅ​ប្ដឹងប៉ូលិស​ប៉ុស្ដិ៍​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ដើម្បី​ឱ្យ​ជួយ​ស្រាវជ្រាវ​រក​ពួក​ចោរប៉ុន្ដែ​ការប្រឌិត​រឿង​បែប​នេះ​បែរជា​វ័ណ្ឌ​.​ក​ខ្លួនឯង និង​ទទួល​បាន​នូវ​ភាព​អាម៉ាស់​ទៅ​វិញ ។ហេតុការណ៍​ដែល​មិន​នឹក​ស្មាន​ដល់​នេះបាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលាម៉ោង​៩​យប់ ថ្ងៃ​ទី​២ ខែមីនា ហើយ​ប៉ូលិសប៉ុស្ដិ៍ផ្សារ​ដេប៉ូ​ទី​៣ និង​ប៉ូលិស​ខណ្ឌទួលគោកបាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ពី​ហេតុការណ៍​ប្លន់​នេះមកប៉ុន្ដែ​ពេលធ្វើការ​ស្រាវជ្រាវ​ទៅ​ទើប​ដឹងថា​ជា​រឿងប្រឌិត​សោះ ។ បន្ទាប់​ពី​បែកធ្លាយរឿងអាស្រូវ​ភូត​កុហក​នេះ​ហើយស្ដ្រី​ដែលលង់​នឹង​ល្បែងស៊ីសង​រួម​ទាំង​ស្ដ្រី​ជា​ម្ដាយ​ផងបាន​ធ្វើ​លិខិត​សារភាព​ទទួលទោស​កំហុស  នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ខណ្ឌទួលគោក​ដើម្បីឱ្យ​លស់លា​ត្រា​ប្រណី ។ ស្ដ្រី​ដែល​បាន​ភូតកុហក​សមត្ថកិច្ច​នេះ​ឈ្មោះ​កែ ឈុ​ន​លី  អាយុ៣០​ឆ្នាំ ជា​ជាង​អ៊ុតសក់និង​ម្ដាយ​ឈ្មោះ​ឈុ​ន អ៊ឹម អាយុ​៤៥​ឆ្នាំ  ។ អ្នក​ទាំង​ពីរ​ស្នាក់​នៅផ្ទះ ជួល​លេខ​១៦​A ផ្លូវ​លេខ​១១២ សង្កាត់​ផ្សារដេ​ប៉ូ​ទី​៣ ខណ្ឌទួលគោក ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថាស្ដ្រី​ឈ្មោះ​កែវ ឈុ​ន​លី មាន​ប្ដី​ជា​អាជីវករ​លក់​គ្រឿងអលង្ការ​នៅ​ផ្សារ​ថ្មី ។ ជា​ទម្លាប់ស្ដ្រី​រូប​នេះតែងតែ​ញៀន​នឹង​ល្បែងស៊ីសង​ហើយ​បានបំផ្លិចបំផ្លាញ​ប្រាក់​ក្នុង​គ្រួសារ​រហូត​ត្រូវ​ប្ដីស្ដីបន្ទោសនិង​ធ្វើការ​អប់​រំជា​ច្រើន​លើក ច្រើន​សា​ឱ្យ​ឈប់​លេងល្បែងព្រមទាំង​ឱ្យធ្វើកិច្ចសន្យា​ទៀត​ផងដោយ​បញ្ជាក់​ថា បើ​នៅតែ​លេងល្បែង​ទៀត​នឹង​លែងលះ​គ្នា​ហើយឯ​កូន​២​នាក់​ប្ដី​ជា​អ្នក​យក ។ ប្រភព​ព័ត៌មានដដែល​បាន​បន្ដ​ទៀត​ថា ទោះបីជា​មានការអប់រំ​យ៉ាងណា​ក៏​ដោយ​ក៏​ស្ដ្រី​រូប​នេះ​មិន​ឈប់លេងល្បែង​ដែរហើយ​នៅ​មុន​ពេល​មាន រឿង​ភូត​កុហក​សមត្ថកិច្ច​នេះស្ដ្រី​រូប​នេះ​បានទៅ​លេងល្បែង​នៅ​កាស៊ីណូ​ណា​ហ្គា រហូតចាញ់​អស់​គ្រឿងអលង្ការ​ដែល​ក្នុង​នោះ​មាន កងដៃ​មួយនិង​ខ្សែ​.​ក​ពេជ្រ មួយ​ខ្សែ មានតម្លៃ​៥.៣០០​ដុ​​ល្លារព្រមទាំង​គ្រឿងអលង្ការ របស់​កូន​មាន​តម្លៃ​១.០០០​ដុល្លារនិង​លុយ ៤.៨០០​ដុល្លារ សរុប​ទាំងអស់​១០.១០០ ដុល្លារ​។   បន្ទាប់​ពី​ចាញ់​អស់​គ្រឿងអលង្ការហើយស្ដ្រី​រូប​នេះ​បាន​រួមគំនិត​គ្នា​ជាមួយម្ដាយ​រៀបចំ​គំរោង​កុហក​ប្ដីដោយ​ប្រាប់​ថា ចោរប្លន់ហើយ​នាំ​គ្នា​ទៅ​ប្ដឹង​ប៉ូលិស​ប៉ុស្ដិ៍​ផ្សារដេប៉ូ​ទី​៣ ខណ្ឌទួលគោក ប្រាប់​ថាចោរ​ចូលប្លន់​ក្នុងផ្ទះ ។ ពេល​នោះ​សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ដឹង​ថា​ការ​ពិត​មិនមែន​ចោរប្លន់​នោះ​ទេ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ស្ដ្រី​ទាំង​២​នាក់ម្ដាយកូន​បាន​ធ្វើ​លិខិត​សារភាព​ទោស​កំហុសដោយ​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២ មីនា យើងខ្ញុំ​ទាំង​ពីរ​នាក់​(​ឈ្មោះ ឈុ​ន អ៊ឹម និង​ឈ្មោះ​កែវ ឈុ​ន​លី​) បាន​មក​ប្ដឹង​សមត្ថកិច្ច​ប៉ុស្ដិ៍​ផ្សារ​ដេប៉ូ​ទី​៣ ដោយ​អះអាង​ថា មានជនល្មើស​២​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​ចំនួន​២​ដើម បាន​តាម​រូប​នាង (​កែវ ឈុ​ន​លី​)​មកដល់​លើ​ផ្ទះ​(​ជាន់​ទី​១) ខណៈ​ពេល​ដែល​នាងធ្វើ​ដំណើរ​មក​ពី​ខួបកំណើត​កូន​មិត្ដភក្ដិ​នៅឯ​ភោជនីយដ្ឋាន​ឡាក់​គី​ស្ដារ​វិញ ។ នៅ​ក្នុងសកម្មភាព​ប្លន់​នោះ​ពួក​ចោរ​បាន​យក​អស់គ្រឿងអលង្ការ​និង​ប្រាក់​សរុប​១០.១០០ ដុល្លារ ។ ក្រោយ​ពេល​កើតហេតុរូបគេ​បាន ហៅ​កូនជាង​អ៊ុតសក់​ចំនួន​២​នាក់​មក​ធ្វើ​ជាសាក្សី និង​សុំ​ឱ្យ​ម្ចាស់ផ្ទះ​ជួយ​ធ្វើ​ជា​សាក្សីប្រាប់​សមត្ថកិច្ច​ថា​ពិតជា​ត្រូវ​ចោរប្លន់​មែន ។ នៅ​ក្នុង​លិខិត​នោះ​ក៏​បាន​បញ្ជាក់​ថា ការ​ប្ដឹងនោះ​ពុំ​មែន​ជា​ការ​ពិត​ទេ គឺ​ប្រឌិត​ដើម្បី​ឱ្យសមត្ថកិច្ច​ជឿពីព្រោះ​លុយ​និង​គ្រឿងអលង្ការ​បាន​បាត់បង់​ដោយសារ​តែ​ចាញ់ល្បែង​នៅ​ណា​ហ្គា​អស់ ។នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ដដែល​ស្ដ្រី​ទាំង២​នាក់​ម្ដាយកូន​បាន​ទទួលកំហុស​ទាំងស្រុងនិង​សុំ​ការ​អធ្យាស្រ័យ​ពី​សមត្ថកិច្ច​ខណ្ឌ​ទួលគោក​ក៏​ដូច​ជា​អាជ្ញាធរ​ខណ្ឌ​រាល់​កំហុសឆ្គង ដែល​បាន​ប្រព្រឹត្ដ​ដោយ​គ្មាន​ការ​ពិចារណា និង​បាន​សន្យា​ជាមួយ​សមត្ថកិច្ច​ថា​ឈប់លេងល្បែង​ស៊ីសង លែង​ប្រឌិត​សភាពការណ៍លែង​បោកប្រាស់​និង​ភូត​កុ​ហ​សមត្ថកិច្ច​ទៀតហើយ ។ បន្ទាប់​ពី​ធ្វើ​លិខិត​សារភាព​កំហុសនៅ​ចំពោះ​មុខ​សមត្ថកិច្ច​រួច​មកលោក​ហួត ចាន់​យ៉ា​រ៉ា​ន់ អធិការ​ខណ្ឌទួលគោកក៏​បាន​ធ្វើ ការ​ណែនាំ​ដល់​ស្ដ្រី​ដែល​ឈ្លក់​នឹង​ល្បែង​នេះ​ឱ្យ​ឈប់​លេង​ល្បែងស៊ីសង​ទៀតពីព្រោះ​វា​នាំ​ឱ្យខាតបង់​ពេលវេលាប្រាក់​កាស​និង​កិត្ដិយស​។