ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជា ចង់បាន​មន្ត្រី​អនុវត្តន៍​ច្បាប់ ជាង​មន្ត្រី​អនុវត្តន៍​បទបញ្ជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​បិទ​សន្និសីទ​ជាតិ សម្តេច​តេ​ជោ បាន​មាន​ប្រសា​ស​ន៏​ដាស់តឿន​ថា «​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ សំដៅ​គឺ​នៅ​ត្រង់​ថា ខ្ញុំ​មិន​ចង់បាន​អ្វី​ក្រៅពី​អស់លោក​អនុវត្តន៍​ច្បាប់​តែ​ប៉ុណ្ណោះ ។ ព្រោះ​កន្លង​ទៅ​ក៏​មានការ​សង្កេត​ឃើញ​ថា…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​បិទ​សន្និសីទ​ជាតិ សម្តេច​តេ​ជោ បាន​មាន​ប្រសា​ស​ន៏​ដាស់តឿន​ថា «​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ សំដៅ​គឺ​នៅ​ត្រង់​ថា ខ្ញុំ​មិន​ចង់បាន​អ្វី​ក្រៅពី​អស់លោក​អនុវត្តន៍​ច្បាប់​តែ​ប៉ុណ្ណោះ ។ ព្រោះ​កន្លង​ទៅ​ក៏​មានការ​សង្កេត​ឃើញ​ថា ស្ថាប័ន​មួយ​ចំនួន ឬ​ក៏​អ​ជ្ញា​ធរ​ថ្នាក់​ក្រោម​ជាតិ​មួយ​ចំនួន មិន​ទាន់​អនុវត្តន៍​ច្បាប់​នៅឡើយ​ទេ គឺ​នៅ​អនុវត្តន៍​បទបញ្ជា​នៅឡើយ ។​»

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ សម្តេច​តេ​ជោ បាន​ធ្វើការ​រំឭក​ដាស់តឿន​ជា​ថ្មី​ម្តងទៀត​ថា «​សូម​លោក លោកស្រី ជា​ប្រធាន​ស្ថាប័ន​ធ្វើការ​ខិតខំ ។ កំណែទម្រង់​នៅ​ក្នុង​ដំណាក់កាល​រដ្ឋសភា​នីតិកាល​ទី​៦ នា​ពេល​ខាង​មុខ ក៏​ជា​ផ្នែក​មួយ នៃ​លក្ខខណ្ឌ​ដើម្បី​ពិនិត្យ​មើល​ស្ថាប័ន​ណា​ទៅ​មុខ ស្ថាប័ន​ណា​មិន​ទៅ​មុខ រដ្ឋមន្ត្រី​ណា​ធ្វើ​កើត រដ្ឋមន្ត្រី​ណា​ធ្វើ​មិនកើត ។ នេះ​ជា​ចំណុច​ដែល​ត្រូវ​រំឭក ។ ខ្ញុំ​មិន​ចង់បាន​ការ​អនុវត្តន៍​បទបញ្ជា​ទេ ការ​អនុវត្ត​ច្បាប់​ទើប​វា​អាច​ដំណើរការ​បាន​ត្រឹមត្រូវ​ជាង ។ គ្មាន​ជោគជ័យ​ណាមួយ​ដែល​អ្នក​ទទួលខុសត្រូវ​មិន​ព្រម​ផ្តល់​ឱកាស​ដល់​អ្នក​ដទៃ​ចូលរួម ហើយ​គិតតែ​ឱបក្រសោប​ការងារ​នៅ​ឯ​ថ្នាក់​កណ្តាល ។ ពិតមែន​ហើយ មាន​កិច្ចការ​ខ្លះ​វា​ជា​កិច្ចការ​អធិបតេយ្យ ដែល​ថ្នាក់​ជាតិ​ត្រូវ​គ្រប់គ្រង ។ ប៉ុន្តែ​កិច្ចការ​ជា​ច្រើន​ដែល​រុញ​ទៅ​ឲ្យ​ថ្នាក់​ក្រោម​ជាតិ​ត្តូ​វ​ធ្វើ​វា​មាន​ប្រសិទ្ធភាព​ច្រើន​ជាង ។ គឺ​ការ​ផ្ទេរ​មុខងារ​ឲ្យ​បាន​ច្បាស់ តើ​មុខងារ​ណា​ថ្នាក់​កណ្តាល​ដែល​ត្រូវធ្វើ មុខងារ​ណា​ថ្នក់​មូលដ្ឋាន​ដែល​ត្រូវធ្វើ ។​»

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា «​ជាក់ស្តែង​នៅ​ក្នុង​ឆ្នាំ​២០១៨ នេះ ថវិកា​ប្រមាណ​ជាង​៤៣០​លាន​ដុល្លារ ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ទាំង​៣​ថ្នាក់ ដើម្បី​ចាត់ចែង​ប្រើប្រាស់​ដោយ​ឆន្ទា​នុ​សិទ្ធ​សម្រាប់​ចំណាយ​ទៅ​លើ​ការងារ​រដ្ឋបាល​ទូទៅ និង​ការ​អនុវត្ត​នូវ​គម្រោង​អភិវឌ្ឍ​មូលដ្ឋាន ។​»

សម្តេច​គូសបញ្ជាក់​ថា ប្រយ័ត្ន​ពាក្យ​ឆន្ទា​នុ​សិទ្ធ (​ផ្ទេរ​យក​ទៅ​ទិញ​ឡាន​ជិះ​សិន ព្រោះ​ចៅហ្វាយខេត្ត ចៅហ្វាយស្រុក​ខ្វះ​ឡាន​ជិះ​) ។ អត់​ទេ​ណា ! រឿង​ធំ​ជាងគេ គឺ​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព ។ សង្ឃឹមថា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ក៏​ដូច​ជា​អ្នក​ពាក់ព័ន្ធ​ទាំងអស់ នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ដើម្បី​អនុវត្ត​ឲ្យ​បាន​សម្រេច​ជោគជ័យ នូវ​ចក្ខុវិស័យ​គោលដៅ និង​បំណង​នៃ​កម្មវិធី​កែទម្រង់ ។​»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ