ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប៊ូ​អ៊ីញ​737 ទុក​ចោល​រាប់​ឆ្នាំ​កណ្តាល​កោះ​ ភ្ញៀវទេសចរ​ឆ្ងល់គ្រប់​គ្នា

6 ឆ្នាំ មុន

យន្តហោះ​«Boeing ៧៣៧»​មួយ​គ្រឿង​ដែល​ចត​ចោល​នៅ​បរិវេណ​មួយ​លើ​កោះ​បាលី​កាលពី​ច្រើន​ឆ្នាំ​មុន​កំពុង​ក្លាយជា​វត្ថុ​ទាក់ទាញ​អ្នកទេសចរ ។ អ្នកទេសចរ​តែង​ឆ្ងល់​ថា តើ​វា​ស្ថិត​នៅ​ទីនោះ​បាន​ដោយ​របៀប​ណា ? បច្ចុប្បន្ន​យន្តហោះ​នោះ​ស្ថិត​នៅ​ក្បែរផ្លូវ​«Raya Nusa Dua Selatan»​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បី​នៅ​កោះ​បាលី…

យន្តហោះ​«Boeing ៧៣៧»​មួយ​គ្រឿង​ដែល​ចត​ចោល​នៅ​បរិវេណ​មួយ​លើ​កោះ​បាលី​កាលពី​ច្រើន​ឆ្នាំ​មុន​កំពុង​ក្លាយជា​វត្ថុ​ទាក់ទាញ​អ្នកទេសចរ ។ អ្នកទេសចរ​តែង​ឆ្ងល់​ថា តើ​វា​ស្ថិត​នៅ​ទីនោះ​បាន​ដោយ​របៀប​ណា ?

បច្ចុប្បន្ន​យន្តហោះ​នោះ​ស្ថិត​នៅ​ក្បែរផ្លូវ​«Raya Nusa Dua Selatan»​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បី​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។

បរិវេណ​នៅ​ជុំវិញ​យន្តហោះ​មាន​ទូ​កុងតឺន័រ​ដាក់​នៅ​ពាសពេញ ប៉ុន្តែ​អ្វី​ដែល​មិន​គួរ​ឱ្យ​ជឿ​តើ​យន្តហោះ​នោះ​ដាក់​តម្កល់​នៅ​ទីតាំង​នោះ​ដោយ​របៀប​ណា ?

មហាជន​ប៉ាន់​ប្រមាណ​ថា ម្ចាស់​យន្តហោះ​អាចយ​កតាំង​លំអ​ជា​ហាង​បាយ ប៉ុន្តែ​ដោយ​គ្មាន​ទុន​ទើប​ទុក​ចោល​ឱ្យ​ដុះ​ស្នឹម​បែប​នេះ ។ រហូត​មក​ដល់​ពេល​នេះ​ក៏​គ្មាន​នរណា​ម្នាក់​ដឹង​ច្បាស់​ថា​តើ​គេ​យក​ទៅ​ចត​ចោល​នៅ​បរិវេណ​នោះ​តាំងពី​ពេល​ណា​ទេ ? ទោះជា​យ៉ាង​ណា​ក្តី​បរិវេណ​ដ៏​ធំ​បែប​នោះ​អាច​បញ្ជាក់​បាន​ថា វា​អាច​យក​ទៅ​ចត​ចោល​តាំងពី​យូរ​មក​ហើយ ។

ពេលវេលា​បាន​កន្លង​ផុត​យ៉ាង​យូរ ហើយ​យន្តហោះ​«Boeing ៧៣៧»​ដែល​ត្រូវ​បោះបង់​ចោល​នោះ​ក្លាយជា​ទីតាំង​ទាក់ទាញ​អ្នកទេសចរ​ដោយ​មាន​អ្នកទេសចរ​ជា​ច្រើន​ចំណាយ​ពេល​ធ្វើ​ដំណើរ​ជា​ច្រើន​គីឡូម៉ែត្រ​ទៅ​ទស្សនា​ដោយ​ផ្ទាល់​ភ្នែក ។

នៅ​ត្រង់​ច្រកចូល​មាន​ទ្វារ​ដ៏​ធំ និង​ស្ថិត​នៅ​លើ​ទីតាំង​ឯក ជន​មាន​កង​សន្តិសុខ​រង់ចាំ​ការពារ​២៤​ម៉ោង ។ ភ្ញៀវ​ទេសចរ​ត្រូវ​ចំណាយ​ប្រាក់​ចូល​ទស្សនា តែ​ក្នុង​បរិវេណ​យន្ត​ហោះ​មិន​ឱ្យ​ចូល​ទស្សនា​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ