ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ឯកជន​ស្នើ​ឱ្យ​មានការ​វិនិយោគ​ភោជនីយដ្ឋាន​ខ្នាត​ធំ​នៅ​តំបន់ឆ្នេរ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​(CATA) បាន​អំពាវនាវ​ឲ្យ​វិនិយោគិន​ជាតិ និង​អន្តរជាតិ ចូលរួម​វិនិយោគ​ភោជនីយដ្ឋាន​ខ្នាត​ធំ ដើម្បី​អាច​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ជា​ក្រុម​បាន ។ កាលពី​ស​ប្តា​ហ៍​មុន លោកស្រី…

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​(CATA) បាន​អំពាវនាវ​ឲ្យ​វិនិយោគិន​ជាតិ និង​អន្តរជាតិ ចូលរួម​វិនិយោគ​ភោជនីយដ្ឋាន​ខ្នាត​ធំ ដើម្បី​អាច​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ជា​ក្រុម​បាន ។

កាលពី​ស​ប្តា​ហ៍​មុន លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​CATA បាន​លើក​ឡើង​ថា បច្ចុប្បន្ន នៅ​ខេត្តកំពត កែប និង​ខេត្តកោះកុង មិន​ទាន់​មាន​ភោជនីយដ្ឋាន​ស្តង់ដា​អន្តរជាតិ និង​មាន​ទំហំ​ធំ​សម្រាប់​ទទួលភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ជា​ក្រុម​ធំ​ៗ​នៅឡើយ​ទ ។ ហេតុនេះ ទាមទារ​ឲ្យ​មានការ​វិនិយោគ​ភោជនីយដ្ឋាន​ខ្នាត​ធំ ដែល​អាច​ដាក់​ភ្ញៀវ​ចន្លោះ​ពី​៣០០​ទៅ​១.០០០​នាក់​បាន ដើម្បី​ឲ្យ​ខេត្ត​ទាំងនោះ​កាន់តែ​មាន​ភាព​ទាក់ទាញ និង​ក្រុម​ប្រតិបត្តិ​ករ​ទេសចរណ៍​អាច​រៀបចំ​កញ្ចប់​ទេសចរណ៍​បាន​ងាយស្រួល ។

លោកស្រី​បាន​បន្ត​ថា ៖« បច្ចុប្បន្ន នៅ​ខេត្ត​តាម​តំបន់ឆ្នេរ​ទាំង​បួន មាន​តែ​ខេត្ត​ព្រះ​សីហ​នុ​មួយ​ប៉ុណ្ណោះ ដែល​មាន​ភោជនីយដ្ឋាន​ស្តង់ដា​អន្តរជាតិ និង​អាច​ទទួលភ្ញៀវ​ទេសចរ​បាន​ច្រើន​» ។ លោកស្រី​ថា ៖« ខ្ញុំ​គិត​ថា យើង​នៅ​តែ​ទាមទារ​ឲ្យ​មានការ​វិនិយោគ​បន្ថែម​ទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ស្នាក់​នៅ​យូរ និង​ចំណាយ​ប្រាក់​ច្រើន​នៅ​កម្ពុជា » ។
ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វ​ណ្ឌី បាន​ទទួលស្គាល់​ពី​កង្វះខាត​នេះ ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា ការ​វិនិយោគ​ភោជនីយដ្ឋាន​ខ្នាត​ធំ​សម្រាប់​ទទួលភ្ញៀវ​ក្រុម​ធំ​ៗ​មិន​ទាន់​កើត​មាន​ទេ ប៉ុន្តែ​ការ​វិនិយោគ​ភោជនីយដ្ឋាន​ខ្នាត​មធ្យម​ជា​ការ​ប្រសើរ ដើម្បី​ឲ្យ​វិនិយោគិន​អាច​ទទួល​បាន​ផល​ចំណេញ និង​មិន​ចំណាយ​ច្រើន ព្រោះ​បើ​វិនិយោគ​ភោជនីយដ្ឋាន​ធំ​ៗ មិនមែន​មិន​ជោគជ័យ​ទេ ប៉ុន្តែ​យើង​អាច​សួរ​ថា តើ​មាន​ភ្ញៀវ​ជាប់​ជា​ប្រចាំ និង​ក្រុម​ធំ​ៗ​មាន​តម្រូវការ​ជា​ប្រចាំ​ឬទេ ? ។
លោក​បន្ត​ថា ៖« ការ​ឆ្លើយ​តប​តម្រូវការ​ភ្ញៀវ​តាម​រដូវ​កាល និង​មិន​បំពេញ​បាន​តាម​អ្វី​ដែល​យើង​ចង់បាន ការ​វិនិយោគ​បែប​នេះ​មិន​ទទួល​បាន​ជោគជ័យ​ទេ » ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន ធ្លាប់​បាន​អំពាវនាវ​បែប​នេះ​ផង​ដែរ​ដើម្បី​ឲ្យ​អ្នក​វិនិយោគទុន​ជាតិ និង​អន្តរជាតិ​វិនិយោគ​លើ​វិស័យ​បដិសណ្ឋារកិច្ច ដូច​ជា ភោជនីយដ្ឋាន និង​សណ្ឋាគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្ត​ជាប់​តំបន់ឆ្នេរ​ដទៃ​ទៀត ដោយសារ​ខេត្ត​ទាំងនោះ​មាន​សក្តានុពល និង​ចំនួន​ភ្ញៀវ​ទេសចរ​បាន​កើនឡើង​ជាប់​ជា​ប្រចាំ ដែល​ធ្វើ​ឲ្យ​ចំនួន​បន្ទប់​សណ្ឋាគារ និង​ផ្ទះសំណាក់​មានការ​ខ្វះខាត ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​ក៏​អំពាវនាវ​ឲ្យ​គិតគូរ​ដល់​បញ្ហា​បរិស្ថាន​ជា​ចម្បង​ផង​ដែរ ដើម្បី​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​ធានា​បាន​នូវ​និរន្តរភាព ។
បើ​តាម​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នៅ​ក្នុង​ឆ្នាំ​២០១៧ កម្ពុជា​មាន​សណ្ឋាគារ​សរុប​ចំនួន​៧៨១, ផ្ទះសំណាក់​ចំនួន​២.២៥៥, ភោជនីយដ្ឋាន​ចំនួន​២.២៣៩, រមណីយដ្ឋាន​៨៨១​កន្លែង និង​ទីភ្នាក់ងារ​ទេសចរណ៍​ចំនួន​៦១៩ ។

យោង​តាម​របាយការណ៍​ក្រសួងទេសចរណ៍ ក្នុង​ឆ្នាំ​២០១៧ ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​មក​ដល់​ប្រទេស​កម្ពុជា មាន​ចំនួន​៥,៦​លាន​នាក់ មាន​កំណើន​ជាង​១១,៨% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ។ ក្នុង​នោះ ភ្ញៀវ​ទេសចរ​ចិន​ជាប់​ចំណាត់ថ្នាក់​លេខ​១ មាន​ចំនួន​ជាង​១,២​លាន​នាក់ តាម​ពីក្រោយ​ដោយ​វៀតណាម​, ឡាវ​, ថៃ និង​កូរ៉េ ។ វិស័យ​នេះ​បាន​រក​ចំណូល​៣,៦៣​ពាន់​លាន​ដុល្លារ និង​ផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ​រាប់​សិប​ម៉ឺន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ