ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​ការ​ស្តាប់​ពាក្យ​រិះគន់​មាន​សារសំខាន់​បំផុត ទោះជា​មិន​ចូល​ចិត្ត​ក្តី ?

6 ឆ្នាំ មុន

Yad Bhatti ជា​អ្នក​ទីផ្សារ​ឌី​ជី​ថ​ល ជនជាតិ​អា​មេ​រិ​ក បាន​រៀបរាប់​ពី​បទ​ពិសោធន៍​ការងារ​របស់​គាត់​ថា កាលពី​ដំបូង​ៗ នៅ​កន្លែងធ្វើការ ចៅហ្វាយនាយ​របស់​គាត់​ដើរ​ចូល​មក​រក​គាត់ បន្ទាប់​ពី​គាត់​ទើប​បង្ហាញ​ការងារ​រួច ហើយ​និយាយ​ថា…

Yad Bhatti ជា​អ្នក​ទីផ្សារ​ឌី​ជី​ថ​ល ជនជាតិ​អា​មេ​រិ​ក បាន​រៀបរាប់​ពី​បទ​ពិសោធន៍​ការងារ​របស់​គាត់​ថា កាលពី​ដំបូង​ៗ នៅ​កន្លែងធ្វើការ ចៅហ្វាយនាយ​របស់​គាត់​ដើរ​ចូល​មក​រក​គាត់ បន្ទាប់​ពី​គាត់​ទើប​បង្ហាញ​ការងារ​រួច ហើយ​និយាយ​ថា ៖« អ្នក​ធ្វើ​ឲ្យ​អ្នក​ស្តាប់​ងងុយ​គេង​»​។ គាត់​ធ្លាក់ទឹក​ចិត្ត​ជាមួយ​ពាក្យ​នោះ ព្រោះ​គាត់​មាន​ទំនុកចិត្ត​មករ​ហូត​ថា គាត់​បង្ហាញ​ការងារ​បាន​ល្អ ស្ទាត់ជំនាញ​ក្នុង​ការ​និយាយ ក្បោះក្បាយ និង​ថែម​ទាំង​មិន​មើល​ស្លាយ​ទៀត ។

យោបល់​ពី​ចៅហ្វាយនាយ​នោះ​នៅ​ជាប់​ក្នុង​ចិត្ត​គាត់​រហូត​មក រហូត​ដល់​គាត់​ពិនិត្យ​មើល​ខ្លួន​គាត់​ឡើង​វិញ​ជា​ថ្មី ។ ចៅហ្វាយនាយ​ណែនាំ​ឲ្យ Bhatti ថត​សំឡេង​ខ្លួនឯង ខណៈ​​ពេល​កំពុង​បង្ហាញ​ការងារ​នោះ គឺ​ធ្វើ​ឲ្យ​គាត់​ដឹង​ថា គាត់​និយាយ​គួរ​ឲ្យ​ធុញ​ពិតមែន មិន​ចេះ​លើកដាក់​សំឡេង និង​មើលទៅ​ខ្វះ​ទំនុកចិត្ត​ជាង​ការ​គិត​ទៅ​ទៀត ។

គ្មាន​អ្នក​ណា​ចូល​ចិត្ត​ឲ្យ​គេ​ប្រាប់​ថា ខ្លួនឯង​នៅ​មិន​ទាន់​ល្អ​គ្រប់គ្រាន់​ទេ ហេតុនេះ​ហើយ ការ​ទទួល​ពាក្យ​រិះគន់​ធ្វើ​ឲ្យ​យើង​ឈឺចិត្ត ឬ​មាន​អារម្មណ៍មិនល្អ គឺជា​រឿង​ធម្មតា ប៉ុន្តែ​វា​ក៏​អាច​ជា​សញ្ញា​ថា អ្នក​កំពុង​តែ​ត្រូវការ​វា ដូច្នេះ យើង​មិន​គួរ​ចៀសវាង​ពាក្យ​ទិតៀន​ទាំង​នោះ​ឡើយ ។

Scotch Halford អ្នក​សរសេរ​សៀវភៅ Be a Shortcut: The Secret Fast Track to Business Success បាន​និយាយ​ថា ៖«​ពាក្យ​សរសើរ​ឬ​រិះគន់​បង្ហាញ​ថា យើង​គួរ​កែតម្រូវ​ខ្លួនឯង ប៉ុន្តែ​វា​តែង​បំផ្លាញ​អារម្មណ៍​យើង​ផង​ដែរ » ។

តាម​ធម្មជាតិ ខួរក្បាល​នឹង​កំប្លែង​ជាមួយ​យើង ដោយ​ការ​មើលឃើញ​ថា ពាក្យ​រិះគន់ គឺជា​ការ​​គំរាមកំហែង​មួយ ខណៈ​វា​ជា​ឱកាសល្អ​ក្នុង​ការ​រៀនសូត្រ ដែល​អ្នក​គួរតែ​ទទួល​ស្គាល់ គ្រាន់តែ​មិន​អាច​ធ្វើ​ចិត្ត​ទទួលយក​បាន ។ អ្នក​ចង់​អភិវឌ្ឍន៍​ខ្លួនឯង ប៉ុន្តែ​ក៏​ចង់​ឲ្យ​អ្នក​ដទៃ​ព្រម​ទទួល​ថា អ្នក​ក៏​មាន​សមត្ថភាព​គ្រប់គ្រាន់​ដែរ ។

បើ​គ្មាន​ការ​ចង្អុល​ណែនាំ យើង​នឹង​ធ្វើ​ខុសឆ្គង​ដដែល​ៗ ។ ប្រធាន​គួរ​សរសើរ​បុគ្គលិក​ក្នុង​រឿង​តូចតាច​ឲ្យ​ញឹកញាប់ ដើម្បី​មិន​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ដូច​ត្រូវ​គំរាមកំហែង ប៉ុន្តែ​ជា​ញឹកញាប់​យើង​តែង​មាន​កង្វល់​ខ្លាំង​ថា ការ​រិះគន់​ត្រង់​ទៅ​ត្រង់​មក​អាច​បង្កើត​ភាព​តាន​តឹង​នៅ​កន្លែងធ្វើការ​បាន ។

ការ​រិះគន់ គឺជា​ឧបករណ៍​មាន​ឥទ្ធិពល​ដែល​មនុស្ស​ភាគច្រើន​មើល​រំលង ។ Joseph Folman អ្នក​ស្ថិតិ​ផ្នែក​ព្រឹត្តិ​កម្ម បាន​សិក្សា​លើ​អ្នកដឹកនាំ​ចំនួន​២២.៧១៩​នាក់ រក​ឃើញ​ថា អ្នកគ្រប់គ្រង​១០% បាន​សរសើរ​បុគ្គលិក​តិច​បំផុត ជា​លទ្ធផល គឺ​មានការ​ចាប់​អារម្មណ៍​ពី​បុគ្គលិក​ដល់​ស្ថាប័ន​ស្ទើរតែ​តិច​បំផុត ហើយ​មាន​តែ​២៥%​ប៉ុណ្ណោះ​ដែល​ពួក​គេ​មាន​អារម្មណ៍​មិន​យកចិត្តទុកដាក់​លើ​ការងារ ហើយ​គិត​ពី​ការ​លាឈប់​ជា​ញឹកញាប់ និង​១០%​នៃ​អ្នកគ្រប់គ្រង​ដែល​ផ្តល់​ការ​ទិះ​តៀន​ខ្លាំង​បំផុត គឺ​មាន​លទ្ធផល​ដល់​សម្ព័ន្ធ​ភាព​ក្នុង​ស្ថាប័ន​រហូត​ដល់​៧៧% ។

អ្នក​គួរ​ដឹង​ច្បាស់​ថា ពាក្យ​សរសើរ​មិន​គួរ​កើតឡើង​តែ​ម្ខាង​ទេ បុគ្គលិក​ក៏​គួរ​បង្កើត​សម្ព័ន្ធ​ភាពល្អ​ជាមួយ​អ្នកគ្រប់គ្រង​វិញ​ដែរ និង​សរសើរ​ពួក​គាត់​ដូច​គ្នា ។ ស្តាប់​ទៅ​ដូច​ពិបាក ប៉ុន្តែ​វា​អាច​ធ្វើ​បាន បើ​ស្គាល់​ពី​វិធី​សម​ស្រប ចាប់ផ្តើម​ដោយ​ការ​អធិប្បាយ​ឲ្យ​អ្នក​គ្រប់​គ្រង​ស្តាប់​អ្វី​ជា​តម្រូវការ​យ៉ាង​សុភាព ដើម្បី​ឲ្យ​តួនាទី​របស់​អ្នក​លូតលាស់​ទៅ​មុខ ។ បើ​អ្នកគ្រប់គ្រង​ឆ្លាត​នោះ គាត់​នឹង​ដឹង​ថា បុគ្គល​ជា​អ្នកគ្រប់គ្រង​ដ៏​ល្អ គឺ​ត្រូវ​រៀនសូត្រ​គ្មាន​ទី​បញ្ចប់ ។

Elm musk បាន​និយាយ​ថា ៖«​ខ្ញុំ​គិត​ថា ពាក្យ​រិះគន់​ពី​ទាំង​សងខាង​ជា​រឿង​សំខាន់ ព្រោះ​វា​នឹង​ជំរុញ​ឲ្យ​អ្នក​មើល​ខ្លួនឯង​ឡើង​វិញ និង​វិធី​កែតម្រូវ​ជា​និច្ច » ។ វិធី​រិះគន់​ត្រឹមត្រូវ គឺ​ត្រូវ​តែ​វិល​ទៅ​វិល​មក​ជា​រឿយ​ៗ​មិន​ចេះ​ចប់ ។

Yad Bhatti ពេល​នេះ គាត់​បាន​រៀនសូត្រ​ហើយ​ថា គ្រប់ពេល​ដែល​គាត់​បង្ហាញ​ពី​ការងារ គាត់​ត្រូវ​និយាយ​ឲ្យ​ខ្លាំង និង​ស្វាហាប់​ឡើង ។ ការ​ផ្លាស់​ប្តូរ​សំឡេង​ខណៈ​ពេល​និយាយ គឺ​ផ្តល់​លទ្ធផល​ដល់​ការ​បង្ហាញ​ការងារ​យ៉ាង​ខ្លាំង ។ គាត់​និយាយ​ថា ៖« គាត់​គង់​មិន​អាច​មក​ដល់​ចំណុច​នេះ​បាន​ទេ បើ​មិន​បាន​ទទួល​ពាក្យ​ណែនាំ​ពី​អ្នកគ្រប់គ្រង​នៅ​ពេល​នោះ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ