ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ហេង សំ​រិ​ន អញ្ជើញ​បោះ​ឆ្នោត​ព្រឹទ្ធសភា ​នីតិកាល​ទី​៤ នៅ​ក្រុង​កំពង់ចាម

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៃ​កម្ពុជា និង​ជា​អ្នកតំណាង​រាស្ត្រ មណ្ឌល​កំពង់ចាម បាន​អញ្ជើញ​ទៅ​កាន់​ការិយាល័យ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា នីតិកាល​ទី​៤…

រាជធានី​ភ្នំពេញ ៖ សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៃ​កម្ពុជា និង​ជា​អ្នកតំណាង​រាស្ត្រ មណ្ឌល​កំពង់ចាម បាន​អញ្ជើញ​ទៅ​កាន់​ការិយាល័យ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា នីតិកាល​ទី​៤ ដែល​មា​នទី​តាំងនៅ​ក្នុង​វិទ្យាល័យ​ព្រះ​សីហ​នុ ស្ថិត​ក្នុង​ក្រុង​កំពង់ចាម ខេត្តកំពុងចាម ដើម្បី​បំពេញ​កា​ត្វ​កិច្ច​ជា​អ្នកបោះឆ្នោត​ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ សម្រាប់​មណ្ឌល​ភូមិភាគ​ទី​២ ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ដែល​មាន​៨​អាសនៈ ។

ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​៤ ចូលរួម​ប្រកួតប្រជែង​រួម​មាន គណបក្ស​ប្រជាជន​កម្ពុជា​, គណបក្ស ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច​, គណបក្ស​យុវ​ជន​​កម្ពុជា និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ។ ព្រឹទ្ធសភា​នីតិកាល​ទី​៤​នេះ​មាន​សមាជិក​សរុប​ចំនួន​៦២​​រូប ដែល​ចំនួន​នេះ​ស្មើនឹង​ពាក់កណ្តាល​នៃ​ចំនួន​សមាជិក​រដ្ឋសភា នីតិកាល​ទី​៦ ដែល​មាន​សមា​ជិក​សរុប​ចំនួន​១២៥​រូប ក្នុង​នោះ​សមាជិក​ព្រឹទ្ធសភា​២​រូប​ត្រូវ​ចាត់តាំង​ដោយ​ព្រះមហាក្សត្រ និង​​២​រូប​ទៀត ជ្រើសតាំង​ដោយ​រដ្ឋសភា តាម​មតិ​ភាគច្រើន ហើយ​ក្រៅពី​នេះ​ត្រូវ​ជ្រើសតាំង​ដោយ​​ការ​បោះ​ឆ្នោត​អ​សកល មិន​ចំពោះ​តាម​វិធី​បោះ​ឆ្នោត​ជា​សម្ងាត់ ។

ចំពោះ​អាសនៈ​ព្រឹទ្ធសភា​ដែល​ត្រូវ​បោះ​ឆ្នោត​ត្រូវ​បាន​បែងចែក​តាម​ភូមិភាគ​រួម​មាន​ភូមិភាគ​១ រាជធានី​ភ្នំពេញ​មាន​៦​អាសនៈ​, ភូមិភាគ​២​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ មាន​៨​អាសនៈ​, ភូមិ​ភាគ​៣ ខេត្តកណ្តាល​មាន​៥​អាសនៈ​, ភូមិភាគ​៤ ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ សៀមរាប ឧត្តរមានជ័យ និង​ខេត្ត​ប៉ៃលិន មាន​១០​អាសនៈ​, ភូមិភាគ​៥ ខេត្តតាកែវ កំពត និង​ខេត្ត​កែប​មាន ៧​អាសនៈ​, ភូមិភាគ​៦ ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង មាន​៧​អាសនៈ​, ភូមិភាគ​៧ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និង​ខេត្ត​ព្រះ​សីហ​នុ មាន​៩​អាសនៈ​, ភូមិភាគ​៨ ខេត្តកំពង់ធំ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនគីរី និង​ខេត្ត​មណ្ឌល​គី​រី​មាន​៦​អាសនៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ