ខេត្តកែប ៖ រូបសំណាកសាក្សីសេះស អាជ្ញាធរខេត្តកែប បានកសាងដាក់តាមផ្លូវក្រាលគ្រួសក្រហម មួយខ្សែនៅតាមឆ្នេរសមុទ្រខេត្តកែប នោះបច្ចុប្បន្នកំពង់រងការខូចខាតប្រេះខឿនស្ទើរតែដួលរលំសេះស នោះទៅហើយ។ ប្រជាពលរដ្ឋនៅឃុំអង្គោល និងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បាននិយាយថា រូបសំណាក់សេះសអាជ្ញាធរបានកសាងកាលឆ្នាំ២០១៦ តែដល់ឆ្នាំ២០១៧ ក៏បានខូចខាតទៅវិញ។
ពលរដ្ឋមិនហានបង្ហាញមុខបាននិយាយថា អាជ្ញាធរគួតែធ្វើសេះសនោះឡើងវិញផង បើមិនប្រុងប្រយ័ត្នទេ សេះសនោះពិតជាដួលរលំទៅលើក្មេងៗវាទៅអង្គុយលេងនៅទីនោះ។ លោកតា អ៊ុងញ៉ អាយុ៨២ឆ្នាំ ដែលមានផ្ទះជិតរូបសំណាកសេះស បានប្រាប់ឲ្យដឹងថា រឿងរ៉ាវប្រវត្តិខេត្តកែបវែងឆ្ងាយណាស់ តំណគ្នា គេបាននិយាយថា មានស្ដេចព្រះបាទអង្គឌួង បានជិះសេះមកលេងសមុទ្រ តែក៏ជួប និងដំរីហើយសេះក៏ភ័យខ្លាចដំរីក៏រត់ទាល់តែធ្លាក់កែប នៅលើខ្នងសេះចោលនៅសមុទ្រនោះ គេក៏ចាប់ហៅតៗគ្នាថាកែបៗណឹងទៅ។
លោក ម៉ម ទូច ប្រធានមន្ទីរសាធាណៈការ និងដឹកជញ្ជូនខេត្តកែប ធ្លាប់បាននិយាយប្រាប់ថា គម្រោងស្ថាបនាផ្លូវតាមបណ្ដោយឆ្នេរសមុទ្រ មានប្រវែងជាង១០គីឡូម៉ែត្រ ចាប់ពីសង្កាត់កែប ទៅដល់ជិតច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ក្នុងស្រុកកំពង់ត្រាចខេត្តកំពត។ តែទោះជាបែបណាផ្លូវតាមបណ្ដោយឆ្នេរសមុទ្រនេះគ្រោងនឹង ក្រាលកៅស៊ូ រហូតមកដល់ពេលនេះមានការខូចអស់ទៅហើយ៕
ចែករំលែកព័តមាននេះ