ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​នារី​រង​គ្រោះ​អ្នក​រត់​តាក់ស៊ី​រំលោ.ភ​សម្លា.ប់​អន្ទះសារ​ចង់បាន​យុត្តិធម៌​ជូន​កូនស្រី(មានវីដេអូ)

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ស្ត្រី​ជា​ម្តាយ​នារី​រង​គ្រោះ​លោកស្រី រឿ​ន ស្រី​ឡូត ដែល​ជា​ម្តាយ​សព​នារី​រង​គ្រោះ សុខ សុវណ្ណ​សុ​ម៉ា​លី​ន ដែល​ត្រូវ​អ្នក​រត់​តាក់ស៊ី​រំលោភ​សម្លាប់​អន្ទះសារ​ចង់បាន​យុត្តិធម៌​ជូន​កូនស្រី​ហើយ​បាន​សំណូមពរ​សុំ​ឲ្យ​លោក​ប្រធាន​ក្រុមប្រឹក្សា​ចៅ​ក្រុម​ជុំនំ​ជំ​រះ​រក​យុត្តិធម៌​ឲ្យ​បាន​លឿន និង​សូមកុំ​ឲ្យ​ជនសង្ស័យ​ជា​ឃាតករ​ទាំង​ពី​នាក់​រួចខ្លួន​ឲ្យ​សោះ…

ខេត្តស្វាយរៀង ៖ ស្ត្រី​ជា​ម្តាយ​នារី​រង​គ្រោះ​លោកស្រី រឿ​ន ស្រី​ឡូត ដែល​ជា​ម្តាយ​សព​នារី​រង​គ្រោះ សុខ សុវណ្ណ​សុ​ម៉ា​លី​ន ដែល​ត្រូវ​អ្នក​រត់​តាក់ស៊ី​រំលោភ​សម្លាប់​អន្ទះសារ​ចង់បាន​យុត្តិធម៌​ជូន​កូនស្រី​ហើយ​បាន​សំណូមពរ​សុំ​ឲ្យ​លោក​ប្រធាន​ក្រុមប្រឹក្សា​ចៅ​ក្រុម​ជុំនំ​ជំ​រះ​រក​យុត្តិធម៌​ឲ្យ​បាន​លឿន និង​សូមកុំ​ឲ្យ​ជនសង្ស័យ​ជា​ឃាតករ​ទាំង​ពី​នាក់​រួចខ្លួន​ឲ្យ​សោះ ។ ការ​សំណូមពរ​នេះ​បន្ទាប់​ពីរ​ក្រុមប្រឹក្សា​ចៅក្រម​នៃ​សាលាដំបូង​ខេត្តស្វាយរៀង​បាន​បើក​សវនាការ​ដេញដោល​ជន​ត្រូវ​ចោទ​ទាំង​ពី​នាក់​អស់​ជាង​៤​ម៉ោង​នា​រសៀល​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ និង​បាន​បញ្ចប់​ការ​សួរ​ដេញ​ដោល​នៅ​វេលា​ម៉ោង​៥​នឹង​១០​នាទី​ល្ងាច​ដោយ​គ្មាន​វត្តមាន​លោក​មេធាវី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ។

បើ​តាម​លោកស្រី រឿ​ន​ស្រី​ឡូត ម្តាយ​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ការ​សួរ​ដេញដោល​ផ្ទាល់មាត់​នៅ​ពេល​បើក​សវនាការ​នោះ​គឺ​គ្មាន​វត្តមាន​មេធាវី​ការពារ​ឲ្យ​គាត់​ទេ​ដោយ​លោក​មេធាវី​មិន​បាន​ទទួល​ដិ​ការ​កោះហៅ​ពី​តុលាការ ។ ចំណែក​ខាង​ជន​ត្រូវ​ចោទ​គឺ​មាន​វត្តមាន​មេធាវី​ទាំង​ពីរ​នាក់​ហើយ​ការ​សួរ​ដេញដោល​អស់​រយៈពេល​ជាង​៤​ម៉ោង​គឺ​មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ ផ្លេក សូ​នី បាន​ព្យាយាម​ដោះ​បន្ទុក​ឲ្យ​កូនក្តី​ដូច្នេះ​រយៈពេល​ជាង​៤​ម៉ោង​គឺ​មាន​តែ​មេធាវី​របស​ស់ជន​ត្រូវ​ចោទ ផ្លេក សូ​នី ដេញដោល​ចោទ​ឆ្លើយ​គ្នា​ដាក់បន្ទុក​ហើយ​លោក​មេធាវី​ការពារ​ក្តី​របស់​ឈ្មោះ ឆើយ សុ​ជាតិ ខំ​ដាក់បន្ទុក​រហូត​អស់ម៉ោង​ដោយ​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​មក​ពី​ខេត្តព្រះវិហារ និង​លោក​មេធាវី​មិន​បាន​ចូល​ឆ្លើយ​ក្នុង​ពេល​បើក​សវនាការ​ឡើយ ។ ហើយ​សវា​ការ​ត្រូវ​លើកយក​ទៅ​ធ្វើការ​នៅ​ពេល​ក្រោយ​ដោយ​ពុំ​ទាន់​ដាក់​កាលបរិច្ឆេទ​កំណត់​នៅ​ពេល​ណាយ​ទេ ។

បើ​តាម​មន្ត្រី​សាលាដំបូង​ខេត្តស្វាយរៀង​បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក​ប្រធាន​ក្រុមប្រឹក្សា​ចៅ​ក្រុម និង​ដាក់​ពេល​បើក​សវនាការ​នៅ​ចុងខែ​មីនា ឬ​ដើម​ខែមេសា ឆ្នាំ​២០១៨ ខាង​មុខ​នេះ និង​ចេញ​ដិ​ការ​កោះហៅ​លោក​មេធាវី​ការពារ​ក្តី​ឲ្យ​ជន​រង​គ្រោះ​ឲ្យ​មក​ចូលរួម​ក្នុង​សវនាការ​ឲ្យ​ខាង​តែ​បាន ។ មន្ត្រី​ដ៏​ដែល​ប​ប្ត​ទៀត​ថា បើក​សវនាការ​ថ្ងៃ​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ លោក​ចៅក្រម​បាន​ចេញ​ដិ​ការ​កោះ​អញ្ជើញលោក​មេធាវី​ក៏​ដូច​ជា​សាកសី និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​តាម​ប្រី​យ៌​ស​នី​យ៍​ក៏​មិនដឹង​ថា យ៉ាងម៉េច​ទើប​លោក​មេធាវី​ខាង​ជន​រង​គ្រោះ​មិន​បាន​ទទួល ។ ហើយ​ក៏​មាន​អ្នក​សារព័ត៌មាន​ចុះ​ផ្សាយ​ផង​ដែរ​ហើយ​ពេល​ក្រោយ និង​ដាក់​ពេល​បើក​សវនាការ​ពេញ​មួយ​ថ្ងៃ​តែ​ម្តង​ដោយ​មាន​សាកសី​ដាក់បន្ទុក និង​សាក្សីដោះបន្ទុក​រហូត​ដល់​២១​នាក់​ឯណោះ​ទើប​ការ​សួរ​ដេញដោល​មិន​បាន​បញ្ចប់​ត្រូវ​លើក​ពេល ។

សូម​រំលឹក​ផង​ដែរ ក្មេង​ស្រី​អាយុ​១៨​ឆ្នាំ​ម្នាក់​ដែល​ជិះ​រថយន្ត​តាក់ស៊ី ហើយ​ត្រូវ​បាន​បាត់​ការ​ទាក់​ទង​ជាមួយ​ក្រុម​គ្រួសារ​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២ ខែសីហា ដល់​ថ្ងៃ​៤ ខែសីហា ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​ក្មេង​ដើរ​ឃ្វាលក្របី​ប្រទះ​ឃើញ​សាកសព​អណ្តែត​ទឹក នៅ​ក្នុង​ទឹក​កែង​ស្រែ​ស្ថិត​ក្នុងភូមិ តា​ពៅ សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ដែល​ជន​ជា​ឃាតករ​ដៃដល់​ទាំង​២​នាក់​គឺ ទី​១- ឈ្មោះ ឆើយ សុ​ជាតិ និង​ម្នាក់​ទៀត​ឈ្មោះ ផ្លេក សូ​នី អ្នក​ទាំង​២​គឺជា​អ្នក​រត់​តាក់ស៊ី ក្នុង​ចំណត​តាក់ស៊ី​ក្រុង​បា​វិត ទៅ​រាជធានី​ភ្នំពេញ ភ្នំពេញ​ទៅ​ក្រុង​បា​វិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ