ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ជប៉ុន​ផ្តល់​ប្រាក់​ប្រមាណ​៧​លាន​ដុល្លារ​សម្រាប់​គម្រោង​សេដ្ឋកិច្ច​-​សង្គម

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​ជប៉ុន​ប្រកាស​ផ្តល់​ប្រាក់​៨០០​លាន​យ៉េន​(​ប្រមាណ​៧​លាន​ដុល្លារ​អា​មេ​រិ​ក​)​សម្រាប់​អនុវត្ត​គម្រោង​កម្មវិធី​សេដ្ឋកិច្ច និង​សង្គម ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួងការបរទេស​នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ ។ លោក​ទេស​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​ជប៉ុន​ប្រកាស​ផ្តល់​ប្រាក់​៨០០​លាន​យ៉េន​(​ប្រមាណ​៧​លាន​ដុល្លារ​អា​មេ​រិ​ក​)​សម្រាប់​អនុវត្ត​គម្រោង​កម្មវិធី​សេដ្ឋកិច្ច និង​សង្គម ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួងការបរទេស​នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​លោក ហូ​រី ណូ​អូ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​អញ្ជើញ​ជា​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ​នៃ​កិច្ច​ពិភាក្សា​ស្តី​ពី​ការ ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​នេះ ។

លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​បាន​ថ្លែង​ថា នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​កម្មវិធី​នេះ​រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ហិប​បោះ​ឆ្នោត​ព្រមទាំង​សម្ភារ​ចាំបាច់​ទៀត​ដល់​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​(​គជ​ប​)​សម្រាប់​ឆ្នោត​សកល​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។

ជំនួយ​ជា​បន្តបន្ទាប់​របស់​ប្រទេស​ជប៉ុន​ដល់​កម្ពុជា​និយាយ​ជា​រួម និង​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បង្ហាញ​ពី​ការ​តាំង​ទឹកចិត្ត​របស់​ជប៉ុន​ក្នុង​ការ​ជួយ​កម្ពុជា​ដើម្បី​សម្រេច​ឲ្យ​បាន​បាន​នូវ​ការ​រីក​ចំរើន​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ៕

កែសម្រួលដោយ