ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ភ្លើងទៀន នឹង​ធ្វើ​សមាជ​រៀបចំ​លក្ខន្តិកៈ​របស់​ខ្លួន​នៅ​ថ្ងៃស្អែក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន បាន​បញ្ជាក់​ថា គណបក្ស​នេះ​នឹង​ធ្វើ​សមាជ ដើម្បី​ធ្វើ​វិសោធនកម្ម​កែប្រែ​ប្រការ​មួយ​ចំនួន​នៃ​លក្ខន្តិកៈ​បក្ស​នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​គណបក្ស​ដាក់​ចូល​ទៅ​កាន់​ក្រសួងមហាផ្ទៃ​បញ្ជាក់​ពី​ការ​ធ្វើ​សមាជ​វិសាមញ្ញ​របស់​ខ្លួន…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន បាន​បញ្ជាក់​ថា គណបក្ស​នេះ​នឹង​ធ្វើ​សមាជ ដើម្បី​ធ្វើ​វិសោធនកម្ម​កែប្រែ​ប្រការ​មួយ​ចំនួន​នៃ​លក្ខន្តិកៈ​បក្ស​នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ។
យោង​តាម​សេចក្តីជូនដំណឹង​របស់​គណបក្ស​ដាក់​ចូល​ទៅ​កាន់​ក្រសួងមហាផ្ទៃ​បញ្ជាក់​ពី​ការ​ធ្វើ​សមាជ​វិសាមញ្ញ​របស់​ខ្លួន ដែល​មាន​អ្នកចូលរួម​ប្រមាណ​៦០​នាក់ ។

សូម​បញ្ជាក់​ថា គណបក្ស​ភ្លើងទៀន​បាន​ប្តូរ​ឈ្មោះ​ពី​គណបក្ស​សម រ​ង្ស៊ី​កាលពី​ថ្មី​ៗ​នេះ​ដោយ​សមាជ​វិសាមញ្ញ​របស់​ខ្លួន​នៅ​ពេល​ដែល​ច្បាប់បោះឆ្នោត​ថ្មី​បាន​ហាមឃាត់​មិន​ឲ្យ​គណបក្ស​នយោបាយ​ប្រើប្រាស់​ឈ្មោះ បុគ្គល​ដាក់​ឈ្មោះ​បក្ស ។ បក្ស​នេះ​មុន​ពេល​ក្លាយ​ទៅ​បក្ស​ភ្លើងទៀន នៅ​ជា​បក្ស​សមរ​ង្ស៊ី​ដឹកនាំ​ដោយ​លោក គង់ គាំ បន្ទាប់​ពី​គណបក្ស​សម រ​ង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​រួម​គ្នា​បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ ។

លោក​ទាវ វ​ណ្ណុ​ល ប្រធាន​គណបក្ស​ភ្លើងទៀន​បាន​ជម្រាប​សម្តេច ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថា សមាជ​នេះ​ចាប់ផ្តើម​ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ចន្ទ ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ស្នាក់​ការ​កណ្តាល​គណបក្ស​ផ្ទះ​លេខ​៥៧៦ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់​អង្រែ​ក្រោម​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ៕

កែសម្រួលដោយ