ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ​៖ មិនមែន​ឲ្យ​អស់លោក​អនុវត្ត​បទបញ្ជា​ទេ ឲ្យ​អស់លោក​អនុវត្ត​ច្បាប់ !

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៣​រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែកុម្ភៈ គ​.​ស​២០១៨…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៣​រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែកុម្ភៈ គ​.​ស​២០១៨ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ប្រគល់​សញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ​រង បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ វេ​ស្ទើ​ន ចំនួន​៤.១៥៨​នាក់ នៅ​ម​ជ្ឈ​ម​ណ្ឌ​សន្និបាត និង​ពិ​ព័រ​កោះ​ពេជ្រ​។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា កាលពី​ចុងឆ្នាំ ពិភពលោក​ខ្វល់ខ្វាយ​ពី​រឿង​បញ្ហា​នុយ​ក្លេ​អែរ​កូរ៉េ​ខាងជើង ក៏​ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ កម្ពុជា​ពិតជា​មានការ លើក​ទឹក​ចឹ​ត្ត​មួយ ដោយសារ​មេដឹកនាំ​កូរ៉េ​ខាងជើង និង​មេដឹកនាំ​កូរ៉េ​ខាងត្បូង រក​វិធី​សន្ទនា​ជាមួយ​គ្នា ដែល​ខ្ញុំ​គិត​ថា ប្រទេស​មហាអំណាច​ទាំងអស់ ឬ​ក៏​មិន​មហាអំណាច​ក៏​គួរតែ​អបអរសាទរ និង​លើក​ទឹក​ចឹ​ត្ត​ឲ្យ​កូរ៉េ​ទាំង​ពីរ​សហការ​គ្នា​។

សម្តេច​បន្ត​ថា សភាពការណ៍​នេះ ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ សូម​សម្ដែង​អំណរ​សាទរ​ជាមួយនឹង ទំនាក់ទំនង​ដែល​ត្រូវ​បាន​កែ​លំអ​របើ​ទោះបី​បាន​ក្នុង​រយៈពេល​ខ្លី​ក៏​ដោយ​ក៏​ប្រសើរ​ជាង​ភាព​តានតឹង​។ យើង​អបអរសាទរ​ជាមួយ​ទំនាក់ទំនង​ថ្មី​ៗ ការ​ស្វះ​ស្វែងរក​ការ​សម្រុះសម្រួល​ថ្មី​រវាង​កូរ៉េ​ទាំង​ពីរ​។ សង្ឃឹមថា​ប្រទេស​នានា​នឹង​បន្ត​ការ​លើក​ទឹក​ចឹ​ត្ត​ឲ្យ​កូរ៉េ​ទាំង​ពីរ​អនុវត្ត​ក្នុង​ដំណើរ​ឆ្ពោះទៅ​រក​ការ​ស្រុះស្រួល​កាត់​បន្ថយ​នូវ​ភាព​តានតឹង​។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា មន្ត្រី​របស់​យើង​អនុវត្ត​ច្បាប់ ឬ​អនុវត្ត​បទបញ្ជា? ច្បាប់​មាន​ហើយ​មិន​ឲ្យ​មាន​ត​ទ្រុង​ឡាន​ម៉េច​ក៏​មិន​អនុវត្ត បាន​ដល់​នាយក​រដ្ឋមន្ត្រី​បញ្ជា​បាន​នាំ​គ្នា​អនុវត្ត​។

សម្តេច​បន្ត​ថា ចំណុច​នេះ​គឺជា​ចំណុច​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​ប្រព័ន្ធ​គ្រប់គ្រង​មួយ​។ មិនមែន​ឲ្យ​អស់លោក​អនុវត្ត​បទបញ្ជា​ទេ ឲ្យ​អស់លោក​អនុវត្ត​ច្បាប់​។ គ្រប់​ស្ថាប័ន​ទាំងអស់​តែង​មានច្បាប់​ស្តី​ពី​ការ​បង្កើត​ស្ថាប័ន ហើយ​មាន​អនុក្រឹត្យ​ស្តី​ពី​ការ​រៀបចំ និង​ង​ការ​ប្រ​ព្រឹ​ត្រ​ទៅ​នៃ​ស្ដា​ប័ន​នោះ​។ រឿង​នេះ​បើសិន​បន្ត​ទុក​ស្ថានភាព​បែប​នេះ​គឺ​អាក្រក់​ណាស់ វា​មិន​គួរ​ឲ្យ​កើត​នូវ​ស្ថានភាព​នេះ​ទេ​។ បើសិន​អនុវត្ត​ច្បាប់​ឲ្យ​ទៀងទាត់​គ្មាន​អ្វី​កើតឡើង​នូវ​ឡាន​ត​ទ្រុង​ហ្នឹង​ទេ​។ ដែនដី​ណា​ដែនដី​នោះ​ទួល​ខុស​ត្រូវ​អត់​មាន​ចាំបាច់​ក្រសួង​សាធារណៈការ​ទេ​។ មន្ត្រី​អនុវត្ត​ច្បាប់​ទៅ​លើ​បញ្ហា​ចរាចរណ៍​ផ្លូវគោក​ក៏​មាន​ច្រើន​សណ្ឋាន​ណាស់​ដែល​ត្រូវធ្វើ​រឿង​នេះ ត្រូវ​ខិតខំ​ធ្វើ​យ៉ាងម៉េច​នៅ​ក្នុង​ពេល​ចូល​ឆ្នាំ​ចិន​គឺ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​កាត់​បន្ថយ​អគ្គី​ភ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ