ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អគារ​ខុន​ដូ និង​អា​ផាត​មិន មាន​លក្ខណៈ​ខុស​គ្នា​ដូច​ម្ដេច ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អគារ​ខុន​ដូ និង​អា​ផាត​មិនជា​ច្រើន​បាន​ដាក់​ចូល​ទីផ្សារ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិនដឹង​ថា អគារ​មួយ​ណា​ជា​ខុន​ដូ និង​មួយ​ណា​ជា​អា​ផាត​មិន នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អគារ​ខុន​ដូ និង​អា​ផាត​មិនជា​ច្រើន​បាន​ដាក់​ចូល​ទីផ្សារ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិនដឹង​ថា អគារ​មួយ​ណា​ជា​ខុន​ដូ និង​មួយ​ណា​ជា​អា​ផាត​មិន នោះ​ទេ ។

ថ្ងៃនេះ កោះសន្តិភាព​សូម​នាំ​យកចំណេះ​ដឹង​ថ្មី​នេះ មក​ជូន​អ្នក​អាន​បាន​ឈ្វេងយល់​ពី​វិស័យ​ថ្មី និង​កំពុង​តែ​មាន​ភាព​លេចធ្លោ​នេះ ។

១-​អា​ផាត​មិន ៖
នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia អ្នក​នាង អាន សុធី​តា បាន​មាន​ប្រសាសន៍​ថា អគារ​អា​ផាត​មិន ទោះជា​ក្នុង​រូបភាព​ណា​ក៏​ដោយ ក៏​សំដៅ​ដល់​អគារ​ខ្ពស់​ឬ​ទាប​មាន​ច្រើន​បន្ទប់ ដែល​អ្នក​វិនិយោគ​សាងសង់​ឡើង​សម្រាប់​ជួល និង​មាន​ប្រព័ន្ធ​គ្រប់គ្រង​ច្បាស់លាស់ ឬ​មាន​ក្រុមហ៊ុន​គ្រប់គ្រង​អចលនទ្រព្យ​ជំនាញ​ជា​អ្នកគ្រប់គ្រង ដើម្បី​ផ្តល់​សេវាកម្ម​ឲ្យ​អ្នក​ស្នាក់​នៅ​មាន​អារម្មណ៍​កក់ក្តៅ និង​ផាសុកភាព ហើយ​អា​ផាត​មិន មាន​ម្ចាស់​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​អ្នក​វិនិយោគ​សាងសង់​អគារ​នោះ​សម្រាប់​ជួល ។

អ្នក​នាង​បន្ដ​ថា នៅ​ក្នុង​អា​ផាត​មិន មាន​បែងចែក​ជា​២​ផង​ដែរ គឺ​សេវា​អា​ផាត​មិន (Service Apartment) និង​អា​ផាត​មិនធម្មតា (Apartment) ។

អ្នក​នាង​ថា ៖« សេវា​អា​ផាត​មិន គឺ​សំដៅ​ដល់​អា​ផាត​មិន​កម្រិត A ឬ B ដែល​មាន​សេវា​កម្ម​ពេញលេញ ដូច​ជា អាង​ហែល​ទឹក កន្លែង​ហាត់ប្រាណ ស្ទី​ម សោ​ណា ភោជនីយដ្ឋាន ឬ​មី​នី​ម៉ាត និង​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត​ល្បឿន​លឿន​ជាដើម ។ ចំណែក​អា​ផាត​មិនធម្មតា សំដៅ​ដល់​អា​ផាត​មិន ដែល​អ្នក​វិនិយោគ​មិន​ផ្តល់​សេវាកម្ម​ពេញលេញ​ជូន​អតិថិជន​ដែល​​ចូល​ស្នាក់​នៅ ឬ​ជួល​បន្ទប់​របស់​ម្ចាស់​អគារ​នោះ​ទេ » ។

២-​អគារ​ខុន​ដូ ៖
អគារ​ខុន​ដូ មាន​សណ្ឋាន​ដូច​គ្នា​នឹង​អា​ផាត​មិន​ដែរ ប៉ុន្តែ​អ្នក​វិនិយោគ​ខុន​ដូ​សាងសង់​ឡើង​សម្រាប់​លក់​ផ្ទះ ឬ​បន្ទប់​នៅ​ក្នុង​អគារ​នោះ​ដល់​អតិថិជន ដែល​គេ​និយម​ហៅ​អគារ​ខុន​ដូ ជា​អគារ​បែប​សហកម្មសិទ្ធិ ដោយសារ​ខុន​ដូ​នីមួយ​ៗ​មាន​ម្ចាស់​ច្រើន និង​ប្រើប្រាស់​សេវាកម្ម​រួម ជា​ការ​រស់នៅ​បែប​សហគមន៍​រួម​មួយ ។

ដោយសារ​សម័យកាល​កាន់តែ​រីក​ចម្រើន និង​ការ​ប្រកួតប្រជែង​គ្នា​កើនឡើង បាន​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ខុន​ដូ​កាន់តែ​មានគំនិត​ច្នៃប្រឌិត​លើ​គម្រោង​វិនិយោគ​របស់​ពួក​គេ ដើម្បី​ទាក់ទាញ​អ្នកទិញ​ខុន​ដូរ​បស់​ខ្លួន​ផង និង​ដើម្បី​រក​ប្រភព​ចំណូល​បន្ថែម​ផង ។

បច្ចុប្បន្ន​នេះ អ្នក​វិនិយោគ​ខ្លះ​បាន​សាងសង់​ផ្សារ​ទំនើប មាន​សេវាកម្ម​ការិយាល័យ និង​ភោជនីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ធ្វើ​ឲ្យ​គម្រោង​របស់​ខ្លួន​កាន់តែ​មាន​ភាព​ទាក់ទាញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ